Header Ads

បុរសម្នាក់ !!! កំពុងតែដេកយល់សប្តិល្អ ភ្ងាក់ព្រើត បើកភ្នែកឡើងស្រាប់តែ ក្រពើមកសួរសុខទុក្ខដល់ផ្ទះ ដោយសារតែ…

កាលពីថ្ងៃទី ២តុលា BBC រាយការណ៍ថាបុរសម្នាក់នៅប្រទេសឥណ្ឌា ក្នុងរដ្ឋអូរិសា ផ្នែកខាងកើត ភ្ងាក់ក្រញាងបន្ទាប់ពីបានឃើញក្រពើប្រវែង ៤មែត្រ ចូលមកលេងផ្ទះ។ នាយថាត់សាក់រ៉ុត ម៉ាត់ថាក់កាមី ព្រមទាំងកូនៗ ២នាក់ ប្រទះឃើញក្រពើធំចូលមកសួរសុខទុក្ខនៅបរិវេណមុខទ្វារចូលផ្ទះ ក្រោយពីភ្ងាក់ឡើងដោយសារសម្លេងប្លែកៗ នៅអំឡុងម៉ោង ៣យប់ ក្រោយមកទើបប្រញាប់ហៅអ្នកជិតខាងផ្សេងទៀត ព្រមជាមួយនឹងការសុំជំនួយពីអ្នកខ្លាំងក្លាមកចាប់ក្រពើមួយក្បាលនេះនិងចងជាប់ជាមួយនឹងដើមឈើ។

ក្នុងដំណាក់កាលដំបូងអ្នកស្រុកត្រូវការសម្លាប់ក្រពើមួយក្បាលនេះ តែសំណាងល្អដែលមេភូមិចូលមកសុំអោយទុកជីវិតសត្វមួយក្បាលនេះ មុននឹងបញ្ជូនទៅអោយសមត្ថកិច្ចផ្នែកសត្វរបស់រដ្ឋចូលមកជួយសង្គ្រោះ។ ខាងសមត្ថកិច្ចដែលបានយកក្រពើនេះទៅព្រលែងក្នុងតាមធម្មជាតិនៅបរិវេណទំនប់សាទិគុថាក់ តែត្រូវអ្នកស្រុកជំទាស់ដោយសារតែខ្លាចវាត្រឡប់មកទៀត ព្រោះភូមិមួយនេះឆ្ងាយពីទំនប់ខាងលើត្រឹមតែមួយគីឡូមែត្រ។

ក្រៅពីនេះនាយស៊ុសាន់ នេយ៉ាក់ អ្នកអភិរក្សសត្វព្រៃបញ្ជាក់ថា ជាធម្មតាមានក្រពើប្រមាណ ៣០-៤០ក្បាល អាស្រ័យនៅបរិវេណទំនប់ តែមួយក្បាលដែលនៅក្នុងភូមិគួរតែចេញមកពីបរិវេណទំនប់ក្រោយពីកន្លែងញាស់ពង។ នៅទីបំផុតក្រពើមួយក្បាលនេះត្រូវព្រលែងតាមធម្មជាតិនៅអាងស្ដុកទឹកផាលីមេឡា ឆ្ងាយពីភូមិប្រហែលជា ៦០គីឡូមែត្រ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments