Header Ads

គួរអោយអាសូរណាស់ !!! អ្នកគ្រូពេទ្យម្នាក់មើលថែអ្នកជំងឺ រហូតដល់ស្លាប់ខ្លួនឯង ដោយសារតែ…

កាលពីថ្ងៃម្សិលមិញនេះ ប៉ូលីសខេត្តកាបស៊ីន ទទួលបណ្ដឹងករណីប្រទះឃើញសាកសព ជំនួយការមន្ទីរពេទ្យសហាត់ខ័ន្ធ ឈ្មោះ ធិទិផុង មណីវង្ស អាយុ ៤៣ឆ្នាំ ដេកស្លាប់នៅក្នុងមន្ទីរពេទ្យ ទើបរាយការណ៍ទៅថ្នាក់លើព្រមជាមួយនិងផ្នែកនិតិភ័ស្តុតាងអោយមកពិនិត្យនៅកន្លែងកើតហេតុ។

នៅកន្លែងកើតហេតុជាអាគារស្នាក់នៅពីរជាន់ក្នុងមន្ទីរពេទ្យសហាត់ខ័ន្ធលេខទី ៤៨/១ ទេសបាលតំបន់សហាត់ខ័ន្ធ ស្រុក សហាត់ខ័ន្ធ ប៉ូលីសប្រទះសាកសពខាងលើក្នុងសភាពពាក់អាវយឺតដៃខ្លីពណ៌ប្រផេះ ខោជើងខ្លីពណ៌លឿង ដេកផ្កាប់មុខនៅកន្លែងគេង មានឈាមហូរចេញពីច្រមុះ ហើយក្បែរដៃឆ្វេងឃើញទូរស័ព្ទ តាមរយៈការត្រួតពិនិត្យតាំងពីបន្ទប់គេងនិងផ្នែកខាងក្រោមមិនប្រទះឃើញស្លាកស្នាមរើបំរះឡើយ។

ប៉ូលីសពោលថា ដំបូងក្នុងកន្លែងកើតហេតុមិនឃើញស្លាកស្នាមរើបំរះឬការគាស់ផ្ទះណាមួយឡើយ ត្រឹមតែបរិវេណមុខផ្ទះនោះ ដឹងថាបុគ្គលិកនៅមន្ទីរពេទ្យសហាត់ខ័ន្ធជួយគ្នាទម្លុះទ្វារចូលមក ដោយសារជាប្រក្រតីអ្នកស្លាប់ ជាអ្នកក្រោកពីព្រឹកហើយប្រញាប់ទៅមើលថែអ្នកជម្ងឺជាប្រចាំ តែថ្ងៃនេះឃើញខុសពីរាល់ដងទើបនាំគ្នាទៅស្រែកហៅតែមិនឮតប ទើបបុគ្គលិកមន្ទីរពេទ្យសម្រេចិត្តទម្លុះទ្វារចូលទៅឃើញថា អ្នកគ្រូពេទ្យធិទិផុង បាត់បង់ជីវិតហើយ ទើបប៉ូលីសចាត់អោយអ្នកពិនិត្យភ័ស្តុតាងចូលប្រមូលភ័ស្តុតាងស្វែងរកមូលហេតុស្លាប់។

សម្រាប់អ្នកគ្រូពេទ្យ ទិធិផុង ជំនួយការមន្ទីរពេទ្យសហាត់ខ័ន្ធ ជាអ្នកខេត្តឈៀងម៉ៃ ចាត់ទុកថាជាពេទ្យធំដែលមានចំនេះដឹងសមត្ថភាព និងធ្លាប់ទទួលតំណែងជាជំនួយការមន្ទីរពេទ្យថាខាន់ថូ ខេត្តកាបស៊ីន ដោយនិស្ស័យមេត្រីល្អទើបក្លាយជាទីស្រឡាញ់នៃក្រុមមិត្តភក្តិពេទ្យនិងគិលានុបដ្ឋាកយិកាហើយបានទទួលការទុកចិត្តពីសាធារណៈខេត្តកាបស៊ីន អោយមកទទួលតំណែងជំនួយការមន្ទីរពេទ្យសហាត់ខ័ន្ធ ដោយសមត្ថភាពនៃការព្យាបាលអ្នកជម្ងឺទូទៅ នៅបានទទួលរហស្សនាមថា ‘ អ្នកគ្រូពេទ្យដូរ៉េម៉ុន ’ ព្រោះប្រសិនបើអ្នកជម្ងឺរូបណាឆ្លងកាត់ដៃអ្នកគ្រូពេទ្យហើយនឹងមានអាការៈប្រសើរឡើង។

តែមករយៈក្រោយនេះក្រុមមិត្តភក្តិពេទ្យទាំងអស់គ្នាដឹងថា អ្នកគ្រូពេទ្យធិទិផុង មានបញ្ហាសុខភាព មានជម្ងឺសំពាធឈាម តែដោយភាពទទួលខុសត្រូវចំពោះអ្នកជម្ងឺទើបគេងយប់ជ្រៅ ហើយសន្និដ្ឋានថាព្រោះបញ្ហាសំពាធឈាមនិងការអត់ងងុយគួបផ្សំផង អាចធ្វើអោយរាងកាយទទួលមិនបាន រហូតដល់បាត់បង់ជីវិត៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments