Header Ads

អ្នកភូមិចេះតែឆ្ងល់ !!! ហេតុអីពិធីបុណ្យសពនេះ តុបតែងដូចពិធីរៀបការ ពេលដឹងការពិត ម្នាក់ៗស្រក់ទឹកភ្នែកគ្រប់គ្នា

អ្នកយកពត៌មានបានរាយការណ៍ថា នៅវត្តខានហាម ស្រុក ឧទ័យ ខេត្ត ព្រះនគរស្រីអយុធ្យា លោក វិទ្យា បូរណសិរី អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ ព្រមទាំងអ្នកស្រី ស៊ុមថង ផាន់ចម្រើនវនកុល មកធ្វើជាអធិបតីនៃពិធីឈាបនកិច្ចសពអ្នកដែលជួបឧប្បទ្ទវហេតុរថយន្តបុកជាមួយម៉ូតូ តែដែលគួរអោយចម្លែកចិត្តនោះគឺ នៅមេរុមានការរៀបចំតុបតែងខ្លោងទ្វារបែបតែមួយជាមួយពិធីរៀបការ ។

តាមរយៈការសាកសួរលោក គីតទិកន ភិរិយៈកុលដេត អាយុ ៥២ឆ្នាំ ឪពុករបស់កញ្ញា អធិ ភិរិយៈកុលដេត អាយុ ២៤ឆ្នា ដែលជាអ្នកស្លាប់ បានបង្ហើបថា កូនស្រីត្រូវឡាន Honda Civic ស្លាកលេខ กย8486 ព្រះនគរស្រីអយុធ្យា ដែលមានអ្នកបើកឈ្មោះ នាយ ភូបេត ណេតង៉ាម អាយុ ២៦ឆ្នាំ បុកគូទម៉ូតូ Honda Wave ពណ៌ខ្មៅ ស្លាកលេខ 1กง9852 ពេជ្របូរណ៍ ដែលកូនស្រីកំពុងជិះត្រឡប់មកផ្ទះវិញ ទាំងដែលជិះជិតដល់ផ្ទះហើយ រហូតដល់របួសពេញទាំងខ្លួន ដៃជើងបាក់ លលាដ៏ក្បាលបែក បាត់បង់ជីវិតនៅលើផ្លូវរូតចៈណាក់ មុខរោងចក្រឧស្សាហកម្មរូតចៈណាក់ ផ្លូវបំបែកប្រាក់ទូប៊ី ក្រុម ៤ ឃុំ ខានហាម ស្រុក ឧទ័យ ខេត្ត ព្រះនគរស្រីអយុធ្យា វេលាម៉ោង 23.30នាទី ។

លោក គីតទិកន បាននិយាយបន្តថា ដោយកូនស្រីនឹងត្រូវរៀបការជាមួយគូដណ្ដឹងដែលជាជនជាតិអាមេរិកនៅក្នុងខែតុលានេះ ដោយបានធ្វើពិធីភ្ជាប់ពាក្យកាលពីថ្ងៃទី ២២ ខែមេសា កន្លងមក តែត្រូវមកស្លាប់បាត់បង់ជីវិតទៅភ្លាមៗបែបនេះ ព្រោះត្រូវឡានបុក ហើយលទ្ធផលតាមរយៈការត្រួតពិនិត្យជាតិអាកុលឃើញថា អ្នកបើកឡាននោះស្រវឹងហើយបើកបរ ខ្លួននឹងក្រុមគ្រួសារមានអារម្មណ៍ខូចចិត្តយ៉ាងខ្លាំងដែលត្រូវមកបាត់បង់កូនស្រីជាទីស្រឡាញ់បំផុតព្រោះតែមនុស្សស្រវឹងហើយមកបើកបរនោះ ។

លោក គីតទិកន និយាយទៀតថា ចំណែកមូលហេតុដែលរៀបចំខ្លោងទ្វារមេរុអោយដូចនឹងខ្លោងទ្វារពិធីរៀបការព្រោះចង់ធ្វើអ្វីខ្លះដល់កូនលើកចុងក្រោយ និងមិនចង់អោយបរិយាកាសប្រកបទៅដោយភាពសោកសៅ ភ្ញៀវដែលមកចូលរួមក៏តែងខ្លួនតាមសប្បាយ មិនបានកំណត់ថាត្រូវតែស្លៀកឈុតខ្មៅទេ ការអញ្ជើញក្រណាត់បង្សុកូល ក៏នឹងអញ្ជើញជាគូៗ អ្នកដោះក្រណាត់ក៏អញ្ជើញជាគូ ព្រះសង្ឃដែលមកសូត្របង្សុកូល ក៏និមន្តមកជាគូដែរ ។

ខាងកញ្ញា ស៊ុគ្រីតតា ភិរិយៈកុលដេត អាយុ ២០ឆ្នាំ ប្អូនស្រីរបស់អ្នកស្លាប់បាននិយាយថា ចង់អោយអ្នកដែលផឹកស្រាស្រវឹងហើយបើកបរ គួរមានចិត្តភ្ងាក់រលឹកថា បើស្រវឹងហើយទៅបើកបុករហូតធ្វើអោយអ្នកផ្សេងស្លាប់ វាគឺជាការបាត់បង់មនុស្សក្នុងគ្រួសារ គ្រួសារមួយទៅយ៉ាងគ្មានថ្ងៃត្រឡប់ ទើបមិនចង់អោយមនុស្សស្រវឹងហើយមកបើកបរនៅលើផ្លូវ នឹងមិនមានការបាត់បង់ដូចគ្រួសារខ្លួន បងស្រីខ្លួនស្រឡាញ់ខ្លួនណាស់ ជិតបានរៀបការហើយ តែត្រូវមកស្លាប់មុនទៅវិញ ចង់អោយបងស្រីជាមនុស្សចុងក្រោយនៃការស្រវឹងហើយបើកបរនេះ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments