Header Ads

វត្តពុទ្ធគីរីកម្ពុជា គ្រោងសង់បដិមាព្រះពុទ្ធ ៨៤០០០អង្គ បានក្លាយជាទីកន្លែងដែលអ្នកចូលទស្សនាបញ្ចេញកាយវិការបំពាន មិនសមរម្យជាទីបំផុត

វត្តពុទ្ធគីរីកម្ពុជា​ ស្ថិតនៅភូមិត្រពាំងស្ការ ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ គ្រោងកសាងព្រះពុទ្ធរូប ជុំវិញភ្នំ ចំនួន ៨៤០០០អង្គ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងចំពោះមហាជន។ ជាក់ស្ដែង ខណៈដែលពេលនេះ កសាងព្រះពុទ្ធរូប បានចំនួន ២ម៉ឺនអង្គជាង វត្តនេះបានក្លាយជារមណីយដ្ឋានដ៏ពេញនិយមមួយក្នុងខេត្តតាកែវ ដែលទាក់ទាញភ្ញៀវទេសចរ ឲ្យទៅទស្សនាមិនតិចទេ។ តែទន្ទឹមនឹងនេះ អ្នកទស្សនាមួយចំនួនធំ បានធ្វើទង្វើបំពានដល់រូបបដិមាព្រះពុទ្ធជាខ្លាំង ដោយខ្លះបានស្លៀកសម្លៀកបំពាក់ និងចូលថតរូបបញ្ចេញកាយវិការមិនសមរម្យទាល់តែសោះ។

ជាមួយនឹងគ្នានេះ ដោយទ្រាំមិនបាន និងទើសភ្នែកពេក លោក ដួង តារាផាឌីន ដែលជាតារាមួយរូប បានបង្ហោះសារក្នុងបណ្ដាញសង្គមទាំងហួសចិត្ត។ លោកបានរៀបរាប់ថា៖ «មិនមែនចង់ទេីស..ទេណា តែខ្ញុំយល់ថា ដូចមិនសូវសម ស្លៀកសំពត់ខ្លី ដេីរ ថតសេលហ្វី ឆិលចុះ! ឆិលឡេីង ! ទយគូទ លិចកេីតៗ សំពត់ចង់គ្រប លេីព្រះកេស ព្រះពុទ្ធទៅហេីយ ពួកអ្នកយល់ពីតម្លៃ គោរពព្រះពុទ្ធរូបទេ មានចំនេះដឹងក្នុងខ្លួនទេ ? រូបព្រះពុទ្ធ គប្បីគង់នៅតែទីខ្ពស់ផុតក្បាល តែប៉ុណ្ណោះតែបេីចង់យកសាសនា យកព្រះពុទ្ធមកធ្វេីអាជីវកម្ម អោយគេដេីរកាត់ លេីព្រះកេសទ្រង់ដោយមិនខ្លាចនរក ក៏ធ្វេីចុះ ..តែគួរហាម ពួកអ្នកស្រី លោកស្រីខ្លះ ស្លៀកខ្លី ៗខេីចលេីខេីចក្រោម ត្រូវហាមគប្បីកុំអោយចូលដេីរកាត់លេីព្រះអង្គផ្ដេសផ្ដាស។ ទៅកន្លែងធ្វេីបុណ្យ តែមិនយល់ពីរបៀបស្លៀកពាក់ អោយត្រូវនិងទីកន្លែង តេីនេះជាសួនផ្កា រឺ សួនបន្លែ? កោតណាស់ យកព្រះពុទ្ធមកធ្វេីសួន ដេីម្បីស្រូបចំណូល បេីធ្វេីចឹង ក៏គួរអោយមានភាពថ្លៃថ្នូរដល់ព្រះពុទ្ធសាសនាផង»៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments