Header Ads

មិនគួរអោយជឿ !!! គ្រួសារមួយត្រូវចាកចេញពីផ្ទះខ្លួនឯង មិនអាចរស់នៅបាន ដោយសារតែសត្វកណ្តៀរ ជាច្រើនលានក្បាល ចូលមកលុកលុយ អស់រយៈពេលជិត ១០ឆ្នាំ

អ្នកយកពត៌មានបានរាយការណ៍ថានៅស្រុក ផូនសៈវ៉ាន់ ខេត្តនគរភ្នំ មានកណ្ដៀរជាច្រើនចូលមកអាស្រ័យនៅក្នុងផ្ទះរបស់អ្នកស្រី នុតឆៈណាត ឈីនបូរណ៍ អាយុ ៤១ឆ្នាំ ដែលថ្មក្រោមឈើលើ ផ្ទះណាលុម ក្រុម ២ ឃុំ ណាហួរប ស្រុក ផូនសៈវ៉ាន់ នាំគ្នាវាររវើកៗគ្រប់ជ្រុងផ្ទះរួមទាំងរបស់របរប្រើប្រាស់ ធ្វើអោយម្ចាស់ផ្ទះរងទុក្ខនិងក្ដៅក្រហាយណាស់រហូតត្រូវចេញមកដេកហាលមូសនៅក្រៅផ្ទះ ទើបសុំអោយក្រុមអ្នកជំនាញជួយចុះមកត្រួតពិនិត្យផង ។

អ្នកស្រី នុតឆៈណាត និយាយថា ដើមឡើយនៅផ្ទះគ្មានកណ្ដៀរមកនៅទេ មកដល់ឆ្នាំ ២០០៩ ជារដូវភ្លៀងធ្លាក់ខ្លាំង មានសត្វល្អិតពណ៌ខ្មៅៗនិងក្បាលតូច ហោះមកជាហ្វូងរាប់លានក្បាល ចូលមកតាំងសំបុកអាស្រ័យនៅតាមជ្រុងផ្ទះ ហើយកាន់តែច្រើនឡើងជាលំដាប់ ជាពិសេសជាន់ទី ២ បង្កភាពក្ដៅក្រហាយដល់ម្ចាស់ផ្ទះនិងនៅដោយក្ដីលំបាក ថែមទាំងបង្កើតសំបុកនៅធ្នឹម ទូខោអាវ កន្លែងគេង ផ្ទះបាយ និងបន្ទប់ទឹក រួមទាំងបរិវេណជុំវិញផ្ទះពេញទាំងអស់ ហើយនៅពេលកណ្ដាលយប់ក៏ហោះចេញមកលេងពន្លឺភ្លើង ។

ក្រៅពីនេះថែមទាំងឃើញមានក្លិនឆ្អេះស្អុយរបស់សត្វល្អិតពួកនេះពេញផ្ទះទៀតផង ស្វាមីនឹងកូនខ្លួនទ្រាំមិនបាន រហូតត្រូវគេចទៅនៅផ្ទះសាច់ញាតិបណ្ដោះអាសន្ន ។

អ្នកស្រីនុតឆៈណាត បាននិយាយថា តែដោយក្ដីព្រួយបារម្ភពីផ្ទះខ្លាចថានឹងត្រូវបោះបង់ចោល ពេលខ្លះក៏ត្រូវត្រឡប់មកគេងនៅផ្ទះម្ដងម្កាល ដោយគេងហាលមូសនៅខាងក្រោមផ្ទះ តែខ្លាចថាកណ្ដៀរវារចូលត្រចៀកនិងតាមរាងកាយ ទើបប្រើសំឡីញ៉ុកត្រចៀកពេលគេង។

ជាបឋមបានជួយគ្នាប្រើថ្នាំសម្លាប់សត្វល្អិតបាញ់តាមចំនុចផ្សេងតាមដែលក្រុមសង្គ្រោះប្រាប់ ក៏មានអ្នកណែនាំប្រាប់តែក៏មិនបានផល តែកណ្ដៀរគ្រាន់តែសន្លប់ប៉ុណ្ណោះ ពេលអស់ប្រសិទ្ធភាពថ្នាំក៏ដឹងខ្លួនវិញដូចដើម ទើបចង់ទាក់ទងទៅអ្នកជំនាញអោយជួយមកកំចាត់ជាបន្ទាន់ ព្រោះក្រុមគ្រួសាររបស់ខ្លួនត្រូវរងទុក្ខហើយនៅជាមួយកណ្ដៀរមកយូរជិត 10ឆ្នាំហើយ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments