Header Ads

ពុទ្ធោអើយ !!! កូនប្រុសអាយុ៧ឆ្នាំទៅហើយ បែរជាដាច់ចិត្តបោះពីលើស្ពានថ្មើរជើង ស្លាប់លែងបាន….(មានវីដេអូ)

ចិន៖ សោកនាដកម្មដ៏រន្ធត់ចិត្តមួយបានកើតឡើងនៅក្នុងប្រទេសចិន ដោយមានបុរសជាឪពុកមួយរូប បានបោះកូនប្រុសរបស់ខ្លួនចុះពីលើស្ពានថ្មើរជើង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត។

កាលពីថ្ងៃអាទិត្យកន្លងទៅ ជនបង្កហេតុមានឈ្មោះថា Jiang បានជិះរថយន្តក្រុងជាមួយកូនប្រុសអាយុ ៧ឆ្នាំ ពីផ្ទះរបស់ពួកគេដែលស្ថិតនៅជិតទីក្រុង Chengdu ទៅកាន់ទីក្រុង Chongqing។ នៅពេលដែលពួកគេទៅដល់គោលដៅ បុរសជាឪពុក ក៏បាននាំកូនប្រុសឡើងទៅស្ពានថ្មើរជើង ស្ថិតនៅលើផ្លូវថ្នល់ដែលកំពុងមម៉ាញឹកខ្លាំងនោះ ហើយក៏បោះគេចុះទៅក្រោមតែម្តង។ពិតជាអកុសលណាស់! ក្មេងប្រុសនោះ ត្រូវឡានមួយគ្រឿងបុក ហើយក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ ប៉ុន្តែគ្រូពេទ្យមិនអាចស្រោចស្រង់ជីវិតរបស់គេបានឡើយ។

លោក Jiang អាយុ ៣២ ឆ្នាំ ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានហេតុការណ៍បែបនេះកើតឡើង។ យោងទៅតាមពាក្យសម្តីរបស់សមាជិកគ្រួសារបានឲ្យដឹងថា តាំងពីគេលែងលះជាមួយប្រពន្ធកាលពីខែវិច្ឆិកាមក គេតែងតែធ្វើរឿងចម្លែកៗជានិច្ច។ទោះជាយ៉ាងណា គេមិនច្បាស់ថា Jiang បានរៀបចំគម្រោងសម្លាប់កូនប្រុសឯងតាំងពីពេលណានោះទេ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments