Header Ads

អាចារ្យធំ ផ្សព្វផ្សាយដល់កូនខ្មែរឲ្យបានដឹងថា !! ខ្មែរយើងមានសាកលវិទ្យាល័យធំមួយនាសម័យអង្គរ (មានវីដេអូ)

ឌីជេអាចារ្យធំ ដែលជាស្ថាបនិក យុវជន នគររាជ ត្រូវបានមហាជនគ្រប់គ្នាស្គាល់ថា​ ជាសិល្បករមួយរូប ស្រលាញ់វប្បធម៌ខ្មែរ និងតែងតែខិតខំប្រឹងប្រែង ដើម្បីអភិរក្សសិល្បៈបុរាណរបស់ខ្មែរ ខណៈមិនសូវមានការអើពើចាប់អារម្មណ៍។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ អាចារ្យធំ បានទៅកាន់ប្រាសាទតាព្រហ្ម និងបង្ហាញនូវវីដេអូមួយដែលបានស្រាវជ្រាវ អាចារ្យធំ បាននិយាយថា ខ្មែរយើងមានសាកលវិទ្យាល័យ តាំងពីសម័យអង្គរ។

ឌីជេអាចារ្យធំបានបន្តថា ក្នុងចំណោមបញ្ជីរាយនាមសាកលវិទ្យាល័យ ចំណាស់ជាងគេទាំង១៤លើពិភពលោក ឃើញមាន Oxford University, England (King Hery II-1167) និង Cambridge University, England (King Henry III-1231) តែស្ដាយណាស់ដែលគ្មាន សាកលវិទ្យាល័យនៃអាណាចក្រខ្មែរ (រាជវិហារ-1186) ត្រូវបានកត់ត្រាបញ្ចូល។ ហេតុដូច្នេះទើបអាចារ្យធំបានចំណាយពេល ផ្សព្វផ្សាយនៅតាមបណ្តាញសង្គមអ្វីដែលខ្មែរមានកាលពីអតីតកាល។ សាកលវិទ្យាល័យចំណាស់មួយ (ក្នុងសម័យអង្គរ) គឺ ប្រាសាទតាព្រហ្ម (ដែលមានឈ្មោះដើម រាជវិហារ) កសាងនៅឆ្នាំ១១៨៦ ក្រោយ ព្រះបាទជ័យវរ័្មនទី៧ឡើងគ្រងរាជបាន៥ឆ្នាំ។ ប្រាសាទនេះគឺជា សាកលវិទ្យាល័យ វិទ្យាសាស្ត្រ អប់រំ និងព្រះពុទ្ធសាសនាដ៏ធំរបស់ខ្មែរ ដែលគ្រប់គ្រងដឹកនាំដោយព្រះនាង ឥន្ត្រទេវី។ សូមទស្សនាវីដេអូនៅខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments