Header Ads

គិតខ្លីម្ល៉េះនារីវ័យក្មេងម្នាក់ សម្រេចលេបថ្នាំបញ្ចប់ជីវិត ដោយបន្សល់ទុកលិខិតមួយច្បាប់យ៉ាងខ្លី (មានវីដេអូ)

កណ្ដាល៖ ជីវិតរបស់មនុស្ស កើតមកតែងមានភាពនឿយហត់ក្នុងការរស់នៅ ហើយមនុស្សយើងតែជួបនូវរឿងមិនល្អជាច្រើននៅក្នុងឆាកជីវិតរបស់ខ្លួន តែក៏ត្រូវចេះពង្រឹងស្មារតីខ្លួនឯង មិនត្រូវជ្រើសរើសយកការបញ្ចប់ជីវិតឡើយ។ ពេលនេះ មាននារីម្នាក់ ដោយសារខឹងហ្នឹងគូរដណ្ដឹងប្រច័ណ្ឌ និងតាមរករឿងមិនលោះពេលនោះ ក៏បានសម្រេចចិត្តលេបថ្នាំដើម្បីបញ្ជចប់ជីវិតខ្លួនឯង ទាំងខ្លួននៅក្មេងបង្កភាពភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១១ ថ្ងៃទី៣០​ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកស្អាង ខេត្តកណ្ដាល។

យោងតាមប្រភពព័ត៌មានបានអោយដឹងថា នារីរងគ្រោះឈ្មោះ ម៉ុន ម៉ាឡា ភេទស្រី អាយ ១៩ឆ្នាំ មានទីលំនៅនៅទីតាំងកើតហេតុខាងលើ បានលេបថ្នាំប្រភេទ វីតាមីន អស់ជាច្រើនគ្រាប់បណ្ដាលឱ្យប្រតិកម្មថ្នាំ ប្រកាច់នៅក្នុងបន្ទប់គេងរបស់ខ្លួន។ មុនសម្លាប់ខ្លួន នារីរងគ្រោះបានបន្សល់ទុកសំបុត្រដោយដៃរបស់ខ្លួនផ្ទាល់ ថា «កូនសុំទោសប៉ាម៉ាក់ ដែលកូនមិនទាន់បានសងគុណលោកទាំងពីរ ហើយកូនទៅដោយមិនបានលាបែបនេះ កូនទៅមុខលែងរួចហើយម៉ាក់អើយកូនស្ដាយណាល់ ដែលកូនមិនបានបំពេញភារៈជាកូនល្អរបស់លោកទាំងពីរ តើកូននៅរស់ធ្វើអ្វី ដើម្បីអីទៀត កូនហត់ណាស់ កូនចង់បិទភ្នែកសម្រាករហូត មិនចង់បើកភ្នែកទេ។ បើមានជាតិក្រោយ កូនសូមធ្វើជាកូនប៉ាម៉ាក់ទៀត។» ។

គួរបញ្ជាក់ថា ក្រោយពីមានការសង្ស័យទៅលើជនរងគ្រោះ ឪពុកម្ដាយជនរងគ្រោះទាំងពីរ បានទៅមើល និងបានឃើញកូនពុលថ្នាំ ក្នុងស្ថានភាពធ្ងន់ធ្ងរ រួចបានបញ្ជូនទៅកាន់មន្ទីពេទ្យ តែដោយស្ថានភាពមិនអាចព្យាបាលបាន ហើយគ្រូពេទ្យបានជួយអស់ពីសមត្ថភាព តែមិនអាចជួយបាន នារីក៏បានដាច់ខ្យល់ស្លាប់ទៅ ដោយបានបន្សល់នូវភាពសោកសៅដល់ក្រុមគ្រួសារ និងមិត្តភក្ដិ ហើយនេះក៏ជាសារផ្ដាំទៅប្រិយមិត្ត កុំអោយយកតម្រាប់តាមនៅជម្រើសបែបនេះ ព្រោះបានត្រឹមតែស្លាប់ ពុំមានបានអ្វីមកវិញឡើយ។

សាកសពជនរងគ្រោះ បានបញ្ជូនមកដល់គេហដ្ឋានវិញ ហើយក្រុមគ្រួសារ កំពុងរៀបចំធ្វើបុណ្យទៅប្រពៃណី ព្រះពុទ្ធសាសនា៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments