Header Ads

អាចារ្យធំ ក្តៅស្លឹកត្រចៀក !! ពេលគេយករូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧ មកតាំងសំពះទទួលភ្ញៀវក្នុងហាង

ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីមានការចែករំលែកតៗ គ្នាជាច្រើន ពីរូបសំណាកជ័យវរ្ម័នទី ៧ ឈរនៅមាត់ជណ្តើរក្នុងហាងមួយមិនស្គាល់ឈ្មោះ ដែលជាទង្វើមិនសមរម្យជាខ្លាំងសម្រាប់ប្រជាជនខ្មែរ។ ជាមួយនឹងគ្នានេះ ក៏មានមតិជាច្រើនបានធ្វើការរិះគន់យ៉ាងចាស់ដៃ និងសំណូមពរយ៉ាងដាច់អហង្ការ ទាមទារឲ្យមានការដកចេញជាបន្ទាន់។ នៅក្នុងនោះ អាចារ្យធំដែលជាអ្នកស្រលាញ់ជាតិមួយរូប បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង។

លោកបានបង្ហោះសារក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «អង្គរជ័យវរ័្មនទី៧ ប្រៀបបានជាព្រះនៃនគរកម្ពុ មនុស្សខ្មែរគ្រប់រូបត្រូវតែគោរពក្រោមល្អងព្រះបាទ និងមានភារកិច្ចជាអ្នកការពារ កេរមរតក វប្បធម៌របស់ព្រះអង្គ រួមទាំងការពារព្រះអង្គផងដែរ! មិនមែនយកព្រះអង្គមកធ្វើជាខ្ញុំបំរើចាំសំពះនៅមាត់ជណ្ដើរ រឺការពារពលអស់ឯងទេ! ត្រូវចាំក្នុងខួរផង មនុស្សខ្មែររាល់គ្នាទេគឺត្រូវតែសំពះដល់អង្គទ្រង់ ទើបទទួលបានរូបមួយទៀត ជ័យវរ្ម័នទី៧ សំពះទទួលភ្ញៀវចូលហាង។ ប្រហែលម្ចាស់ហាងនេះមិនមែនខ្មែរយើងទេ ទើបគាត់មិនដឹងថា ជ័យវរ្ម័នទី៧ ត្រូវខ្មែរគោរពដូចជាព្រះ។ សូមជួយបំផុសបំផុលដើម្បីឲ្យមានការកែសម្រួលរូបចម្លាក់រូបព្រះអង្គឲ្យមានត្រឹមត្រូវ។ សូមអំពាវនាវបើខ្មែរបានឃើញនៅទីណាជួយប្រាប់ផង» ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments