Header Ads

ហួសចិត្តណាស់ !!! គូស្នេហ៍មួយគូនេះត្រូវបានចាប់បង្ខំឲ្យរៀបការ ក្រោយពីធ្វើរឿងមួយស្មានមិនដល់…!

Manai និង Sugiani គឺជាគូស្នេហ៍វ័យក្មេងមួយគូដែលមានទីលំនៅ នៅក្នុងភូមិ Belapunranga ខេត្ត South Sulawesi នៃប្រទេសឥណ្ឌូនេស៊ី។ គូស្នេហ៍មួយគូនេះត្រូវបានគេដឹងថា ម្នាក់មានវ័យទើបតែ ២០ឆ្នាំ ហើយម្នាក់ទៀតមានវ័យទើបតែ ១៩ ឆ្នាំ។

កាលពីថ្ងៃចន្ទ ពួកគេទាំងពីរនាក់ត្រូវបានគេធ្វើការបង្ខំឲ្យរៀបការតាមទំនៀមទម្លាប់ប្រពៃណីក្រោយពីពួកគេបានធ្វើនូវរឿងមួយដែលខុសពីច្បាប់អ្នកស្រុកនៅទីនោះ។ យោងតាមប្រភពព័ត៌មាន អាស៊ានវ័ន បានរៀបរាប់ឲ្យដឹងថា កាលពីថ្ងៃទី៦ ខែមករា ពួកគេទាំងពីរនាក់ត្រូវបានអ្នកស្រុកប្រទះឃើញនៅតែពីរនាក់យ៉ាងជិតស្និតនៅក្នុងចំការផ្លែឈើមួយកន្លែងដែលមានឈ្មោះថា Rambutan។

ក្រោយពីដឹងរឿងនេះភ្លាម គ្រួសាររបស់ Sugiani ចាប់ផ្តើមប្រឈមមុខដាក់គ្នាជាមួយគ្រួសារ Manai ដោយចោទប្រកាន់ថា រូបគេបានធ្វើខុសជាមួយនឹងច្បាប់អ្នកស្រុក ដែលគេហៅថា Siri។ លោក Jafar Daeng Talli ដែលជាមេភូមិ Belapunranga បានរៀបរាប់ថា៖ បញ្ហារបស់ច្បាប់ Siri គឺ ប្រសិនបើគូស្នេហ៍ទាំងពីរនេះមិនបានរៀបចំដោះស្រាយឲ្យបានត្រឹមត្រូវទេ វានឹងធ្វើឲ្យមានការប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់គ្រួសារ។

ប្រភពដដែលបានបន្តឲ្យដឹងថា ក្រោយពីដឹងថាមានបញ្ហាកើតឡើង មន្ត្រីប៉ូលិសក៏បានចុះទៅដើម្បីធ្វើការសម្របសម្រួល ខណៈពេលដែលគ្រួសារទាំងពីរស្ទើរតែប៉ះទង្គិចគ្នាដោយហិង្សាទៅហើយ។ ក្រោយពីមានការសម្របសម្រួលពីមន្ត្រីប៉ូលិស គ្រួសារទាំងពីរបានសម្រេចឲ្យ Manai និង Sugiani រៀបការជាមួយគ្នាដោយមានការចូលរួមពី តាអាចារ្យ អ្នកស្រុក និងមន្ត្រីប៉ូលិស ដើម្បីធ្វើជាសាក្សីនៃមង្គលការនេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments