Header Ads

ញាក់សាច់ !!! អ្នកទេសចរមួយក្រុមជិះទូកកំសាន្តកណ្តាលសមុទ្រ​ ក៏ជួបឆ្លាមដ៏ធំមហិមា និងពោលពាក្យមួយឃ្លាទៅកាន់មនុស្សទូទាំងពិភពលោកថា….

ដេលីម៉េលរាយការណ៍ថា ក្រុមអ្នកទេសចរដែលជួលកប៉ាល់ជិះលំហែរកាយ បានប្រទះឃើញត្រីឆ្លាមមួយក្បាលដ៏ធំមហិមា ពេលទៅទស្សនាធម្មជាតិលើផ្ទៃសមុទ្របរិវេណតំបន់ ផ្កាថ្ម ណៃកាលូ (Ningaloo Reef) ឆ្ងាយពីច្រាំងសមុទ្រអូស្ត្រាលីទៅភាគខាងលិចប្រហែល ៦ គីឡូមែត្រ ។

នាយ ថម ខេណន អាយុ ២៦ឆ្នាំ អ្នកថតរូបឆ្លាមខ្លួនថ្លោសនិងមាត់ធំ ដែលប្រាកដដោយឃើញនៅខាងក្រោមទឹកសមុទ្រដ៏ថ្លាឈ្វង់ ព្រមជាមួយនេះថែមទាំងនិយាយថា ត្រីឆ្លាមជាសត្វលាក់ខ្លួនដែលអាស្រ័យនៅក្នុងទឹកជ្រៅខ្លាំងហួសពីមនុស្សនឹងឃើញបាន តែវានឹងប្រាកដខ្លួនអោយមនុស្សឃើញបាននៅអំឡុងខែមិនា ដល់ ខែកក្កដា រាល់ឆ្នាំ ហើយអាចឃើញវាបានក្នុងបរិវេណតំបន់ផ្កាថ្ម ណៃកាឡូ បរិវេណឈូងសមុទ្រខូរ៉ាត និង បរិវេណកំពង់ផែ អេកម៉ាត់ ។

“ ខ្ញុំមិនខ្លាចទេ យើងឃើញពួកវាញឹកញាប់ដូចគ្នា មនុស្សពីទូទាំងពិភពលោកចូលមកទីនេះ ដើម្បីនឹងមើលឆ្លាមពួកនេះ ហើយវាជាសត្វដែលកាចបន្តិច ហើយខ្មាសអៀន ដោយតែងតែគេចចេញភ្លាមពេលដែលមានអារម្មណ៍ថា មានភ័យអន្តរាយចូលមក ” នាយខេណននិយាយ ក្រៅពីនេះនៅអធិប្បាយពីលក្ខណៈនិស្ស័យសត្វឆ្លាមបន្ថែមទៀតថា ឆ្លាមវានឹងហែលទឹកជាខ្សែត្រង់ដើម្បីរកអាហារ និងជាឆ្លាមដែលចូលចិត្តលេង ហើយវាមានប្រវែងប្រហែលជា ១២ មែត្រ និងទំងន់ ១៨តោន ។

នាយខេនណន ថែមទាំងអះអាងថា ឆ្លាមមិនជាគ្រោះថ្នាក់ចំពោះមនុស្សទេ តែមនុស្សជាគ្រោះថ្នាក់ចំពោះវា ទាំងនៅក្នុងការប្រមាញ់ និងការបំពុលទឹក នាយខេនណន បាននិយាយជាចុងក្រោយថា ត្រូវការអោយមនុស្សរួមដៃគ្នាចូលមកជួយក្នុងការកាត់បន្ថយការបង្កើតសំរាម ឬការបំពុលទឹកចូលក្នុងមហាសមុទ្រ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments