Header Ads

ដឹងការពិតហើយ !!! ឃាតករដែលដាក់គ្រាប់បែកក្នុងកញ្ចប់កាដូ បំផ្ទុះអោយស្លាប់កូនកម្លោះកូនក្រមុំនោះ ពេលនេះស្គាល់អត្តសញ្ញាណហើយ

តាមរយៈរឿងក្ដីកូនកម្លោះក្នុងរដ្ឋអូរិសា ប្រទេស ឥណ្ឌា ត្រូវស្លាប់ដោយការដាក់គ្រាប់បែកក្នុងកញ្ចប់ដែលជាកាដូក្នុងថ្ងៃរៀបការ កម្លាំងគ្រាប់បែកបានផ្ទុះឆក់យកជីវិតលោកយាយរបស់កូនកម្លោះអាយុ ៨៥ឆ្នាំ ខណៈពេលដែលកូនក្រមុំរងរបួសធ្ងន់ ។

ហេតុការណ៍កើតឡើងនៅរសៀលថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ ២០១៨ ក្រោយពីកូនកម្លោះក្រមុំរៀបការបាន ៥ថ្ងៃ ជាក្ដីដែលនៅមិនទាន់មានពន្លឺមកជាច្រើនខែហើយ ។

ថ្មីៗនេះ ប៊ីប៊ីស៊ីរាយការណ៍ថា ប៉ូលីសបានចាប់ខ្លួនជនសង្ស័យបានហើយឈ្មោះ នាយប៉ាន់ជិឡាន់ មេហេ គ្រូបង្រៀនភាសាអង់គ្លេសប្រចាំវិទ្យាល័យរបស់រដ្ឋក្នុងរដ្ឋអូរិសា ហេតុដែលបណ្ដាលអោយដាក់គ្រាប់បែកសម្លាប់កូនកម្លោះដូច្នេះគឺព្រោះតែមានគំនុំផ្ទាល់ខ្លួនជាមួយម្ដាយកូនកម្លោះ ពីការទំនាស់គ្នានៅកន្លែងធ្វើការ ព្រោះម្ដាយកូនកម្លោះទៅតែងតាំងបុគ្គលផ្សេងអោយធ្វើជាសកលវិទ្យាធិការជំនួសនាយ មេហេ ។

រឿងក្ដីដ៏រន្ធត់នេះជនរងគ្រោះមានឈ្មោះថា លោក ស៊ុមយ៉ា សេខា សហុ កូនកម្លោះអាយុ ២៥ឆ្នាំ ជាវិស្វករ software ចំណែកកូនក្រមុំឈ្មោះ អ្នកនាង រីម៉ា សហុ អាយុ ២២ឆ្នាំ ជារឿងក្ដីដែលច្របូកច្របល់ព្រោះប៉ូលីសត្រូវបោះទុនទ្រព្យសម្បត្តិដើម្បីតាមប្រមាញ់ជនល្មើសយ៉ាងប្រកៀក សម្ភាសន៍សាក្សីជុំវិញ ជាពិសេសសាច់ញាតិរបស់កូនកម្លោះក្រមុំជាង ១០០នាក់ ។

មេបញ្ជាការប៉ូលីសអូរិសា អាខេ សនម៉ា បានបង្ហើបថា ជនល្មើសដាក់ផែនការនិងចាត់ការដោយខ្លួនឯង អាស្រ័យពីចំណេះដឹងធ្វើគ្រាប់បែកមកពីអ៊ិនធើណែតនិងរួមផ្សំគ្រាប់បែកនៅផ្ទះ ។

ក្រោយមកធ្វើដំណើរដោយរថភ្លើងទៅដល់ក្រុងរ៉ៃពុរ៉ាក់ រដ្ឋ ឆ័ត្រទីសៈខន នៅឆ្ងាយពីរដ្ឋអូរិសាប្រហែល ២៣០គីឡូមែត្រ ដើម្បីទៅផ្ញើរកញ្ចប់គ្រាប់បែកនោះតាមប្រៃសនីយ៍ ក្រោយមកកញ្ចប់នោះក៏ត្រូវបញ្ជូនទៅតាមអាសយដ្ឋានជនរងគ្រោះ ដោយឆ្លងកាត់ចម្ងាយផ្លូវសរុប ៦៥០គីឡូមែត្រ តាមរថយន្តក្រុង ៣គ្រឿង តាមដៃអ្នកដឹកឥវ៉ាន់នៅប្រៃសនីយ៍ ៤ជុំ រហូតទៅដល់ក្រុងផាត់តៈណា ក្នុងរដ្ឋអូរិសា នៅថ្ងៃទី ២០ មេសា ។

ស្ទីកឃឺរលើកញ្ចប់នោះ សរសេរថាផ្ញើមកពី អេសខេ សនម៉ា ពីក្រុងរ៉ៃពុរ៉ាក់ ពេលកូនកម្លោះកេះបើកកញ្ចប់កាដូនេះក៏ចម្លែកចិត្ត ប្រាប់ភរិយាថា មិនស្គាល់អ្នកណាដែលនៅរ៉ៃពុរ៉ាក់ឡើយ ក្រោយមកទើបបើកមើលធ្វើអោយគ្រាប់បែកផ្ទុះស្លាប់កូនកម្លោះភ្លាមៗ ។

ការស៊ើបអង្កេតនេះប៉ូលីសត្រួតពិនិត្យកំណត់ត្រាការប្រើទូរស័ព្ទរបស់កូនកម្លោះក្រមុំ រួមទាំងត្រួតលំអិតក្នុងកុំព្យូទ័រ លេបថប របស់អ្នកទាំងពីររហូតដល់ឃើញថាមានពិរុទ្ធទើបហៅខ្លួននាយ មេហារ មកផ្ដល់ចម្លើយផ្ទាល់មាត់ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments