Header Ads

អុញនោះ !! ផឹកប៉ះចំស្រាខ្លាំង ចិត្តក៏ខ្លាំង វាយកូនុបោកចានបោកឆ្នាំង ហើយរត់ទៅចង.ក…

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៥ ឧសភា ២០១៨នេះ មានការភ្ញាក់ផ្អើលមួយ ដោយពលរដ្ឋបានប្រទះឃើញ បុរសម្នាក់បានយកភួយ មកចង.កសម្លាប់ខ្លួន គួរឲ្យរន្ធត់ ដោយហេតុការណ៍នេះ បានកើតឡើងនៅចំណុចដីខ្មៅ ភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

បុរសដែលបានចង.ក សម្លាប់ខ្លួននោះ ត្រូវបានគេស្គាល់ឈ្មោះថា ងិន ម៉ុន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅក្នុងភូមិកើតហេតុខាងលើ។ យោងតាមប្រភព ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ឈ្មោះងិន ម៉ុន ជាជនរងគ្រោះនេះ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៩ និង ២០នាទី បានឈ្លោះជាមួយកូនចុងឈ្មោះ យេន ថាល់ ភេទប្រុស អាយុ១៤ឆ្នាំ ខឹងនឹងកូនជិះម៉ូតូ ទៅដេញគោយូរពេក ដោយខ្លាចខូចម៉ូតូ ពេលកូនមក​ដល់ផ្ទះវិញ រករឿងវាយកូន តែត្រូវបានប្រពន្ធ ឈ្មោះ យ៉ាវ ថាន ជួយឃាត់ តែគាត់មិនអស់ចិត្ត ក៏បានបោកចានបោកឆ្នាំង និងកង្ហាល់រាយប៉ាយពេញផ្ទះ បានអ្នកជិតខាងមកជួយ ។

យោងតាមការរៀបរាប់ឲ្យដឹង ពីស្ត្រីឈ្មោះ យ៉ាវ ថាន ត្រូវជាប្រពន្ធបុរសរងគ្រោះ បានបញ្ជាក់ថា ប្តីរបស់គាត់អោយតែ ផឹកស្រាស្រវឹង តែងរករឿងកូនប្រពន្ធ ក្រោយពីខឹងនឹងកូន កាល ពីថ្ងៃ ១៤ ឧសភា ២០១៨ វេលាម៉ោង៧និង៣០នាទីយប់រូច គាត់អត់ចូលដេកផ្ទះទេ រីឯខ្លួនបានទៅដេកផ្ទះម្តាយក្មេក បាត់ទៅ លុះព្រឹកឡើងវេលាម៉ោង៦ ថ្ងៃទី១៥ ឧសភា ២០១៨នេះ ស្រាប់តែបងថ្លៃ រត់មកប្រាប់ថា ប្តីរបស់គាត់បានចង.ក និងដើមព្រីងស្លាប់បាត់ទៅហើយ ។

បន្ទាប់ពីដឹងរឿង គាត់ក៏បាននាំគ្នាទៅមើល ក៏ឃើញប្តីរបស់គាត់ បានប្រើភួយចង.កលើដើមព្រីង ហើយក៏នាំគ្នាស្រាយទម្លាក់មកដី យកសាកសពទីកាន់លំនៅដ្ឋាន ហើយបានរាយការណ៍ជូនសមត្ថកិច្ចផងដែរ ។

ក្រោយពីទទួលព័ត៌មានបានភ្លាម កំលាំងជំនាញបានសហការ ជាមួយកំលាំងប៉ុស្តិរដ្ឋបាលក្រយា ចុះដល់ទីកន្លែងកេីតហេតុ ដេីម្បីពិនិត្យសព និងធ្វើកោសល្យវិច្ច័យនៅកន្លែងកើតហេតុ។ ការពិនិត្យឃេីញនៅលេី.ក មានស្នាមទ្រុត ពណ៏ខ្មៅព័ទ្ធខាងមុខ នៅលេីដងខ្លួន និងអវៈយវៈ ពុំឃេីញមានស្លាកស្នាមអ្វី គួឲ្យកត់សំគាល់នោះឡេីយ ។

ជន​រង​គ្រោះពិតជាស្លាប់ ដោយធ្វេីអត្តឃាតចងកខ្លួនឯង ពិតប្រាកដមែន ពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សាកសព ជូនសាច់ញាតិធ្វេីបុណ្យ តាមប្រពៃណី ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments