Header Ads

រឿងតវាតិចតួចសោះ !! អ្នកលក់ធូរេន យកធូរេន វាយមុខអ្នកទិញមួយទំហឹងដៃ (មានវីដេអូ)

រឿងគួរអោយហួសចិត្តមួយបានកើតទ្បើងនៅប្រទេសថៃ ដែលអ្នកលក់ធូរេនម្នាក់បានចាប់យកសាច់ធូរេន២ដុំហើយយកទៅទះមុខអតិថិជន ភេទទី៣ ដោយការមិនពេញចិត្តជាមួយអតិថិជនបានយកធូរេនមកផ្លាស់ប្តូរថ្មីរបន្ទាប់ពីទិញបានកន្លះម៉ោង វាត្រូវបានគេរកឃើញថាសាច់ធូរេននោះគឺមានទឹកចេញ នឹងរសជាតិជូរទើបយកមកប្តូរតែបែរជាម្ចាស់ហាងខឹងច្រលោតទៅវាយអតិថិជនភេទទី៣នោះទៅវិញ។

តាមពត៍មាន Amarin បានរាយការណ៍ថាលោក Viroj Durian ដែលជាអ្នកទិញក្នុងឈុតវីដេអូនោះបាននិយាយថាឧបទ្ទវហេតុនេះបានកើតទ្បើងនៅម៉ោង ៩ៈ០០ ព្រឹកថ្ងៃនេះ ដោយគេបានមកទិញធូរេន បន្ទាបពីទៅបាត់បានកន្លះម៉ោងស្រាប់តែទៅមើលធូរេននោះវាមិនល្អទើបត្រលប់មកវិញ ហើយចង់ផ្លាស់ប្តូរធូរេនថ្មីព្រោះធូរេនដែលបានលក់អោយនោះវាចេញទឹកនឹងមានរស់ជាតិជូរ ទើបចង់មកផ្លាស់ប្តូរវា។

លោក Viroj ដែលជាភេទទី៣បាននិយាយថាពួកគេខឹងខ្លាំងណាស់ហើយបានយកធូរេនមកទះមុខគេទៀតផង ពួកគេមិនដឹងថាអ្វីខុស អ្វីត្រូវសោះ ប៉ុន្តែអ្នកគ្រប់គ្នាត្រូវតែដឹងថាគាត់គ្រាន់តែយកធូរេនដើម្បីផ្លាស់ប្តូរថ្មីប៉ុណ្ណោះ។ បន្ទាប់ពីហេតុការណ៍នេះកើតឡើងប៉ូលីសនគរបាលទីក្រុងប៉ាតាយ៉ា ពីរនាក់បានមកហាងផ្ទាល់ដែលកើតហេតុនោះ ហើយបន្តាប់មកពួកគេបានបង់ប្រាក់សំណងចំនួន 2000 បាតទៅអតិថិជនភេទទី៣នោះ។

អ្នកស្រីសេតតា ដែលជាម្ចាស់ហាងបានប្រាប់ថានៅពេលយកលុយនេះហើយត្រូវអោយក្មេងភេទទី៣នោះលុបវីដេអូដែលបានថតនោះចេញពីប្រពន្ធ័ផ្សព្វផ្សាយសង្គម ព្រោះគាត់មិនចង់អោយវីដេអូនោះបំផ្លាញឈ្មោះហាងគាត់។ ហើយប៉ូលីសត្រូវធ្វើជាសាក្សីក្នុងរឿងនេះ ព្រោះពួកគេលក់ធូរេនអស់រយៈពេលជិត 4 ឆ្នាំហើយមិនដែលមានរឿងបែបនេះឡើយ។ ពួកគេខ្លាចថាវីដេអូនេះបែបសាយបន្តពួកគេនឹងបាត់បង់អតិថិជន តែប៉ូលីសក៏រំលឹកដល់ហាងធូរេននោះថាគួរមានការប្រុងប្រយ័ត្នចំពោះអាកប្បកិរិយារបស់អ្នកជាមួយអតិថិជននៅហាងផង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments