Header Ads

ប្លែកទៀតហើយ !! ហេតុតែស្រលាញ់ឆ្កែពេក ខ្លាចវាដើវង្វេងផ្ទះរកមិនឃើញ ក៏ធ្វើរឿងមួយដ៏គួឲ្យហួសចិត្ត

(ប្រទេសថៃ)៖ ប្លែកទៀតហើយបងប្អូន រាល់ដងយើងធ្លាប់តែដឹងថា នៅពេលដែលមានបុណ្យជាតិធំៗ​ ដែលមានមនុស្សច្រើន គេតែងប្រកាសប្រាប់បងប្អូនទាំងអស់គ្នាថា បើមានកូនតូចយកទៅជាមួយអីសូមសរសេរលេខទូរសព្ទ័របស់បងប្អូនដាក់ចូលក្នុងហោប៉ៅអាវឬខោររបស់ពួកគេទៅដើម្បីពេលវង្វេងងាយស្រួលរក។

តែពិតជារឿងមួយដែលចម្លែក កាលពីពេលថ្មីៗនេះបុរសជនជាតិថៃម្នាក់បានធ្វើឲ្យអ្នកប្រើប្រើប្រាស់បណ្ដាញសង្គម នាំគ្នាភ្ញាក់ផ្អើល នឹងហួសចិត្ត ក្រោយបង្ហោះរូបថតឆ្កែរបស់គាត់ពាក់នូវខ្សែកដែលមានបណ្ដោងភ្ជាប់ជាមួយនឹងរូបថតរបស់គាត់ផ្ទាល់។

មើលទៅពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់ ប៉ុន្តែទង្វើនេះអាចនឹងមានប្រយោជន៍នៅថ្ងៃណាមួយ គឺនៅពេលដែលឆ្កែនេះវង្វេង ឬ បាត់។ តាមរយៈរូបថតនោះអ្នកដែលប្រទះឃើញវានឹងអាចរកម្ចាស់វាឃើញដោយងាយស្រួលបើសិនជាស្គាល់គាត់ ឬក៏ងាយស្រួលដល់មន្ត្រីមូលដ្ឋានក្នុងការស្វែងរកផងដែរ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments