Header Ads

ខ្លាំងបាត់លោកចោរ !!! ស្ពានបេឡេទើបសម្ភោធ ត្រូវបានជនសង្ស័យមានគ្នាជាង២០ទូក លួចកាត់ដែកក្រោមស្ពាន

ភ្នំពេញៈ ស្ពានដែកបេឡេដែលសាលារាជធានីភ្នំពេញទើបតែសម្ភោធដាក់អោយប្រើប្រាស់កាលពីថ្ងៃទី៨ ខែឧសភា នេះ នៅវេលា ម៉ោង១០និង៣០នាទីថ្ងៃទី៨ខែឧសភា ឆ្នាំ២០១៨ត្រូវបានជនសង្ស័យមួយក្រុមមានគ្នាជាង២០ទូកបានធ្វើសកម្មភាពលួចកាត់ដែកក្រោមស្ពានហើយត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាជនជាតិឥស្លាមនិងទូកចំនួន៣គ្រឿង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ក្រោយពីក្រុមសន្តិសុខដែលយាមនៅគល់ស្ពានប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពហើយរាយការណ៍ទៅកម្លាំងសមត្ថកិច្ចអោយជួយអន្តរាគមន៍។

ជនសង្ស័យទី១មានឈ្មោះ មោះ ម៉ូត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥស្លាម មុខរបរនេសាទត្រី ស្នាក់នៅលើទូក។

ជនសង្ស័យទី២មានឈ្មោះ ម៉ាត់ គ្រីយ៉ា ភេទប្រុស ជនជាតិឥស្លាម អាយុ៥៦ឆ្នាំ មុខរបរនេសាទត្រី ស្នាក់នៅលើទូក ស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ជនសង្ស័យទី៣មានឈ្មោះ ទី ស្មាន់កោះ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិឥស្លាម មុខរបរនេសាទត្រី ស្នាក់នៅលើទូក ។

ជនសង្ស័យទី៤មានឈ្មោះ ទៀត អាតុ ភេទប្រុស ជនជាតិឥស្លាម មុខរបរនេសាទត្រី អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។

បើតាមការអោយដឹងពីក្រុមសន្តិសុខដែលយាមនៅគល់ស្ពានបានអោយដឹងថា ទូកដែលមកធ្វើសកម្មភាពលួចកាត់ដែកក្រោមស្ពានគឺមានរហូត២០ទៅ៣០ទូកឯណោះ តែសមត្ថកិច្ចឃាត់បានភ្លាមៗតែមួយទូកប៉ុណ្ណោះនិងមានដែកដែលកាត់រួចនៅក្នុងទូកមួយចំនួន ចំណែកទូកផ្សេងទៀតហើយគេចខ្លួនបាត់។

ក្រោយពីកើតហេតុសមត្ថកិច្ចនៅតែបន្តតាមរកនៅតាមមាត់ច្រាំងទន្លេរហូតមកដល់មុខវត្តចាស់ទើបឃើញទូកពីរគ្រឿងដែលមានជនសង្ស័យបួននាក់ដោយមានសង្ស័យទើបឃាត់សួរនាំនិងឆែកឆេរក៏ឃើញម៉ាសុីនកាត់ដែកនិងដែកមួយចំនួនដែលជនសង្ស័យបោះទំលាក់ចូលក្នុងទឹកនៅក្បែរនោះ ទើបនាំខ្លួនជនសង្ស័យទាំងនោះយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីចាត់តាមនិតិវិធីច្បាប់៕​ ដោយ៖ សារឿន ប្រភព៖ chnchannel

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments