Header Ads

ហួសចិត្ត !!! អ្នកម្តាយម្នាក់បានទុកកូន៤នាក់ចោលឱ្យនៅផ្ទះតែឯងជាមួយនឹងកាំភ្លើង ហើយលទ្ធផលចុងក្រោយនឹកស្មានមិនដល់

អ្នកស្រី Erin Lee Macke បាន បង្ហោះ រូបថតធ្វើដំណើរកម្សាន្តរបស់នាងទៅកាន់ប្រទេសអាល្លឹម៉ង់លើ បណ្តាញសង្គមព្រមទាំងបានប្រាប់ប៉ូលិសទៀតថា នាងមិនត្រលប់ទៅផ្ទះទេរហូតដល់ថ្ងៃទី១ ខែតុលានៅ ពេលដែលប៉ូលិសបានទាក់ទងទៅនាង។

យោងតាមប៉ូលិស មានម្តាយម្នាក់ទុកកូន៤នាក់ចោលឱ្យនៅផ្ទះតែម្នាក់ឯងជាមួយកាំភ្លើង១ដើមខណៈពេល ដែលនាងធ្វើដំណើរកម្សាន្តរយៈពេល១១ថ្ងៃ។ អ្នកស្រី Erin Lee Macke មានវ័យ៣០ឆ្នាំបានជាប់ទោស៤ករណីពីបទបង្កឱ្យកូនក្មេងអាចមានគ្រោះថ្នាក់ ក្រោយពេលដែលនាងត្រូវបានជាប់សង្ស័យថា បានទុកកូនភ្លោះដែលមានអាយុ១២ឆ្នាំ និងកូន២នាក់ទៀត របស់នាងមួយមានអាយុ៧ឆ្នាំ និងមួយទៀត៦ឆ្នាំចោល ពីព្រោះតែនាងមិនចង់បីបាច់ថែរក្សាកូន។

ក្រោយពេល រាយការណ៍ថា នាងបានទុកកូន៤នាក់ជាមួយនឹងកាំភ្លើងមុនពេលដែលនាងធ្វើដំណើរពី សហរដ្ឋអាមេរិកទៅអាល្លឺម៉ង់ហើយនាងក៏ត្រូវបានជាប់ទោស ពីបទយកកាំភ្លើងខ្លីមួយដើមទៅប្រគល់ ឱ្យមនុស្សម្នាក់មានអាយុក្រោម២១ឆ្នាំ ។ Macke បានចែកចាយរូបថតការដំណើរកម្សាន្តរបស់នាងនៅលើ Instagram កំលុងពេលដែលនាងដើរ លេងកម្សាន្តនោះ ដែលរូបថតនោះរួមមាន រូបថតដែលនាងថតនៅមុខទន្លេ Danube នៅ Bavaria។រូបថតផ្សេងៗទៀតរួមមាន រូបថតទាក់ទងនឹងម្ហូបអាហារប្រពៃណីអាល្លឺម៉ង់។

យោងតាម DailyMail.com ប៉ូលិសបានឱ្យដឹងថា ពួកគេបានព្យាយាមទាក់ទងទៅ Macke នៅថ្ងៃទី២១ ខែកញ្ញា ប៉ុន្តែនាងបានប្រាប់ទៅប៉ូលិសវិញថា នាងនឹងធ្វើដំណើរកម្សាន្តនេះរហូតដល់ថ្ងៃទី ១ ខែតុលា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នាងបានត្រលប់មកវិញមុនថ្ងៃកំណត់ហើយត្រូវបានចាប់ខ្លួននៅថ្ងៃ ព្រហស្បតិ៍។

យោងតាម KCCI ប៉ូលិសទទូលបានសញ្ញាជាមុនរួចក៏ចូលទៅក្នុងផ្ទះរបស់នាង ហើយត្រូវបានកូនៗរបស់ នាងប្រាប់ថាម្តាយពួកគេបានទុកពួកគេចោលហើយចាកចេញទៅក្រៅប្រទេសបាត់ទៅហើយ។ លោក Tyler Tompkins ជាមន្ត្រីប៉ូលិសក្នុងប្រទេសបានឱ្យដឹងថា “ខ្ញុំមិនដែលធ្លាប់លឺរឿងរ៉ាវបែបនេះពីមុន មកទេ”។

“ពួកយើងធ្លាប់តែលឺថា មានតែឳពុកម្តាយដែលគាត់ទៅលេងផ្ទះអ្នកជិតខាង ឬក៏ឳពុកម្តាយដែលទៅក្រៅ ពេលយប់ហើយទុកកូននៅផ្ទះ វាក៏មិនមែនជារឿងមួយដែលត្រឹមត្រូវគួរធ្វើឡើយ ហើយយោងទៅតាមអាយុ របស់ក្មេងការចាកចេញពីប្រទេសនេះគឺជាស្ថានភាពដែលខុសគ្នាទាំងស្រុង ចំពោះរឿងនេះម្តាយបានចាក ចេញពីប្រទេសហើយទុកកូនៗឱ្យនៅផ្ទះតែឯង ខ្ញុំពិតជាមិនធ្លាប់លឺទេពីមុនមកឡើយ”។

ឥលូវនេះកូនតូចៗកំពុងតែនៅជាមួយឳពុករបស់គេ ឯកូនភ្លោះទាំងពីរនៅជាមួយគ្រួសារ បើយោងទៅតាម KCCI។ ស្ត្រីជាម្តាយត្រូវបានបញ្ជាមិនឱ្យទាក់ទងមកកូនរបស់នាងឡើយ ហើយនាងត្រូវបានកំណត់ឱ្យចូលតុលាការ នៅថ្ងៃទី៩តុលា។ ស្ត្រីជាម្តាយនៃកូនទាំង៤នេះត្រូវបានពិន័យឱ្យចេញលុយថ្លៃអាណាព្យាបាលចំនួន ៩០០០ដុល្លារ ឬស្មើនឹង ៦៧០០ផោន។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments