Header Ads

សូមប្រយ័ត្នបងប្អូន !! ចោរឥលូវសាហាវណាស់! នារីម្នាក់ ត្រូវចោរអារដែកត្រចៀកទ្វារ ចូលប្រមូលទ្រព្យសម្បតិ្តសឹងអស់ពីផ្ទះតែម្ដង

បច្ចុប្បន្ន ជនខិលខូចចេះតែកើនឡើង ទោះបីជាមានការចុះបង្ក្រាបពីក្រុមសមត្ថកិច្ចយ៉ាងណាក្ដី ជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនរងគ្រោះ ជាពិសេសគឺបញ្ហាឆក់ប្លន់ និងលួចតែម្ដង។ ជាក់ស្ដែង ដូចករណីបងស្រីមួយរូបដែលបានចែករំលែករឿងហេតុរបស់ខ្លួនទៅក្នុងបណ្ដាញសង្គម ដោយត្រូវចោរគាស់ទ្វារយកទ្រព្យសម្បតិ្តក្នុងផ្ទះអស់ជាច្រើន ធ្វើឲ្យគ្រប់គ្នាហួសចិត្ត និងចូលរួមសោកស្តាយជាខ្លាំង។

ក្នុងគណនីរបស់បងស្រីឈ្មោះថា Nimol Mario បានសរសេរឲ្យដឹងថា៖ «មានអ្នកណាមានលេខទូរសព្ទជាងធ្វេីសោរឡានអត់?ចោរគាស់ផ្ទះយកសោរឡានទៅបាត់ហេីយ ងេីបមករៀបទៅធ្វេីការ សេតទាំងព្រឹក យំលែងចេញ ចត់បាយ យកកាបូបលុយ ទូរសព្ទ័ កាតធានាគារ៤ អត្តសញ្ញាណថ្មី១ អីវ៉ាន់លក់ទាំងអស់ អាចុយម្រាយនេះលេលក់ក៏វាយកដែរ សូម្បីឆ្នាំងសាក លុយទុកដូរយ៉ាន់ផងអាឡូវម៉ត់ ហេីយសោរអាPriusមិនចេះថោកណា បេីអាចមានលេខអ្នកដាក់cameraនិងsecurityផ្សេងៗទៀតដែលអាចមានសុវត្ថិភាពចំពោះផ្ទះ។ គំនិតវាប្រហែលជាប្រុងយកឡាន តែយប់មិញឡាននឹងដេរអត់ឆេះតេលេវាចូលទឹក ហេីយឡានផ្សេងដាក់មុខៗអាPriusវាសុវត្ថិភាពរួមទាំងម៉ូតូ ដល់ចឹងវាយកទាំងតេលេទៅបាត់ វាអាចនឹងមានគំនិតតាមលួចឡានទៀត» ។ យោងតាមរយៈសារមួយនេះ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ចៀសវាងជួបហេតុការណ៍មិនល្អណាមួយ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments