Header Ads

មិនគួរអោយជឿ !!! បុរសក្រិនអាយុ ២៣ឆ្នាំម្នាក់ មានការវិវត្តន៍ខាងរាងកាយ និងចិត្តគំនិត ស្មើនឹងកូនក្មេងទើបតែចេះដើរ

វេបសាយដេលីម៉េល បានរាយការណ៍ថា ចម្លែកបំផុត ករណីបុរសឥណ្ឌាអាយុ ២៣ឆ្នាំ ដែលរាងកាយឈប់ចម្រើនលូតលាស់ ធ្វើអោយគេដូចជាជាប់នៅក្នុងរាងកាយរបស់ទារក ។

នាយ ម៉ាន់ពី ស៊ីង បុរសក្រិនអាយុ ២៣ឆ្នាំ មានទំងន់ត្រឹមតែ 4.9 គីឡូក្រាម នៅក្រុង ហ៊ិសារ ភាគខាងលិចឆៀងខាងជើងរបស់ឥណ្ឌា ជួបនឹងបញ្ហាភាវៈរាងកាយឈប់ចម្រើនធំធាត់ តាំងពីពេលដែលគេមានអាយុ ១ឆ្នាំ ដើរបាន និយាយបាន ទោះបីជាពេលកើតមកដំបូងមានសុខភាពរឹងមាំល្អក៏ដោយ ។

អ៊ំប្រុសនិងអ៊ំស្រីរបស់ ម៉ាន់ពី ត្រូវចិញ្ចឹមមើលថែគេដូចជាក្មេងវ័យហាត់ដើរអញ្ចឹង ទោះបីជាគេមានអាយុដល់ទៅ ២៣ឆ្នាំហើយក៏ដោយ ធ្វើអោយអ្នកស្រុកនៅម្ដុំនោះជឿថា គេជារូបមួយរបស់ព្រះចៅដែលកើតមកដើម្បីសោយបុណ្យ ។

អ្នកវិទ្យាសាស្ត្រនិយាយថា នាយ ម៉ាន់ពី គួរតែកើតជំងឺ Laron Syndrome ដែលជាជំងឺកម្រកើតមាន ដោយអ្នកជំងឺប្រភេទនេះខ្វះអ័រម៉ូន IGF-1 (Insulin-like Growth Factor 1) ដែលជួយជំរុញការចម្រើនធំធាត់របស់កោសិកា និងបង្កើតកោសិកាថ្មីដល់រាងកាយ ។

ខាងក្រុមគ្រួសាររបស់គេក៏មិនធ្លាប់នាំគេទៅត្រួតពិនិត្យរកមូលហេតុដែលពិតប្រាកដឡើយ ដោយសារតែស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារដែលមិនអាចចំណាយថ្លៃត្រួតពិនិត្យជំងឺដែលមានតម្លៃខ្ពស់ដល់ទៅ 5,000 ផោន ។

ក្រុមគ្រួសាររបស់គេបានបង្ហើបថា ម៉ាន់ពី មានប្អូនស្រី ១នាក់ និងប្អូនប្រុស ១នាក់ ពួកគេទាំងពីរមានការវិត្តន៍នៃរាងកាយពេញលេញល្អ ឪពុកម្ដាយរបស់ម៉ានពី មានហេតុផលម៉្យាងទើបមិនអាចចិញ្ចឹមមើលថែម៉ានពីបាន ទើបអោយអ៊ំប្រុសនិងអ៊ំស្រីដែលនៅក្រុងមួយទៀតចិញ្ចឹមមើលថែជំនួសដូចជាកូនប្រុសម្នាក់ទៀតរបស់ពួកគាត់ ។

ការចិញ្ចឹមមើលថែត្រូវប្រើពេលនិងការយកចិត្តទុកដាក់ជាពិសេស ដោយសារតែការវិវត្តន៍ទាំងផ្នែករាងកាយនិងចិត្តគំនិតរបស់គេនៅកម្រិយស្មើទារកវ័យហាត់ដើរ ។ គេមានដៃតូចៗដូចក្មេង មានជើងនិងផ្ទៃមុខដែលធំ និងមានស្បែករដិបរដុប អាចនិយាយបានមិនប៉ុន្មានពាក្យឡើយ ទើបការទំនាក់ទំនងភាគច្រើនក្នុងរូបបែបនៃការបង្ហាញចេញដោយការញញឹម សើច យំ ឬស្រែកវេសវាស ដូចទៅនឹងទារក ។

លោក ការ៉ាន់វីរ ស៊ីង អាយុ ៤៥ឆ្នាំ ដែលជាអ៊ំប្រុស បាននិយាយថា “ ម៉ាន់ពីអារម្មណ៍ល្អ ភាគច្រើនគេនឹងសើចក្អាកក្អាយដូចក្មេងវ័យហាត់ដើរ មិនសូវងរង៉ក់ លើកលែងតែពេលដែលមានឆ្កែឬសត្វចិញ្ចឹមមកធ្វើសម្លេងខ្លាំងដាក់ គេជាក្មេងល្អនិងជាមិត្តជាមួយគ្រប់គ្នា ពេលមានភ្ញៀវមកលេងផ្ទះក៏ធ្វើកាយវិការចង់លេងជាមួយគេនិងចង់ជាមិត្តជាមួយគេ “

ចំណែកអ្នកដែលជាអ៊ំស្រីនិយាយថា “ ម៉ាន់ពី ចូលចិត្តញ៉ាំនំខេក និងនំរ៉ូទី នៅពេលព្រឹកគេចូលចិត្តផឹកតែនិងញ៉ាំរ៉ូទីណាស់ ចំណែកការទំនាក់ទំនងគេនិយាយបានតែពាក្យស្រួលៗ ដូចជា ម៉ែ និង អ៊ំ សកម្មភាពទំនាក់ទំនងផ្សេងៗភាគច្រើនក៏នឹងកើតពីការធ្វើត្រាប់តាមដូចជា បើមានភ្ញៀវមកផ្ទះក៏នឹងចាប់ដៃនិងធ្វើកាយវិការអញ្ជើញគេអង្គុយ “

“ យើងធ្លាប់បញ្ជូនគេទៅនៅជាមួយម្ដាយឪពុកគេម្ដង តែគេមិនព្រមនៅ គេបង្ហាញចេញមកដោយការមិនព្រមញ៉ាំអាហារនិងយំមិនឈប់ រហូតដល់ម្ដាយឪពុកគេត្រូវនាំគេត្រឡប់មកទីនេះ តែខ្ញុំក៏ស្រឡាញ់គេណ៎ា ពេលគេទៅជាមួយឪពុកម្ដាយគេក៏ធ្វើអោយខ្ញុំដកដង្ហើមធំដូចគ្នា “

“ យើងធ្លាប់នាំគេទៅរកពេទ្យ 2-3 កន្លែងតែអាការៈក៏មិនប្រសើរឡើង ទើបព្រមទទួលជតាកម្មនិងទុកអោយគេមានក្ដីសុខជាមួយនឹងពិភពលោករបស់គេ ព្រោះយើងគ្មានលុយច្រើនល្មមដែលនឹងនាំគេទៅពិនិត្យនៅមន្ទីរពេទ្យដែលល្អជាងនេះទេ ព្រោះបើត្រួតពិនិត្យលំអិតពេទ្យប្រាប់ថា ថ្លៃចាយវាយគឺថ្លៃណាស់ តែពេលនេះបានមនុស្សម្នាក្នុងពិភពអ៊ីនធើណែតបានរ៉ៃអង្គាសប្រាក់បរិច្ចាគព្យាបាលអោយគេរៀបរយហើយ “ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments