Header Ads

ពិតជាអស្ចារ្យមែន !!! សាលាបឋមមួយនេះនៅសៀមរាប ស្ដង់ដារអប់រំល្អបំផុត ឥឡូវល្បីដល់ប្រទេសថៃទៀត

សាលា​បឋម​សិក្សា​មួយ​ឈ្មោះ​ថា ​វត្តបូព៌ ​​ស្ថិតនៅ​ក្នុង​ទឹកដី​អង្គរ​ ខេត្ត​សៀមរាប ​ត្រូវ​បាន​​ចាត់​ទុក​ជា​សាលា​ដែល​មាន​សណ្ដាប់​ធ្នាប់​ និង​វិន័យ​ល្អ​ជាង​គេ​មួយ​​ក្នុង​ក្របខ័ណ្ឌ​នៅប្រទេស​កម្ពុជា​។ សា​លា​នេះ ​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​របស់​ប្រទេស​ថៃ​ ចុះ​ទៅ​ថត​ផ្ទាល់​ ពី​ទិដ្ឋភាព​​នៅ​ក្នុង​សាលា​ទាំងស្រុង​ ដោយ​ផ្ដោត​គុណភាព​អប់រំ វិន័យ និង​ការ​អនុវត្ត​របស់​សិស្ស​ស្ដែង​ពី​ទង្វើ និង​រស់​នៅ​​នៅ​ក្នុង​សង្គម។

​លោក ពឹង គិមឆេន ​នាយក​សាលា​បឋម​សិក្សា​វត្តបូព៌​ ស្ថិត​នៅ​ភូមិ​វត្តបូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀម​រាប​ ខេត្ត​សៀមរាប ថៃ​ជា​ប្រទេស​ដែល​មាន​ការរីក​ចម្រើន​ជាងកម្ពុជា ក៏​ប៉ុន្ដែគេ​បាន​បញ្ជូន​ក្រុម​គ្រូបង្រៀន​​មក​ស្វែង​យល់​ពី​វិស័យ​អប់រំ​នៅ​កម្ពុជា ដោយ​យោង​ទៅលើកត្តាសំខាន់ចំនួន៣៖

ទី១ គេ​ចង់​យល់​ស៊ី​ជម្រៅ​ពី​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា

ទី២ គេ​មក​ធ្វើ​ទស្សនកិច្ច​នៅ​សាលា​បឋមសិក្សា​វត្តបូព៌​ ព្រោះ​គេ​តែង​ល្បី​ថា​សាលា​នេះ​មាន​កម្រិត​ល្អ​ថ្នាក់​ជាតិ

ទី៣ គេ​​មក​ស្វែង​យល់​ពី​ការ​រៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​សាលា​ផ្ទាល់​តែម្ដង។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments