Header Ads

គួរឲ្យអាណិតខ្លាំងណាស់ !! ម្តាយចាក់សោរចោលទៅធ្វើការ ទុកកូន ៤នាក់ អោយនៅខាងក្នុងផ្ទះ ពេលត្រឡប់មកវិញ ព្រឺក្បាល…

កាលពីវេលាម៉ោង 01.30នាទី អធិការប៉ូលីសរងប៉ុស្តិ ហួរម៉ាក បានទទួលបណ្ដឹងពីហេតុការណ៍ក្មេងធ្លាក់ពីលើអាគាររងរបួសធ្ងន់ជាច្រើននាក់ ហេតុការណ៍នោះកើតឡើងនៅក្នុងបន្ទប់ស្នាក់ រួមខាំហែង ៣៤ សង្កាត់ ហួម៉ាក ខ័ណ្ឌបាងកាក់ពិ ក្រុងថេបមហានគរ ទើបចុះទៅត្រួតពិនិត្យរួមជាមួយក្រុមសង្គ្រោះ។

នៅកន្លែងកើតហេតុជាអាគារកម្ពស់ ៥ជាន់ បែងចេញជាបន្ទប់ជួល តាមរយៈការត្រួតពិនិត្យបរិវេណជុំវិញមុខអាគារលើដីប្រទះឃើញអ្នករបួសជាក្មេងទាំងអស់ ៤នាក់ មានឈ្មោះថាក្មេងប្រុស លូកា និរ៉ាត់ បូរ៉េល អាយុ ១១ ក្មេងស្រី ផាមេឡា និរ៉ាត់ បូរ៉េល អាយុ ១០ឆ្នាំ ក្មេងស្រី ឆៈនិដា និរ៉ាត់ បូរ៉េល អាយុ ៧ឆ្នាំ និងក្មេងប្រុស ខៈណាត់ឆា និរ៉ាត់ បូរ៉េល អាយយុ ៥ឆ្នាំ ទើបក្រុមសង្គ្រោះបានជួយគ្នាសង្គ្រោះបឋមមុននឹងបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតនោះ ។ អ្នករបួសទាំងអស់ជាបងប្អូនគ្នា ហើយនៅក្នុងកន្លែងកើតហេតុ ក្រៅពីនេះបរិវេណសំយាបកៅស៊ូនៅជាន់ទី ១ បាក់ខ្ទេច ។

ចំណែកអាការៈរបស់ក្មេងទាំង ៤ នាក់គឺក្មេងប្រុស ខៈណាត់ឆា អាយុ ៥ឆ្នាំ បានរងរបួសនៅក្បាល រួចក៏បានបាត់បង់ជីវិតនៅវេលាក្រោយមកនៅមន្ទីរពេទ្យរ៉ាមកាំហែង ចំណែកក្មេងប្រុស លូកា និងក្មេងស្រី ឆៈនិដា កំពុងព្យាបាលខ្លួន នៅមន្ទីរពេទ្យរ៉ាមកាំហែងជាមួយគ្នាអាការៈនៅធ្ងន់ធ្ងរនៅឡើយ មិនដឹងខ្លួននៅក្នុងបន្ទប់សង្គ្រោះបន្ទាន់់ ដោយមានអាការៈធ្ងន់ធ្ងរខ្លាំងនៅក្បាល ចំណែកក្មេងស្រី ផាមេឡា ដែលព្យាបាលខ្លួននៅមន្ទីរពេទ្យ សៈម៊ិទិវ៉េត ស៊ីណាក់ខៈរីន រងរបួសបាក់ជើងពេលនេះសុវត្ថិភាពហើយ ។

តាមរយៈការត្រួតពិនិត្យបន្ទប់ស្នាក់លេខទី 404/636 ជាន់ទី ៤ របស់ក្មេងៗទាំង ៤ នៅបរិវេណរានហាលក្រោយបន្ទប់ មានការតបន្ទះឈើចេញពីរានហាលទៅប្រហែល ២ ហ្វីត សម្រាប់ទុកដាក់ចានឆ្នាំងក្រោយពីលាងសំអាតរួច ឃើញថាមានលក្ខណៈល្អៀងទៅផ្នែកខាងក្រោម ។

ជាបឋមប៉ូលីសសន្និដ្ឋានថា មុនកើតហេតុក្មេងទាំង ៤ នាក់ឡើងទៅអង្គុយនៅបរិវេណខាងលើមុនដែលបន្ទះឈើនោះទទួលទំងន់មិនរួច ធ្វើអោយក្មេងទាំង ៤នាក់ ភ្លាត់ធ្លាក់ចុះមកក្រោមគរលើគ្នា ក្រោយមកក៏បានទាក់ទងទៅផ្នែកនិតិភ័ស្តុតាងអោយមកប្រមូលភ័ស្តុតាង ដើម្បីចូលត្រួតពិនិត្យនៅកន្លែងកើតហេតុម្ដងទៀត ។

តាមរយៈការសាកសួរលោក អ៊ីត ប្រាក់កាយកែវ អាយុ ៦៨ឆ្នាំ ជាតារបស់ក្មេងទាំង ៤នាក់ បានអោយដឹងថា ក្មេងទាំងអស់ជាកូនកាត់ ថៃកាត់ស្វីស ដោយកូនស្រីខ្លួនដែលជាម្ដាយរបស់ក្មេងទាំង ៤នាក់ បានលែងលះជាមួយស្វាមីជាជនបរទសមកយូរជាង ៤ឆ្នាំហើយ មុននឹងចូលមកជួលបន្ទប់នៅអាគារនេះស្នាក់នៅ ដោយមានខ្លួននិងយាយរបស់ក្មេងជួយមើលថែ។

នៅពេលដែលម្ដាយរបស់ក្មេងទៅធ្វើការនៅពាក់កណ្ដាលយប់រហូតដល់ព្រឹក ដើម្បីយកមកចិញ្ចឹមក្មេងៗទាំង ៤ តែម្នាក់ឯង មុនកើតហេតុ ក្រោយពីម្ដាយរបស់ក្មេងទាំង ៤ ចេញទៅធ្វើការ យាយបាននៅក្នុងបន្ទប់ជាមួយក្មេងទាំង ៤ឃើញថា មនុស្សនាំគ្នាចូលគេងអស់ហើយ ទើបចេញពីបន្ទប់នឹងចាក់សោរទ្វារខាងក្រៅ ពេលកើតហេតុខ្លួនកំពុងចូលទៅក្នុងបន្ទប់ឃើញឡានសង្គ្រោះបើកចូលមក ទើបរត់ទៅតាមមើល ក៏ឃើញរូបភាពក្មេងៗទាំង ៤ដេកសន្លប់។

តាមរយៈការសាកសួរពីអ្នកជិតខាងដែលស្នាក់នៅអាគារនោះបានអោយដឹងថា ក្មេងទាំង ៤នាក់ ជាក្មេងល្អ តាំងចិត្តរៀន ជួយកិច្ចការងារផ្ទះ សម្រាលបន្ទុកម្ដាយ ពេលដែលម្ដាយចេញទៅធ្វើការក៏ជួយមើលថែគ្នា ៤នាក់បងប្អូន ទាំងដែលគ្រួសារលំបាកដែរ រកបានមួយពេលៗ ក្រោយពីកើតហេតុខាងលើក៏មានអារម្មណ៍ថាអាណិតនិងរន្ធត់ចិត្តណាស់ ចង់អោយមានអង្គភាពដែលពាក់ព័ន្ធមកជួយថ្លៃព្យាបាលនិងមើលថែក្មេងទាំង ៤និងក្រុមគ្រួសារខាងលើផង ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments