Header Ads

គួរអោយអាណិតណាស់ !!! ដំរីខ្មែរមួយក្បាលល្បីដល់ ប្រទេសថៃ និងប៉ែកអឺរ៉ុប ដោយសារតែ អ្នកចិញ្ចឹមដំរីដាក់ទោសរហូតដល់ស្លាប់

ដេលីម៉េលបានរាយការណ៍ពីជតាជីវិតរបស់ដំរីមួយក្បាលដែលគួរអោយអាណិតនៅប្រទេសកម្ពុជា ពេលដែលអ្នកចិញ្ចឹមដំរីដាក់ទោសវាដែលវារត់គេចទៅកាលពីខែមុនដោយការបង្អត់អាហារមិនអោយស៊ីអ្វីឡើយ ទើបចុងក្រោយវាដួលស្លាប់ដោយសភាពអត់ឃ្លានរហូតដល់ដាច់ពោះស្លាប់ ។

ដំរីអភ័ព្វនេះឈ្មោះ បឹងកក់ អាយុ ៣៥ឆ្នាំ វារត់គេចចេញពីអ្នកចិញ្ចឹម ក្រោយមករត់កាត់ចូលភូមិមួយនៅស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី ភាគខាងកើតឆៀងខាងជើងប្រទេសកម្ពុជា មានផ្ទះជាច្រើនខូចខាត ។ពីថ្ងៃបន្ទាប់ម្ចាស់របស់វាតាមរកវាឃើញ ទើបនាំវាត្រឡប់ទៅវិញតែក្រោយមកមិនបានអោយអ្វីវាស៊ីទេ ដោយអះអាងថាដាក់ទោសដំរីដែលឌឺ និងអះអាងថា បើមិនអោយអ្វីវាស៊ី វានឹងមិនមានកម្លាំងប្រឆាំងយើងឡើយ ។

រហូតមកដល់វេលាមកយូររាប់ខែចុងក្រោយ បឹងកក់ ក៏ធ្លាក់នៅក្នុងសភាពដែលយ៉ាប់ណាស់ ដួលដេកនៅមាត់ទន្លេ ទោះបីជាមន្ត្រីព្រៃឈើមកឃើញកាលពីវេលាម៉ោង 09.45នាទី និងព្យាយាមជួយអោយវាឈរបានម្ដងទៀត តែដោយកម្លាំងខ្សោយរបស់វាព្រោះមិនបានស៊ីអាហារមកយូររាប់ខែ ចុងក្រោយយប់នោះវាក៏ដាច់ខ្យល់ស្លាប់ទៅ ។

គុន ឌិយ៉ន បុគ្គលិកអង្គការអនុរក្សសត្វព្រៃក្នុងតំបន់ បាននិយាយថា ការពិតពេលដែល បឹងកក់ រត់កាត់ចូលមកក្នុងភូមិវាមិនបានធ្វើបាបនរណាឡើយ គ្មានអ្នកណារងរបួសដោយសារវាឡើយ គួរអោយសោកស្ដាយណាស់ដែលត្រូវបាត់បង់ដំរីទៅ ។ ខាងប៉ូលីសក្នុងតំបន់បានស៊ើបអង្កេតមូលហេតុនៃការស្លាប់របស់ដំរី ក្រោយពីដេញតាមចាប់ខ្លួនម្ចាស់រូបនោះ ។

ថ្ងៃជាមួយគ្នានោះ ប៊ីប៊ីស៊ី បានរាយការណ៍ពីជតាកម្មដ៏គួរអោយសង្វេគរបស់ដំរីមួយក្បាលទៀតក្នុងប្រទេស ឥណ្ឌា ឈ្មោះ រ៉ាឆេតវារី ភេទញី ដំរីវត្តអាយុ ៤២ឆ្នាំ ដែលត្រូវទារុណរហូតដល់ឈឺសែនវេទនា ហើយចុងក្រោយក៏ស្លាប់ទៀត ។

ដំរីមួយក្បាលនេះត្រូវលក់អោយវត្តក្នុងរដ្ឋ ថាក់ម៊ិឡាក់ណាធូ ភាគខាងត្បូងរបស់ឥណ្ឌាក្នុងឆ្នាំ ១៩៩០ វាត្រូវឈរលើដុំគ្រួសជាច្រើនម៉ោងដើម្បីអោយពរអ្នកមានចិត្តសទ្ធានិងធ្វើពិធីកម្មជាច្រើនយ៉ាងដូចជា ច្រូចទឹកឬយកទឹកអោយបណ្ដារទេវតាក្នុងឆ្នាំ ២០១៤ វាធ្លាក់ពីឡានដឹកទំនិញរាល់ពេលនៅតាមផ្លូវធ្វើអោយជើងវាបាក់ តាំងពីនោះមកវាមានជីវិតរស់នៅដោយភាពឈឺចាប់វេទនាជាមួយជើងដែលខុសប្រក្រតី ។

កាលពីពេលថ្មីៗនេះ ឆ្អឹងជើងរបស់វាបាក់ពេលដែលប៉ូលីសប្រើប្រាស់ឡានដឹកវាដើម្បីយកទៅព្យាបាល ក្រោយមកសកម្មជនដើម្បីសិទ្ធិដំរីបានមកសួរសុខទុក្ខវានៅក្នុងវត្ត ឃើញថា រ៉ាឆេតវ៉ារី ស្ថិតនៅក្នុងសភាពរង់ចាំថ្ងៃស្លាប់ ហើយចុងក្រោយវាក៏ដាច់ខ្យលទៅនៅរសៀលថ្ងៃសៅរ៍ទី ២១ មេសា ។

តាមរបាយការណ៍របស់អង្គភាពគ្រប់គ្រងសត្វ – World Animal Protection ជតារបស់រ៉ាឆេតវ៉ារី បានបង្ហាញអោយឃើញសភាពដំរីដែលត្រូវចាប់មកប្រហែលជា 4,000ក្បាលនៅឥណ្ឌា ភាគច្រើនក្នុងរដ្ឋ អាត់ស្លាំ ក្រេឡាក់ រាជស្ថាន និងថៈម៉ិឡាក់ណាធូ ឥណ្ឌាជាប្រភពកំណើតនៃការធ្វើអោយសត្វក្លាយជាឧបករណ៍នៃការប្រើការងាររបស់មនុស្ស ដោយចាប់ផ្ដើមធ្វើឡើងមកជាច្រើនពាន់ឆ្នាំមកហើយ ។

នៅភាគខាងត្បូងរបស់ឥណ្ឌា ដំរីត្រូវគេជួលដើម្បីអោយមកចូលរួមពីធីសាសនាដូចជា ចូលរួមក្បួនអោយមានសំលេងហ៊ឹកហ៊ាក់ ក្បួនហែ រួមទាំងពិធីមង្គលការ ពិធិបើកសម្ភោធហាងសណ្ឋាគារ ពួកដំរីត្រូវដើរចម្ងាយឆ្ងាយ ហាលថ្ងៃហាលខ្យល់ ដោយពេលខ្លះដំរីរត់គេចចេញទៅក៏ជាន់អ្នកចូលរួមពិធីស្លាប់ក៏មាន។

មូលហេតុមួយមកពីការលក់ដំរីជាជំនួញដែលបានប្រាក់ចំណេញមហាសាលដល់ម្ចាស់ដំរី ដូចជានៅក្នុងរដ្ឋ ក្រេឡាក់ ដំរីចូលរួមពិធីត្រឹមតែមួយថ្ងៃរកចំណូលបាល 70,000រ៉ូពី ធ្វើអោយមានការលបលួចទិញដំរីពីពួកព្រាន ។ សង្ឃឹមថាតុលាការនឹងចេញបញ្ជារអោយគ្រប់គ្រងការពារដំរីអោយដល់ទីបំផុតថែមទៀត ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments