Header Ads

ចម្លែកណាស់ !!! កុលសម្ព័ន្ធ​មួយ​ដែល​អ្នកនុ​ញ្ញាត​ឲ្យ​នារី “​រួមភេទ​” ជាមួយមនុស្ស​ស្រឡាញ់ មុន​ពេល​យក​ប្តី​

បណ្តា​ស្ត្រី​ក្មេងៗ​នៃ​កុល Tuareg ច្រើន​ទាញ​ដៃ​មិត្ត​ប្រុស​របស់​ខ្លួន​ទៅ​រួម​មេត្រី នៅពេល​យប់​ដែល​ខ្លួន​មាន​ចំណង់​ខណៈពេលដែល​ឪពុក​ម្តាយ​របស់​នាង​ធ្វើ​ជា​មិន​ដឹង​។​

កុលសម្ព័ន្ធ​ពនេចរ Tuareg រស់​នៅ​រាយប៉ាយ​ពេញ​វាល​ខ្សាច់​សាហា​រ៉ា អស់កាល​ច្រើន​សតវត្សរ៍​មកហើយ ដែល​កុលសម្ព័ន្ធ​នេះ​បាន​រស់នៅ​ពនេចរ ស្ទើរ​រពេញ​វាល​ខ្សាច់​សាហា​រ៉ា ចាប់ពី​លី​ប៊ី ទៅដល់​អាល់​ហ្សេ​រី ។ បុរសៗ​នៃ​កុលសម្ព័ន្ធ​នេះ​ត្រូវបាន​គេ​ហៅថា “​ជន​ស្បែក​បៃតង ” របស់​សាហា​រ៉ា ព្រោះតែ​ក្រណាត់​ជួតក្បាល​របស់​ពួកគេ​ដែល​ជ្រលក់​ថ្នាំ​ពណ៌​បៃតង ហើយ​វា​រលាយ​ជ្រាបចូល​ស្បែក​មុខ​មើលទៅ​គួរ​ឲ្យ​ចម្លែក ។ ថ្វី​ត្បិត​ជា​កុលសម្ព័ន្ធ​មួយ​មើលទៅ​ហាក់ដូចជា​បុរាណ​តែ​ពួកគេ​បែរជា​មាន​ខឿនវប្បធម៌​មួយ​ដ៏ “​ជឿនលឿន​” សូម្បី​តែ​ជន​លោកខាងលិច ក៏​…​សុំ​ខ្មាស់ ។​

បុរស​នៃ​កុលសម្ព័ន្ធ​នេះ​ត្រូវ​បិទមុខ​ខណៈពេលដែល​ស្ត្រី​គឺ​គ្មាន កុលសម្ព័ន្ធ​នេះ​សរុប​មាន ១​លាន​នាក់ ហើយ​ស្ត្រី​នៃ​កុលសម្ព័ន្ធ​នេះ​មាន​ច្បាប់​ពិសេស​អនុញ្ញាត​ឲ្យមាន​ដៃគូ​ច្រើន ជា​អ្នកគ្រប់គ្រង​ទ្រព្យសម្បត្តិ​ក្រោយ​លែងលះ​។ រឿង​ដែល​ចម្លែក​មួយ​ទៀត​នោះ គឺ​ថ្វីត្បិតតែ​កុលសម្ព័ន្ធ​នេះ​មាន​លំនាំ​ស្រដៀង​នឹង​សាសនា​អ៊ីស្លាម ប៉ុន្តែ​ពួកគេ​មាន​ទំនៀមទម្លាប់​ខ្លះ​ដែល​ជន​អ៊ីស្លាម​មិន​អាច​ទទួលយកបាន ។ ជាអាទិ៍ ស្ត្រី​មិន​ជួត​កន្សែង​ហើយ​គ្រប​មុខ ហើយ​បុរស​វិញ​ទេ​ដែល​ធ្វើ​បែប​នេះ ។ នេះ​ពុំមែន​ជា​បញ្ហា​មួយ​ទេ រឿង​សំខាន់​គឺ​ស្ត្រី​ក្នុង​កុលសម្ព័ន្ធ​នោះ​មុនពេល​រៀបការ​គឺមាន​សេរីភាព​ទទួល​យក​គូស្នេហ៍​ប៉ុន្មាន​ដែរ ។​

ក្រោយពេល​ត្រូវ​បាន​ជ្រើសរើស​បុរស​នៅ​ក្នុង​កុលសម្ព័ន្ធ​អាច​ទៅ​កាន់​ជំរំ​តង់​របស់​នារី​នោះ រួច​លប​ចូល​ខណៈពេល​ដែល​សត្វ​អូដ​របស់គាត់​ឈរ​រង់ចាំ​នៅ​ខាងក្រៅ ។​​មុន​ពេល​រៀបការ​នារី​នៃ​កុលសម្ព័ន្ធ​នេះ​មាន​លទ្ធភាព​ទទួលយក​ប្រុស​ស្នេហ៍​ប៉ុន្មាន​ក៏​បាន​ដែរ ។​នៅក្នុង​តង់​ពួកគេ​នឹង​រួម​រ័ក្ស​ជាមួយ​គ្នា​ខណៈពេលដែល​គ្រួសារ​ខាង​ស្រី​ដែល​រស់នៅ​ក្នុង​តង់​ធំ​នោះ​ត្រូវ​ធ្វើ​ពុត​ជា​មិនដឹង​អី ។ នៅ​ថ្ងៃ​បន្ទាប់​នារី​នោះ​ចង់​ស្វាគមន៍​បុរស​ដទៃ​ឲ្យចូល​ក្នុង​តង់​គឺ​អាច​ធ្វើបាន​តាម​ចិត្ត​ដោយ​គ្មាន​នរណា​ហ៊ាន​ឲ្យយោបល់​ដែរ ។​

កុលសម្ព័ន្ធ Tuareg ក៏​មាន​បទ​កំណត់​មួយចំនួន​ដែល​ពុំមាន​អ្នកណា​ហ៊ាន​បំពាន ។ ភាព​ឯកជន​គឺជា​ប្រការ​សំខាន់​បំផុត​ចំពោះ​កុលសម្ព័ន្ធ​បុរាណ​មួយ​នេះ ។ បុរសៗ​ត្រូវ​ចាកចេញ​ពី​តង់​របស់​នារី ដែល​ជ្រើសរើស​ខ្លួន​ឲ្យបាន​មុន​ពេល​ថ្ងៃ​រះ ។​

អាស្រ័យ​ដោយ​ទំនៀមទម្លាប់​បើកទូលាយ​ចំពោះ​នារីៗ​អំពី​បញ្ហា​កាមគុណ​បែបនេះ ទើប​នាងៗ​ពុំ​ប្រញាប់​រៀបការ​ដូច​នារី​នៅ​កុលសម្ព័ន្ធ​ដទៃ ។ ភាគច្រើន​ពួកគេ​មិន​ដែល​រៀបការ​ក្នុង​វ័យ​២០​ឆ្នាំ​ឡើយ ។ ដើម្បី​បង្ហាញ​ចេតនា​ចំពោះ​នារីៗ បុរស Tuareg ដែល​មាន​ភាសា​ផ្ទាល់​របស់​ខ្លួន ច្រើន​ធ្វើ​កំណាព្យ ។ ជា​ថ្នូរ​មក​វិញ​នាងៗ​ក៏​នឹង​សរសេរ​សំបុត្រ​ផ្ញើ​ឲ្យ​អ្នក​ដែល​ខ្លួន​ស្រឡាញ់ ។​

ជនជាតិ Tuareg បច្ចុប្បន្ន​មាន​ប្រមាណ​មួយ​លាន​នាក់ ។​​ផ្ទុយ​ពី​កុលសម្ព័ន្ធ​ដទៃទៀត នារីៗ​ពុំ​បាត់បង់​សិទ្ធិ​អំណាច​ក្រោយពេល​រៀបការ​ឡើយ ។ នារីៗ​គឺ​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ជំរំ​តង់ និង​សត្វ​ចិញ្ចឹម​ដែលជា​ប្រភព​ធនធាន​ដ៏​មាន​តម្លៃ​សម្រាប់​ជនជាតិ Tuareg នៅ​កណ្តាលវាល​ខ្សាច់​សាហា​រ៉ា ។​

នៅ Tuareg មង្គលការ​ជា​ច្រើន​ត្រូវបាន​បញ្ចប់​ក្នុងការ​លែងលះ ហើយ​ពេល​ដែល​រឿង​នេះ​កើតឡើង នារី​ជា​ប្រពន្ធ​មាន​សិទ្ធិ​ក្លាយជា​ម្ចាស់​នៃ​សត្វ​ចិញ្ចឹម និង​ជំរំ​តង់ ។ ជាងនេះទៅទៀត នារី​ក៏​ច្រើនតែ​ជា​អ្នកដើរតួ​ក្នុងការ​សម្រេចចិត្ត​លែងលះ ។​

ក្រោយពេល​លែងលះ​នារី​ជា​ប្រពន្ធ​មាន​សិទ្ធិ​រក្សាទុក​សត្វ​ចិញ្ចឹម តង់ និង​កូនចៅ ប្រសិនបើ​មាន ។​​ខណៈពេល​ដែល​នារីៗ​ទទួល​បាន​ប្រយោជន៍​សន្ធឹកសន្ធាប់​នោះ​ភាគី​បុរស​ជា​ប្តី​វិញ បង្ខំ​ឲ្យ​វិលត្រឡប់​ទៅ​កាន់​ផ្ទះ​ម្តាយបង្កើត​ដោយ​យក​អូដ​ទៅ​ជាមួយ​។ ការ​លែងលះ​ពុំមែន​ជា​រឿង​អៀនខ្មាស​អ្វី​ឡើយ​សម្រាប់​កុលសម្ព័ន្ធ​នេះ ។ ក្រុមគ្រួសារ​ខាង​ស្រី​តែង​រៀបចំ​ពិធី​ជប់លៀង​ឲ្យ​កូនស្រី ដើម្បី​មនុស្ស​ទាំងឡាយ​ដឹងថា នាង​មាន​សភាព​នៅ​លីវ​ឡើងវិញ​ហើយ ។​

យោបល់​របស់​នារីៗ​ត្រូវបាន​គោរព​បំផុត​ក្នុង​កុលសម្ព័ន្ធ​នេះ នៅ​មាន​ប្រពៃណី​មួយទៀត​ដែល​ប្រាកដ​ជា​ចម្លែក​ខ្លាំង​ណាស់​នោះ​គឺ ៖ បុរសៗ​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​បរិភោគ​អ្វី​នៅ​ចំពោះមុខ​នារីៗ​វ័យ​ចំណាស់​ក្នុង​គ្រួសារ ឬ​នារី​ណា​ដែល​បុរស​នោះ​ពុំ​មាន​ទំនាក់ទំនង​ផ្លូវភេទ​ពិសេស គឺ​ម្តាយក្មេក ។​ជនជាតិ Tuareg មោទនភាព​យ៉ាងខ្លាំង​ចំពោះ​ទំនៀមទម្លាប់​ប្រពៃណី​ខ្លួន ។ ជនជាតិ Tuareg ពិតជា​មាន​មោទនភាព​ខ្លាំង​ណាស់ ហើយ​ពួក​គិតថា ពួកគេ​ស្ថិត​នៅលើ​អម្បូរ​សាសន៍​ដទៃ​ទៀត ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments