Header Ads

មិនគួរអោយជឿ !!! អព្ភូតហេតុទេវតាឃុំគ្រងកើតឡើង មុនភ្លើងឆេះព្រះវិហារចំណាស់ ដែលមានអាយុកាល ១០០០ឆ្នាំ

អធិការប៉ូលីសផ្នែកស៊ើបអង្កេតប៉ុស្ដិប៉ូលីស មឿងពេជ្របុរី ខេត្ត ពេជ្របុរី បានទទួលបណ្ដឹងពីហេតុការណ៍ភ្លើងឆេះនៅខាងក្នុងព្រះវិហារ វត្តមហាធាតុវិហារ ឃុំ ខ្លងក្រាក់ឆេង ស្រុក មឿង ខេត្ត ពេជ្របុរី ទើបទាក់ទងទៅឡានពន្លត់អគ្គីភ័យមឿងពេជ្របុរី ហើយចុះទៅត្រួតពិនិត្យព្រមជាមួយអង្គភាពសង្គ្រោះ ។

នៅកន្លែងកើតហេតុប្រទះឃើញបណ្ដុំផ្សែងពណ៌ខ្មៅហោះខ្មួលខ្មាញ់ចេញមកពីព្រះវិហារ ដោយមានលោកនេន កូនសិស្សវត្ត ព្យាយាមរត់ឆ្លងកាត់ផ្សែងភ្លើងចូលទៅរកដើមភ្លើងដើម្បីពន្លត់ភ្លើងដែលកំពុងឆេះ ទើបក្រុមពន្លត់អគ្គិភ័យបានពន្លត់ភ្លើងអោយចេញមកមុននឹងបឺតផ្សែង ក្រោយមកក៏ចូលត្រួតពិនិត្យភ្លើងកំពុងតែឆេះនៅក្នុងបរិវេណអាសនៈបូជាទើបក្រុមពន្លត់ភ្លើងបានបាញ់ទឹកពន្លត់ ។ដោយមានអភិបាលក្រុងពេជ្របុរី មកឈរបញ្ជារការពន្លត់ភ្លើង និងព្រះចៅអធិការវត្តនៅចាំមើលស្ថានការណ៍រហូតវេលាកន្លងផុតទៅ ១៥នាទី ទើបគ្រប់គ្រងភ្លើងបាន ។

តាមរយៈការត្រួតពិនិត្យក្រោយពីភ្លើងរលត់ទៅ ឃើញអាសនៈបូជាត្រូវភ្លើងឆេះបានរងការខូចខាត ក្រៅពីនោះថែមទាំងរូបចម្លាក់ទេវតាបានធ្លាក់ចេញមករងការខូចខាតដែរ ។ ព្រះសង្ឃមានសង្ឃដីកាថា មុនកើតហេតុភ្លើងឆេះបានពន្លត់ទៀនធូបក្រោយពីសូត្រធម៌ពេលល្ងាចជាប្រក្រតី ប៉ាន់ស្មានថាមូលហេតុគួរតែមកពី shot circuit ។

“ មុនពេលដែលដឹងថាកើតមានភ្លើងឆេះក្នុងវិហារ ធ្វើអោយរូបសំណាក់ទេវតាធ្លាក់រងការខូចខាត កូនសិស្សលោកបានលឺសម្លេងខុសធម្មតាទើបដើរមកហើយក៏ឃើញរូបសំណាក់ទេវតាធ្លាក់បាក់នៅលើដី ក្រោយមកក៏ឃើញមានផ្សែងភ្លើងពណ៌ខ្មៅអណ្ដែតចេញមកពីវិហារទើបដឹងថាកើតមានភ្លើងឆេះ ដោយអ្នកស្រុកជាច្រើននាក់ជឿថាជាប្រផ្នូលអោយហេតុ “

សម្រាប់វត្តមហាធាតុវរៈវិហារ ខេត្ត ពេជ្របុរី ជាព្រះអារ៉ាមហ្លួងមិនបង្ហាញច្បាស់លាស់ថាកសាងឡើងនៅក្នុងសម័យណាមួយឡើយ តែសន្និដ្ឋានថា គួរតែកសាងឡើងនៅសម័យសុខោទ័យ មានអាយុប្រហែល 800-1,000ឆ្នាំ ដែលជាវត្តដែលមានភាពសំខាន់ផ្នែកប្រវត្តិសាស្ត្រសិល្បៈនិងបុរាណវិទូ ខាងក្នុងព្រះវិហារហ្លួងរបស់វត្តតម្កល់ទុកបដិមាករសំខាន់ជាច្រើនអង្គ ។

ខាងទិសត្បួងនៃព្រះវិហារហ្លួង គឺព្រះវិហារតូច ចំណែកនៅព្រះវិហារនៅកន្លែងកើតហេតុមានម៉ូតជាព្រះវិហារ មានផ្លូវចេញចូលនៅផ្នែកខាងមុខតែមួយផ្នែកគត់ ជាស្នាដៃដែលតុបតែងលំអរចម្លាក់យ៉ាងស្រស់ស្អាត បច្ចុប្បន្នវត្តមហាធាតុវរៈវិហារ មានព្រះទេពសុវណ្ណម៉ូលីស ជាព្រះចៅអធិការវត្ត ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments