Header Ads

ចែករំលែកដោយឥតគិតថ្លៃ !! របៀបធ្វើការ៉េមធូរេន

គ្រឿងផ្សំ:

– សាច់ធូរេន 250gr

– ខ្ទិះដូង 150ml

– ទឹកដោះគោស្រស់ 200ml គ្មានជាតិស្ករ

– ស្ករ 80gr

– អំបិល បន្តិច

– vannila 1 ស្លាបព្រាកាហ្វេ (ដាក់ក៏បានមិនដាក់ក៏បាន)

វិធីធ្វើ:

1: យកខ្ទិះដូង ស្ករស អំបិល ទឹកដោះគោ នឹងសាច់ធូរេន ដាក់ឡើងចង្ក្រានដើម្បីរំលាយស្ករ ខ្ទិះ ចូលគ្នាហើយពេលពុះលើចុះ។

2: យកទឹកខ្ទិះមិញចាក់ចូលម៉ាសីុនក្រឡុកដាក់ទឹកកកបន្តិចក្រឡុកអោយម៉ត់ហើយដាក់ vanilla ចូលហើយច្របល់ឲ្យចូលគ្នាល្អ។

3: យកល្បាយដែលក្រឡុកហើយដាក់ចូលទៅប្រអប់ការ៉េម ទុកក្នុងទូរទឹកកក 7-8 ម៉ោងគឺអាចបរិភោគបានហើយ។

ចំណាំ: ប្រសិនបើអ្នកប្រើប្រអប់ធំ អ្នកត្រូវយកចេញមកហើយប្រើស្លាបព្រាច្របល់វារៀងរាល់ 2 ម៉ោង 1 ដង វានិងធ្វើឲ្យការ៉េមរបស់អ្នកម៉ត និង ទន់ល្អ។ ប្រភព៖ Juliet Tata

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments