Header Ads

ចេះយកជីវិតទៅប្រថុយអញ្ចឹងកើត !! បើកឡានបំពានបារ៉ាស់ហាមឃាត់ ប៊ិះត្រូវរថភ្លើងបើកបុក (មានវីដេអូ)

មួយរយៈចុងក្រោយនេះគេសង្កេតឃើញករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថភ្លើង បានកើតឡើងជាញឹកញយ និងកំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុកជជែកពិភាក្សាគ្នាពេញបណ្តាញសង្គម។ ជាក់ស្តែងណាស់នៅថ្ងៃទី០១ ខែឧសភា នេះមានហេតុការណ៍គួរឲ្យព្រឺក្បាលមួយ ដោយមានរថយន្តមួយគ្រឿង បានបំពានបារ៉ាស់ហាមឲ្យឈប់ ខណៈដែលរថភ្លើងធ្វើដំណើរឆ្លងកាត់ ស្ទើរតែត្រូវរថភ្លើងបើកបុកតែម្តង។

ដោយវីដេអូទាំងមូលដែលត្រូវបានជនជាតិបរទេស មានគណនីហ្វេសប៊ុកឈ្មោះ Torsten Schubert បានថតរួមទាំងបង្ហោះផងដែរ។ បង្ហាញនូវសកម្មភាពរថយន្តមួយគ្រឿងដែលមិនស្គាល់ម៉ាក និងផ្លាកលេខ បានបើករថយន្តឆ្លងកាត់ផ្លូវរថភ្លើង បំពានបារ៉ាសហាមឃាត់ ខណៈដែលរថភ្លើងកំពុងតែធ្វើដំណើរ។ ដោយសំណាងល្អ រថយន្តខាងលើបានឆ្លងផុតរួច ដោយមិនមានបង្កហេតុការណ៍អកុសលណាមួយ ជាហេតុធ្វើឲ្យអ្នកដែលឃើញហេតុការណ៍ផ្ទាល់ និងអ្នកលេងបណ្តាញសង្គមសម្តែងការហួសចិត្ត និងភ្ញាក់ផ្អើលជាខ្លាំង និងលាន់មាត់ថាសំណាងណាស់ដែលមិនគ្រោះថ្នាក់ ចុះបើត្រូវរថភ្លើងបុកវិញ តើបន្ទោសអ្នកណាទៀត?

**** អានព័ត៌មានល្អៗ៖ លោក ហ៊ុន ជា ត្រូវបានបញ្ជូនទៅដល់តុលាការហើយ ពេលនេះ ព្រះរាជអាជ្ញាកំពុងសួរនាំ ****

ភ្នំពេញៈ រហូតមកទល់ពេលនេះ លោក ហ៊ុន ជា ក្មួយបង្កើតនាយករដ្ឋមន្ត្រី កំពុងស្ថិតក្នុងការសួរនាំដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីប៉ូលិសក្រសួងមហាផ្ទៃ បញ្ជូនទៅដល់តុលាការ កាលពីម៉ោងជាង១រសៀលមុននេះ។

អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រហ្មទណ្ឌ លោក ប៉ុល រតនា នៅរសៀលថ្ងៃពុធនេះ ប្រាប់អង្គភាពសារព័ត៌មាន Cam Post ថា លោក ហ៊ុន ជា ត្រូវបានបញ្ជូនទៅដល់តុលាការហើយ កាលពីម៉ោងជាង១រសៀលមុននេះ។ ដោយករណីនេះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ហ៊ឹង ប៊ុនថន ជាអ្នកកាន់សំណុំរឿង និងធ្វើការសាកសួរផ្ទាល់តែម្ដង។

ទោះជាបែបណា លោក ប៉ុល រតនា មិនបានបរិយាយជុំវិញ ការសាកសួរ ឬដាក់បន្ទុកលើលោក ហ៊ុន ជា ពីបទអ្វីនោះទេ ដោយលោកជំរុញឲ្យទៅសួរតុលាការ។

សូមជម្រាបថា ការសម្រេចបញ្ជូនឧត្តមសេនីយ៍ឯក ហ៊ុន ជា ទៅតុលាការនៅពេលនេះ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចក្រសួងមហាផ្ទៃ បានឃាត់ខ្លួនទៅសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភានេះ តាមបញ្ជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាឪពុកមា ជុំវិញរឿងបង្កការបាញ់បោះប្រមាណជាង១០គ្រាប់ កាលពីយប់ថ្ងៃអង្គារម្សិលមិញ បង្កការភ្ញាក់ផ្អើលពេញទឹកដីខណ្ឌដូនពេញ ប៉ុន្តែក៏ស្ងប់ស្ងាត់ទៅវិញ សូម្បីអាជ្ញាធរមានសមត្ថកិច្ច បានត្រឹមឈរមើលពីចម្ងាយ។

បើតាមប្រភពព័ត៌មាន ករណីផ្ទុះអាវុធជាច្រើនគ្រាប់ជាប់ៗគ្នាបានកើតឡើង នៅក្នុងទឹកដីខណ្ឌដូនពេញ កាលពីយប់មិញនេះ ផ្ដើមចេញពីជម្លោះក្នុងគ្រួសារ ដែលធ្វើឲ្យលោក ហ៊ុន ជា ទប់កំហឹងមិនបាន ទើបបើកការបាញ់ឡើងលើជាច្រើនគ្រាប់តែម្ដង។ ប៉ុន្តែករណីនេះ មិនបង្កឲ្យនរណាម្នាក់ រងគ្រោះថ្នាក់នោះទេ។

ករណីនេះ កើតឡើងនៅចំណុចផ្ទះលេខ១១ បើកអាជីវកម្មវេរលុយយីហោ True Money នៅតាមបណ្ដោយផ្លូវ១០៨ កែងផ្លូវ៥១ ស្ថិតក្នុងភូមិ១១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ១០៖២០នាទីយប់ ថ្ងៃអង្គារ៍ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨។ ប៉ុន្តែករណីនេះ ក៏បានស្ងប់ស្ងាត់ទៅវិញភ្លាមៗផងដែរ។

ក្រោយពីឮសំឡេងគ្រាប់កាំភ្លើងផ្ទួនៗ គេសង្កេតឃើញវត្តមានលោក សុខ ពេញវុធ​ អភិបាលខណ្ឌដូនពេញ​ និងកងកម្លាំងសមត្ថកិច្ចមូលដ្ឋាន មានទាំងកម្លាំងនគរបាលខណ្ឌដូនពេញ និងទាំងកម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានចុះទៅក្បែរកន្លែងកើតហេតុភ្លាមៗដែរ ប៉ុន្តែដូចជាមិនហ៊ានចូលទៅសាកសួរ និងរំខានផ្ទះកើតហេតុនោះទេ បានត្រឹមតែដឹង និងឈរមើលពីចម្ងាយប៉ុណ្ណោះ។

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ លោក ថោង ពិសិដ្ឋ បានបដិសេធមិនធ្វើការអត្ថាធិប្បាយណាមួយជុំវិញហេតុការណ៍ខាងលើនេះប្រាប់អង្គភាពសារព័ត៌មាន Cam Post ដោយលោកអះអាងថា បានសុំច្បាប់ទៅធ្វើបុណ្យនៅខេត្ត។ លោកមិនបានដឹងនោះទេ។

ទោះបីជាបែបណា វរសេនីយ៍ឯក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានទទួលស្គាល់ថា ពិតជាមានករណីបាញ់បោះសេរីនៅចំណុចកើតហេតុខាងលើប្រាដមមែន។ ប៉ុន្តែលោកមិនបញ្ជាក់ពីអត្តសញ្ញាណជនបង្កឡើយ។ លោកបញ្ជាក់យ៉ាងដូច្នេះថា “ណាគេហ៊ាន សួរដូចពើចឹង”៕ ប្រភព៖ amapapa.new

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments