Header Ads

កូនស្រីបំរុងដើរលេងយប់ !! ម្តាយប្រាប់ថា បើហ៊ានទៅម្តាយវាយ កូនស្រីឆ្លើយវិញថា “ចាំមើលម៉ែឯង…” ស្រាប់តែដើរទៅ…

ខេត្តបាត់ដំបង៖ នារីរ័យក្មេងម្នាក់ ខឹងនឹងម្ដាយ ហាមឃាត់ដើរលេងយប់ ក៏យកថ្នាំបាញ់ស្មៅ មក​ផឹកសម្លាប់ខ្លួន បង្កឲ្យភា្ញក់ផ្អើលឡើង កាលពីពឹ្រក ​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០១៨​ នៅ​ក្នុងក្រុម​ទី​០៧​ ភូមិ​ស្វាយស​ ឃុំ​កំ​រៀង​ ស្រុក​កំ​រៀង​​។​

បើតាមសម្ដីរបស់ម្ដាយនារីរងគ្រោះ បានឲ្យដឹងថា ​​កាលពី​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០១៨​ គាត់មិនឃើញ​កូនស្រី ​ទៅ​ធ្វើ​ស្មៅ​ដំឡូង​ជាមួយ។​ លុះមកដល់​វេលាម៉ោង៦ល្ងាច គាត់បាន​ឃើញ​កូនស្រី​របស់​គាត់ ជិះ​ម៉ូតូ​ជាមួយ​មិត្ត​ភក្ដិ ទើបគាត់ប្រាប់ទៅកូនស្រី​ថា​ កូន​ឯងចង់ទៅ​ណាហ្នឹង? ភ្លាមៗនោះ កូនស្រីរបស់គាត់ក៏ឆ្លើយតបមកវិញថា ខ្ញុំទៅដើរលេង។

ម្ដាយរបស់នារីរងគ្រោះ បានបន្តថា បន្ទាប់ពីឮកូននិយាយបែបនេះ គាត់ក៏ស្ដីប្រដៅ ពីព្រោះកូនជាមនុស្សស្រី មិនត្រូវដើរលេង យប់ព្រលប់បែបនេះទេ។ នៅពេលនេះ កូនក៏បានតបមកគាត់វិញថា ខ្ញុំត្រូវតែទៅដើរលេងហើយ។ ឮកូននៅតែនិយាយ ទាំងមានៈបែបនេះ គាត់ក៏ខឹងសម្បា ហើយពោល​ទៅកាន់កូនស្រីវិញថា បើកូននៅតែជជេស តិចម្ដាយវាយណា? ភ្លាមៗនោះ កូនស្រីរបស់គាត់ បាន​តប​មកគាត់វិញថា​ ចាំ​មើល​ម៉ែ​ឯង …..​? កូនស្រីគាត់និយាយរួច ក៏សើចដាក់គាត់ រួចហើយនាងបានដើរ ទៅផ្ទះយាយរបស់នាងបាត់ទៅ។

ម្ដាយរបស់នារីរងគ្រោះ បានបន្តថា រហូមកដល់វេលាម៉ោង ជិត៧យប់ថ្ងៃដដែល ស្រាប់តែមានក្មេងម្នាក់​ បានរត់មកប្រាប់គាត់ថា គេឃើញកូនស្រីរបស់គាត់ កំពុងក្អូនចង្អោរ។ ឮបែបនេះ គាត់បានរត់ទៅមើល ឃើញកូនស្រីរបស់គាត់ ក្អួតចេញមកសុទ្ធតែទឹក មានពណ៌ខៀវ។ ឃើញដូច្នេះ គាត់ក៏បានសួរ ទៅកូនស្រីរបស់គាត់ថា កូនឯងផឹកអីហ្នឹង? ភ្លាមៗនោះ កូនស្រីរបស់គាត់បានឆ្លើយមកថា ខ្ញុំផឹកថ្នាំបាញ់ស្មៅអស់មួយកែវ ដោយសារខឹងម៉ែហាម មិនឲ្យដើរលេងជាមួយនឹងមិត្តភក្ដិ។ ម៉ែមិនបាច់នាំខ្ញុំទៅមន្ទីរពេទ្យទេ។

ម្ដាយរបស់ជនរងគ្រោះ បានបន្តថា បន្ទាប់ពីដឹងពីអាការជំងឺ របស់កូនស្រីរបស់គាត់ហើយ គាត់បាននាំនាងទៅកាន់មន្ទីរពេទ្យ។ នៅពេលនោះគ្រូពេទ្យ បានបញ្ច្រកថ្នាំ ហើយប្រាប់ថា កូនស្រីរបស់គាត់ មិនមានសង្ឃឹមថា នឹងអាចរស់រានមានជីវិតវិញឡើយ។ បន្ទាប់មក គាត់បានដឹកកូនស្រីរបស់គាត់មកផ្ទះ​វិញ ហើយដាច់ខ្យល់ស្លាប់តែម្ដង រួចក៏រាយាការណ៍ទៅសមត្ថកិច្ច ឲ្យចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ។

​ម​ន្រី​នគរបាល​ខេត្តបាត់ដំបង​ បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ ​ឈ្មោះ​ យ៉ុ​ន​ លី​ន​ អាយុ​២១​ឆ្នាំ​ មានម្ដាយឈ្មោះ​ សន​ ទូច​ អាយុ៤១​ឆ្នាំ​ រស់នៅ​ក្រុម​ទី​០៧​ ភូមិ​ស្វាយស​ ឃុំ​កំ​រៀង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​។​

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីទទួលបាននូវព័ត៌មាន បែបនេះភ្លាម មន្រ្ដីជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ប៉ុស្ដិ៍នគរបាលរដ្ឋបាល គ្រូពេទ្យជំនាញ និងមេភូមិ បានចុះទៅកាន់កន្លែងកើតហេតុ ហើយបង្កើតគណៈកម្មការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ទៅលើសាកសព។ តាមលទ្ធផល នៃការពិនិត្យ មន្ត្រីជំនាញបានសន្និដ្ឋានថា ជនគ្រោះពិតជាបានផឹកថ្នាំបាញ់ស្មៅ សម្លាប់​ខ្លួនពិតប្រាកដមែន៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments