Header Ads

សូមបងប្អូនប្រុងប្រយ័ត្ន !!! ស្ត្រីម្នាក់ លង់ខ្លួនជាមួយកម្ចីប្រាក់ចិន មួយចំនួនឡើងអស់ពីខ្លួន រហូតមានបំណង … (មានវីដេអូ)

ភ្នំពេញ៖ ស្ត្រីម្នាក់លង់ខ្លួននឹងប្រាក់កម្ចីចិនរហូតធ្វើឡើងការប្រាក់ និងប្រាក់ដើម ដល់ជាង ៩ម៉ឺនដុល្លារ ដែលដំបូងឡើងនាងខ្ចីត្រឹមតែ ២ពាន់ដុល្លារប៉ុណ្ណោះ ដល់ពេលនាងអស់លទ្ធភាពបង់មីក្រូហិរញ្ញវត្ថុ ដែលគ្មានចុះបញ្ជីត្រឹមត្រូវជាមួយធនាគារជាតិនៃកម្ពុជានោះ ខាងកម្ចីចិនគម្រាបសម្លាប់នាងទៀត ប្រសិនបើមិនសងប្រាក់ឲ្យទាន់ពេលវេលានោះទេ។ ស្ត្រីរងគ្រោះបានរៀបរាប់ថា «ដំបូងគេទាក់ទងបានមកខ្ញុំ ហើយយើងក៏ព្រមណាត់ជួយគ្នានៅហាងកាហ្វេមួយដែលស្ងាត់ និងបាននិយាយគ្នាថា ខ្ញុំត្រូវការខ្ចី ២ពាន់ ប៉ុន្តែពេលធ្វើឯកសាររួចឃើញការប្រាក់ ៣ពាន់ ខ្ញុំក៏មានការភ្ញាក់ផ្អើល និងមានអារម្មណ៍រារែក ហើយក៏មានជនជាតិចិនម្នាក់ជក់បារី ចូលមកនិយាយខ្ញុំក៏យល់ព្រម»។

យ៉ាងណាមានកម្ចីចិនជាច្រើនទៀតបានមកបោកនាងជាបន្តបន្ទាប់ ដោយចិនប្រើកលល្បិចឲ្យយកប្រាក់ទៅបង់ផ្តាច់ពីកន្លែងមួយទៅកន្លែង រហូតនាងលង់ខ្លួនអស់ជិត ១០ម៉ឺនដុល្លារ នៅតែមិនទាន់បង់ដាច់ទៀត។ ទន្ទឹមនោះនាងរីរងគ្រោះបានទទូចទៅបងប្អូនទាំងអស់ សូមប្រុងប្រយ័ត្នរឿងកម្ចីចិន កុំឃើញគេថាស្រួលៗ មិនមានដាក់ប្លង់ មិនមានអ្នកធានា តាមពិតក្រុមហ៊ុននោះគ្មានចុះបញ្ជីត្រឹមត្រូវពីធនាគារជាតិទេ ហើយបើអ្នកខ្ចីហើយច្បាស់ណាស់ត្រូវលង់ខ្លួនជាក់ជាមិនខាន។ ប្រភព: khmernews

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments