Header Ads

មិនគួរឲ្យជឿ !!! ក្រុមក្មេងសិស្សសាលា ធ្វើសកម្មភាពប្រមូលសំរាមនៅឆ្នេរសមុទ្រ រើសបានវត្ថុអ្វីចំឡែក ដល់ពេលនាំគ្នាឆែកមើលទើប ជួបរឿងនឹកស្មានមិនដល់

ឌីអេនឌីផេនឌេន បានរាយការណ៍ពីការរកឃើញកាមេរ៉ាថតរូបក្រោមសមុទ្ររបស់នារីជនជាតិជប៉ុនម្នាក់នៅបរិវេណកោះអូគិណាវ៉ាក់ដែលបានបាត់ទៅអស់រយៈពេល ២ឆ្នាំកន្លះ នៅបរិវេណឆ្នេរសមុទ្រក្រុងអ៊ីឡាន ភាគខាងកើតឆៀងខាងជើងប្រទេសតៃវ៉ាន់ ។ កាលពីពេលថ្មីៗនេះ ឃើញថាពេលសាកល្បងមើល ឃើញថានៅប្រើការបាននៅឡើយ ។

ម្ចាស់កាមេរ៉ាជាងថតរូបឈ្មោះ សេរិណក់ សឹបាគិហារ៉ាក់ និស្សិតសកលវិទ្យាល័យ សូហ្វៀ ក្រុង តូក្យូ បានរៀបរាប់ថា បានធ្វើអោយបាត់កាមេរ៉ាពេលទៅជ្រមុជទឹកនៅ អូគិណាវ៉ាក់ កាលពីខែកញ្ញាឆ្នាំ ២០១៥ ហើយគិតថាមិនបានមកវិញឡើយ រហូតដល់ថ្ងៃអង្គារ៍ទី ២៧ មិនា ឆ្នាំ ២០១៨ ក្រុមក្មេងសិស្សសាសាតៃវ៉ាន់បានទៅធ្វើសកម្មភាពប្រមូលសំរាមនៅឆ្នេរសមុទ្រ ទើបឃើញកាមេរ៉ានោះនៅក្នុងប្រអប់ការពារទឹក មានស្លែនិងកំទេចកំទីសមុទ្របាំងឡើងក្រាស់ស្ទើរតែមើលមិនដឹង ដំបូងគិតថាជាដុំថ្ម ។

“ ខ្ញុំមិនធ្លាប់គិតមកពីមុនឡើយថា នឹងមានមនុស្សរកឃើញបែបនេះ ហើយពេលនេះស្ទើរតែមិនគួរអោយជឿ តែរឿងមួយដែលចង់ប្រាប់គឺ អរគុណណាស់ អរគុណគ្រប់គ្នា អ្នកដែលមានចំណែកក្នុងរឿងនេះ ខ្ញុំជាមនុស្សសំណាងអីយ៉ាងនេះ ហើយត្រេកអរណាស់ដែលបានទទួលបទពិសោធន៍សែនពិសេសដែលធ្វើអោយយល់ដល់ពីភាពនៃការមានទឹកចិត្តរបស់មនុស្ស “ និស្សិតស្រីជាម្ចាស់កាមេរ៉ានិយាយ ។

ខាងលោកគ្រូរបស់ក្មេង បានរៀបរាប់ថា មុននឹងបង្ហោះរូបចូលទៅក្នុងហ្វេសប៊ុក ក្នុងថ្នាក់រៀនពួកក្មេងៗប្រកែកគ្នាថា នឹងធ្វើយ៉ាងម៉េចចំពោះកាមេរ៉ានេះ ក្មេងខ្លះនិយាយថា គួរតែយកទៅលក់បានថ្លៃខ្ពស់ ចំណែកក្មេងផ្សេងទៀតនិយាយថា គួរតែរកម្ចាស់កាមេរ៉ានេះអោយឃើញ ទើបអង្គុយប្រជុំគ្នាថា នឹងរកម្ចាស់តាមវិធីណា រហួតដល់នឹងឃើញពីវិធីបង្ហោះចូលទៅក្នុងបណ្ដាញសង្គម ៕ ប្រភព៖ khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments