Header Ads

ហួសចិត្តណាស់ !!! បុរស ៥នាក់ ជាប់គុកអស់រយៈពេល ២០ឆ្នាំ ទំរាំតែស៊ើបដឹងការពិត ហួសពេលបាត់ទៅហើយ

មិនគួរអោយជឿ !!! បុរស ៥នាក់ ជាប់គុកអស់រយៈពេល ២០ឆ្នាំ ទំរាំតែស៊ើបដឹងការពិត ហួសពេលបាត់ទៅហើយ។ វេបសាយ សៀងហៃហ៊ីត បានរាយការណ៍ពីរឿងដោះលែងអ្នកទោសជនជាតិចិន ៥នាក់ ដែលត្រូវសម្រេចកាត់ទោសពីបទឃាតកម្មនៅ អាន់ហ៊ុយ ភាគខាងកើតប្រទេសចិន និងត្រូវជាប់គុកយូររាប់សិបឆ្នាំ មានម្នាក់ត្រូវជាប់គុកច្រើនដល់ទៅ ២១ឆ្នាំ ក្រោយពីតវ៉ាក្ដីរហូតពិសោធន៍ឃើញថា គ្មានចំណែកពាក់ព័ន្ធណាមួយជាមួយបទឃាតកម្មដែលបានទទួលសូម្បីតែបន្តិច ។ បុរសទាំង ៥នាក់ មានដូចជា លោក ចូវ ជឺឃុន លោក ចូវ ជាហួរ លោក ចូវ ចៃឈុន លោក

ជើងកួរ និងលោក ចូវ ចៃហួរ ទាំងអស់ត្រកូលចូវ តែមិនមែនជាសាច់ញាតិគ្នាឡើយ ត្រូវធ្លាក់ខ្លួនមកជាជនជាប់ចោទដល់ទៅ ២០ឆ្នាំ ក្រោយពីត្រូវចាប់ពីបទឃាតកម្មសម្លាប់អ្នកស្រី ចូវ ស៊ូហួរ រួមទាំងការធ្វើបាបសមាជិកគ្រួសាររបស់អ្នកស្រី ចូវ ក្នុងភូមិ តាចូវ ក្រុង កួរយ៉ាង ។ ហេតុការណ៍កើតឡើងនៅថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ១៩៩៦ ប៉ូលីសបានចាប់ខ្លួនអ្នកទាំង ៥នៅក្នុងឆ្នាំ ១៩៩៧ ។ ពេលអ្នកទាំង ៥នាក់ ឡើងតុលាការនៅឆ្នាំ ១៩៩៨ នាំគ្នាអះអាងថាខ្លួនស្អាតស្អំទេ ហើយបានស្រែកថាត្រូវប៉ូលីសធ្វើទារុណកម្មពេលដែលសួរចម្លើយ ។

ក្រោយពីនោះមក ៦ ខែ តុលាការក្រុង ហ្វូយ៉ាង បានសម្រេចអោយអ្នកទាំង ៥នាក់នោះ មានកំហុស ។ លោក ចូវ ជឺឃុន និងលោក ចូវ ចៃហយរ ត្រូវដាក់ទោសខ្ពស់បំផុតគឺប្រហារជីវិត ហើយ ៣នាក់ទៀតត្រូវដាក់ទោសអោយជាប់គុក ១៥ឆ្នាំ តែទាំង ៥នាក់ បានប្ដឹងឧទ្ធរណ៍ទៅតុលាការជាន់ខ្ពស់ក្នុងឆ្នាំជាមួយគ្នា ក៏មានការលើកលែងសេចក្ដីសម្រចចាស់ ហើយប្ដូរទោសអោយជាប់គុកមួយជីវិតដល់ចុងចោទទី ១ និង ទី ២ ។ ក្រោយមកទាំង ៥នាក់ ក៏ព្យាយាមតវ៉ាក្ដីមករហូតដើម្បីអះអាងភាពស្អាតស្អំនិងព្យាយាមតស៊ូដើម្បីអោយតុលាការកាត់ក្ដីម្ដងទៀត រហូតទាល់តែចុងចោទទី ១ និង ទី ២ ត្រូវបានដោះលែងនៅឆ្នាំ ២០០៨ ។ ចំណែកលោក ចូវ ជាហួរ និង លោក ចូវ ចៃឃុន បានទទួលការដោះលែងខ្លួននៅឆ្នាំ

២០១៥ និង ២០១៦ តាមលំដាប់ ចំណែកអ្នកចុងក្រោយគឺលោក ចូវ ជឺឃុន បានទទួលការដោះលែងខ្លួនកាលពីដើមឆ្នាំកន្លងមក ក្រោយពីជាប់គុកមកអស់រយៈពេល ២១ឆ្នាំ ។ តុលាការបានពិចារណាក្ដីម្ដងទៀតកាលពីខែ សីហា ឆ្នាំ ២០១៧ អោយដោះលែងខ្លួនលោក ចូវ ទាំងអស់ ព្រមទាំងផ្ដល់ហេតុផលថា ការស៊ើបអង្កេតទាំងអស់មានតម្រុយ និង ភ័ស្តុតាងមិនគ្រប់គ្រាន់ ផ្តល់អត្ថប្រយោជន៍ដល់ចុងចោទ។ តុលាការបញ្ជាក់ដោយសេចក្ដីសម្រេចដែលកន្លងមកធ្វើអោយបុរសទាំង ៥នាក់ ជាប់គុកដោយគ្មានកំហុស ដូច្នោះហើយទើបសមគួរដែលបុរសទាំង ៥នាក់ គួរតែទទួលបានការជួយសង្គ្រោះពីរដ្ឋ ដោយទាំង ៥នាក់ នាំគ្នាព្រលែងអារម្មណ៍ហើយយំចេញមកក្រោយពីការសម្រេចរបស់ចៅក្រម ៕ ប្រភព៖ បរទេស

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments