Header Ads

មកមើលសណ្ឋាគារមួយធ្វើពីមាសសុទ្ធ !!! ដែលមានតំលៃរាប់សិបលានដុល្លា បានក្លាយទៅជាផេះ ដោយសារតែ…

តាមរយៈហេតុការណ៍ភ្លើងឆេះសណ្ឋារគារក្នុងទីក្រុងយ៉ាងហ្គនប្រទេសភូមា បានធ្វើអោយមានជនជាតិជប៉ុនបាត់បង់ជីវិតម្នាក់ និងរងរបួស ២នាក់ទៀត សណ្ឋាគារមួយកន្លែងនេះចាត់ទុកថាជា សណ្ឋាគារមួយក្នុងអត្តសញ្ញាណរបស់ទីក្រុងយ៉ាងហ្គនសម្រាប់អ្នកទេសចរណ៍ដោយសាងសង់តាមស្ថាបត្យកម្មបែបភូមា។

សណ្ឋាគារកាន់ជី ផាលេស មានទីតាំងនៅមាត់បឹងកាន់ជី កើតមានភ្លើងឆេះឡើងកាលពី វេលាម៉ោង ០៣:០០ តាមម៉ោងក្នុងតំបន់។ សណ្ឋាគារមួយកន្លែងនេះធ្វើដោយឈើម៉ៃសាក់និងតុបតែងតាមស្ថាបត្យកម្មបែបភូមា ដែលក្លាយជាអណ្ដាតភ្លើងយ៉ាងស្រួលធ្វើអោយអ្នកពន្លត់អគ្គីភ័យជាង ១០០ នាក់ ជួបបញ្ហាក្នុងការពន្លត់ភ្លើង។

សណ្ឋាគារកាន់ជី កសាងឡើងដំបូងក្នុងគ.ស ១៩៣០ ដោយកងទ័ពអង់គ្លេសដែលចូលមកប្រើតំបន់ដែលជាក្លឹបរបស់សមាគមចែវទូក និងកសាងបន្ថែមនៅគ.ស ១៩០០ ដើម្បីប្រើសម្រាប់បើកសណ្ឋាគារ ដែលចាត់ទុកជាសណ្ឋាគារដែលកសាងដោយឈើម៉ៃសាក់មាស ក្រៅពីជាសណ្ឋាគារថែមទាំងជាតំបន់សំខាន់ដ៏ស្រស់ស្អាតរបស់ភូមាទៀតផង។
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments