Header Ads

មិនស្មានដល់សោះ !! ទិញគល់ឈើមួយតម្លៃ ១,៥០០ដុល្លារ តែ៤ឆ្នាំក្រោយ គេឲ្យដល់ទៅ១លានដុល្លារ គាត់ក៏សម្រេចចិត្តថា… (មានវីដេអូ)

(ប្រទេស​វៀតណាម)៖ លោក ម៉ា​យ​គៀង គឺ​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​គល់ និង​ឫសដើម​ពោធិដ៏ធំមួយ ដែល​មាន​អាយុកាល​ប្រមាណ ៧០០ ឆ្នាំ។ កាលពី ៤​ឆ្នាំមុន លោក សម្រេចចិត្ត​ទិញ​គល់​ដើមពោធិ​មួយដើមដែល​ងាប់នេះ ក្នុងតម្លៃ​ប្រមាណ ១៥០០​ដុល្លារ។ លោក​ឲ្យដឹងថា ពេលនោះ​មាន​បុរស​ម្នាក់ បាន​មក​ពពា​យល​ក់គល់​ឈើ​នេះ តែ​ខ្ញុំ​បដិសេធ​។

ចុង​ក្រោយ​ប្រហែល​ដោយសារ​តែ​ជំនក់​ចិត្ត​នឹង​អាជីព ខ្ញុំ​ក៏​សម្រេចចិត្ត​ទិញយក។ គល់​ពោធិ​នេះ​ធំ​ណាស់ វិជ្ជមា​ត្រជាប់​ដី​របស់​វា​គឺ ១៤​ម៉ែត្រ ហើយ​សំណុំ​ជាប់​ឫស​នោះ​គឺ​ប្រវែង ២៥​ម៉ែត្រ​ឯណោះ។​

​ក្រោយពេល​ទិញ​រួច លោក​បាន​ជួល​មនុស្ស​ជាង ២០​នាក់ បាន​ជីក​ចុះ​ដី​យ៉ាងជ្រៅ រួច​ជួល​ឡាន​ស្ទូច​យក​មក​កាន់​រោង​ជាងឈើ​របស់ខ្លួន​។​

បន្ទាប់​ពី​ទិញ​វា ខ្ញុំ​ក៏​ចាប់ផ្តើម​ឆ្លៀត​ពេល​ធ្វើការ​ចម្លាក់​បន្តិច​ម្តងៗ។​ សត្វរ​មាស​នេះ​គឺជា​ជ្រុង​មួយ​ផ្នែក​នៃ​ឫស​របស់​គល់ឈើ រីឯ​ក្បាល​នាគ​នេះ​គឺជា​ចុង​ឫស​ម្ខាង​ទៀត។​

គាត់បានចញ្ជាក់ទៀតថា មាន​គេ​ហ៊ាន​ឲ្យ​លោក​ជិត​១​លាន​ដុល្លារ ហើយ តែ​លោក​ពុំ​ដាច់ចិត្ត​លក់វានោះទេ។ ព្រោះតែ​គល់ និង​ឫស​ឈើ​នេះ​មាន​រាងរៅ​ចម្លែក ទើប​លោក​ចង់​សាង​ស្នាដៃ​ទុក​ឲ្យ​មនុស្សម្នា​មក​ទស្សនា៕ ប្រភព៖ khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments