Header Ads

តោះមកមើល !! ផ្លូវទាំង ១៥ ដែលជាប់ឈ្មោះថា ជាផ្លូវគ្រោះថ្នាក់ និង គួរអោយខ្លាចបំផុតក្នុងលោក

ផ្លូវទាំងអស់ត្រូវបានកសាងឡើងមកដើម្បីអោយយើងអាចធ្វើដំណើរត្រាច់ចរទៅកាន់ទីផ្សេងៗបានយ៉ាងស្រួលនិងសុវត្ថិភាព តែពេលខ្លះក៏មានផ្លូវជាច្រើនដែលជាផ្លូវគ្រោះថ្នាក់និងមានហានិភ័យដូចគ្នា។ ហើយនេះគឺជាផ្លូវទាំង ១៥ ដែលគ្រោះថ្នាក់និងគួរអោយស្រៀវបំផុតក្នុងលោក។

1.សូជិឡា ប្រទេសឥណ្ឌា ជាផ្លូវនៅលើភ្នំខ្ពស់ដែលតភ្ជាប់រវាងឡាដាក់និងខេតមា មានចំងាយ ៩គីឡូមែត្រ ជាផ្លូវដែលតូចចង្អៀតណាស់ ថែមទាំងនៅជាប់និងជ្រោះជ្រៅទៀតផង។

2.Transfagarasan ប្រទេសរ៉ូម៉ានី
ជាផ្លូវឆ្លងកាត់ជួរភ្នំ Carpathian Mountain ចំនុចខ្ពស់បំផុតនៅលើជួរភ្នំកំពស់ ២០៣៤ មែត្រ ។

3.Dalton Highway រដ្ឋអាឡាស្កា ប្រទេសអាមេរិក
ជាផ្លូវជាតិមានចំងាយ ៦៦៦ គីឡូមែត្រ ដែលដាច់សង្វែងបំផុតលើលោក ។

4.ខាឌុងឡា ប្រទេសឥណ្ឌា
ជាផ្លូវដែលចោតខ្ពស់បំផុតក្នុងលោក តាមរយះកំណត់ត្រារបស់ Guiness World Records និង National Geograpic គឺមានកម្ពស់ដល់ទៅ ៥៦០២ មែត្រ ។

5.ផ្លូវយ៉ុងកាត់ ប្រទេស បូលីរៀ
ជាផ្លូវជំរៀលភ្នំដែលមានស្ថិតិអ្នកស្លាប់ច្រើនដល់ទៅ ២០០ ទៅ ៣០០នាក់ ក្នុងមួយឆ្នាំ ។

6.Atalantic Ocean Road ប្រទេសន័រវេស
ជាផ្លូវកណ្ដាលមហាសមុទ្រ ទាំងគួរអោយញញើតនិងស្អាតរហូតភ្លេចដកដង្ហើម ។

7.រូងផ្លូវ Guoliang ប្រទេសចិន
ជាផ្លូវដែលពុះទំលុះជួរភ្នំខ្ពស់ មានចំងាយ ១២០០ មែត្រ ។

8. Le Passage du Gois ប្រទេសបារាំង
ជាផ្លូវដែលប្រាកដអោយឃើញត្រឹមតែប៉ុន្មានម៉ោងក្នុងមួយថ្ងៃមុនពេលទឹកឡើង ។

9.ភ្នំធានម៉ឺនសាន ប្រទេសចិន
ជាផ្លូវបត់បែន ៩៩ របត់ ចំងាយ ១០ គីឡូមែត្រ ។

10.ហាណា ប្រជុំកោះហាវ៉ៃ
ជាផ្លូវដែលមានចំងាយ ១១២ គីឡូមែត្រ ដែលតភ្ជាប់រវាងខាហ៊ូលុយនិងហាណា ។

11.Kolima ប្រទេសរុស្សី
ជាផ្លូវមរណះ ដែលតភ្ជាប់រវាងយ៉ាឃុតនិងម៉ាកាដាន ។

12.Col de la Bonnette ប្រទេសបារាំង
ជាផ្លូវលើជួរភ្នំអេនក្នុងប្រទេសបារាំងដែលមានកម្ពស់ ២០០០ មែត្រ ។

13.Gotthard Pass ប្រទេសស្វីស
ជាផ្លូវដែលមានចំងាយ ៦៤ គីឡូមែត្រ ដែលឆ្លងកាត់នូវផ្នែកខ្ពស់បំផុតនៃជួរភ្នំអេនក្នុងប្រទេសស្វីស ។

14.ផ្លូវ Caucasus ប្រទេសរុស្សី
ជាផ្លូវដែលតភ្ជាប់រវាងសូស៊ីនិងដៃសមុទ្រ Ritsa ។

15.ស្ពាន Eshima Ohashi Bridge ប្រទេសជប៉ុន
ជាស្ពានដែលចោតខ្ពស់ ពេលមើលហើយគឺគួរអោយស្រៀវ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments