Header Ads

គួរអាយអាណិតណាស់ !! ដឹងខ្លួនពីដំណេកស្រាប់តែចំពេលភ្លើងកំពុងឆេះផ្ទះ ខំស្រែកឱ្យគេជួយប៉ុន្តែភ្លើងបានឆេះសន្ធោសន្ធៅទៅហើយ

ភ្នំពេញ៖ ផ្ទះ​លក់​សំបកបាវ​ធ្វើ​អំពី​ឈើ​ប្រក់​សង្ក័សី​មួយ​ខ្នង ខណៈម្ចាស់​កំពុង​តែ​សម្រាន្តលង់លក់​​ ស្រាប់តែ​ឆ្លង​ចរន្ត​​​អគិសនី​ឆាបឆេះ​ស្ទើរតែ​ទាំង​ស្រុង​ បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​ កាលពីវេលាម៉ោង​១​រំលង​អាធ្រាត្រ ​ឈាន​ចូល​ថ្ងៃទី៧ ​ខែ​ឧសភា​ ឆ្នាំ​២០១៨​ នៅចំនុច​ផ្ទះ​លេខ​ ៤៦២​C ផ្លូវព្រះ​មុនីវង្ស​កែងនិង​ផ្លូវ​លេ៧០​ ភូមិ​១២​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ។

ម្ចាស់​ផ្ទះ​មាន​ឈ្មោះ​ ចាប​ រ៉េត​ ភេទប្រុស​ អាយុ ​៤៨​ឆ្នាំ​ មុខរបប​លក់​សំបកបាវ​ ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើ​ ​ត្រូវ​បានភ្លើង​ឆាបឆេះ​អស់​ស្ទើរ​​ទាំង​ស្រុង​នោះ​ មានទំហំ​ ៦គុណនឹង១១​ម៉ែត្រ​ ធ្វើ​អំពី​ឈើ​ ប្រក់​សង្ក័សី​ ថ្មក្រោម​ ។

​​តាម​សម្តី​ម្ចាស់​ផ្ទះបានឱ្យ​ដឹង​ថា មុនពេលកើតហេតុ​ ពួក​គេបាន​នាំ​គ្នា​ សម្រាន្ត​​​លង់លក់​ លុះ​មកដល់​ម៉ោង​កើត​ហេតុ​ ពួកគាត់​ដឹង​ខ្លួន​ ស្រាប់តែ​ឃើញ​មាន​ភ្លើង​ឆាបឆេះ​ចេញពី​ បន្ទប់ជាន់​ក្រោមដែលមានផ្ទុក​សំបកបាវ​ជាច្រើន​សំរាប់​លក់​ ហើយ​នៅពេលដែល​ដឹង​ថា ​មានភ្លើងឆេះ​ហើយ​ ពួក​គាត់​បាននាំគ្នា​រត់​ចេញ​មកក្រៅ​ ​ស្រែក​ឱ្យគេ​ជួយ​ និង​បាន​ប្រមូល​បាន​សំបកបាវ​ខ្លះ​ចេញ​មកក្រៅ​ ហើយ​ពេលនោះ ​​ភ្លើង​កាន់​តែ​ឆាបឆេះ​ខ្លាំង​ទៅ​ៗ​ ទំរាំ​តែ​ដំណឹង​នេះ​ បានឮ​ដល់​សមត្ថកិច្ច ​និង​រថយន្ត​ពន្លត់អគ្គិភ័យ​ គឺ​ភ្លើង​បានឆេះ​រាល​ដាល​ពេញទំហឹង​តែម្តង​ ។

​​

ក្នុង​ហេតុការណ៍នេះដែរ​ ឃើញ​មាន​រថយន្ត​ពន្លត់អគ្គិភ័យ​ បានចេញ​មកជួយ​អន្តរាគមន៍​ជាច្រើនគ្រឿង​ និងបាញ់​ទឹក​អស់​ចំនួន​ ៤​គ្រឿង​ ក្នុងនោះ​មាន​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្រាបៀរ​កម្ពុជា ​មក​បាញ់​ទឹក​អស់​ចំនួន ​១គ្រឿង​ និង​រថយន្ត​ពន្លត់អគ្គិ​ភ័យ​ របស់​ក្រសួងមហាផ្ទៃ​ បាញ់​អស់​ចំនួន ​៣គ្រឿង​ ទើប​ភ្លើង​រលត់​អស់​ទៅ​វិញ​ នៅវេលាម៉ោង​២រំលងអាធ្រាត្រ​ថ្ងៃ​ដដែល​ ។

ចំនែក​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការរាជធានី​ភ្នំពេញ​ បានចេញ​ទៅ​ជួយ​បាញ់​ពន្លត់​អស់​ជាច្រើន​គ្រឿង​ដែរ​ តែនៅពេលដែល​អ្នក​យក​ព័ត៌មាន​សួរនាំ​ បែរជា​អ្នក​កត់​បញ្ជី​ ហាក់​បីដូច​ជាមាន​ការ​លាក់​បាំង​ មិន​ហ៊ាន​និយាយ​ប្រាប់​ដោយ​ថា​ចាំឆ្លង​យោបល់​ពីមេ​សិន​ ។

ក្នុង​ហេតុការណ៍នេះដែរ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ប្រាប់​ថា​មកពី​ឆ្លង​ចរន្ត​អគ្គិសនី ​ទើប​បណ្ដាល​ឱ្យ​មាន​ភ្លើង​ឆាបឆេះ​បែបនេះ​ ហើយ​ក៏មិន​បណ្តាល​ឱ្យ​មានអ្នក​រងរបួស​នោះដែរ​ គឺគ្រាន់តែ​ឆេះ​សម្ភារៈ​នៅ​ក្នុង​ផ្ទះ​ស្ទើរ​ទាំង​ស្រុង​ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments