Header Ads

សូមចូលរួមរំលែកទុក្ខផង !!! ឡានពេទ្យមួយជិះទៅជួយសង្រ្គោះ ឡានក្រុងក្រឡាប់ស្លាប់ និងរបួស ១៨នាក់ ទៅជិតដល់គោលដៅហើយ បែរជា….

អ្នកសារពត៌មានបានរាយការណ៍ថា ក្រោយពីកើតហេតុឡានដឹកអ្នកដំណើរ ស្លាកលេខ 10-3991នគរាជសីមា រត់នៅលើខ្សែផ្លូវស៊ីសាកេត-ក្រុងថេបមហានគរ ក្រឡាប់កណ្ដាលថ្នល់លេខ ២៤ សង្កាត់ ឈឿក ឃុំ ធុងឆៃណឿ ស្រុក បាក់ថុងឆៃ ខេត្ត នគររាជសីមា បានធ្វើអោយមានអ្នករងរបួស ១៨នាក់ ទើបក្រុមសង្គ្រោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ពេលនោះខណៈពេលដែលអង្គភាពសង្គ្រោះកំពុងចុះទៅជួយសង្គ្រោះ ក៏កើតមានឧប្បទ្ទវហេតុច្រំដែល ដោយឡានដឹកអង្គភាពសង្គ្រោះស្លាកលេខ กย 840នគររាជសីមា ដែលនៅប្រចាំចំនុខពោធិ៍ក្លាង បានបើកមកដោយល្បឿនលឿន ហើយក៏បុកជាមួយគូទឡានដឹកទំនិញកង់ ៦ របស់ក្រុមហ៊ុនស៊ីភីអេហ្វ ស្លាកលេខ 96-2805 ក្រុងថេបមហានគរ មុននឹងដល់ចំណុចកើតហេតុដែលជាគោលដៅត្រូវទៅសង្គ្រោះត្រឹមតែ ៣០០មែត្រប៉ុណ្ណោះ ធ្វើអោយបុគ្គលិកសង្គ្រោះដែលជិះមក ៣នាក់ ត្រូវជាប់នៅក្នុងឡាន ។

ក្រុមសង្គ្រោះផ្សេងទៀតក៏បានជួយយកម៉ាស៊ីនមកកាត់គ្រោងឡានចេញដើម្បីជួយអ្នករបួសទាំង ៣ ចេញពីឡាន និងបញ្ជូនទៅកាន់មន្ទីរពេទ្យមហានគររាជសីមា ដោយមានអ្នករបួស ១នាក់ ហើយក៏បានស្លាប់នៅវេលាក្រោយមក ដឹងថាមានឈ្មោះ ម៉ារិកា វិឡៃក្រួត អាយុ ២២ឆ្នាំ ជាបុគ្គលិកសង្គ្រោះអង្គភាពហ៊ុក ៣១ ប្រចាំចំណុចពោធិ៍ រួមទាំងឧប្បទ្ទវហេតុទាំង ២ចំណុច មានអ្នករងរបួសទាំងអស់ ២១នាក់ ស្លាប់ ១នាក់ ៕

បណ្តុំរូបភាពដែលឡានពេទ្យ ជួបឧប្បទ្ទវហេតុ មុនចូលទៅជួយឡានក្រុងក្រឡាប់ដែលមានអ្នកស្លាប់ និងរបួស ១៨នាក់។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments