Header Ads

រន្ធត់ណាស់ !!! បាក់ស្រុតស្ពានអាកាស នៅឥណ្ឌា សង្កត់រថយន្តនិងមនុស្ស ស្លាប់ចំនួន…

ប្រទេសឥណ្ឌា៖ ស្ពានអាកាសមួយខ្សែរ ដែលកំពុងតែសាងសង់ មិនទាន់រួចរាល់ផង បានបាក់ស្រុតចុះ បណ្តាលឲ្យសង្កត់រថយន្ត និងមនុស្សស្លាប់យ៉ាងច្រើន បង្កឲ្យមានការភ្ញាក់ផ្អើលស្ទើរពេញប្រទេស ដោយហេតុការណ៍នេះ បានកើតឡើង នៅរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា នៅថ្ងៃទី១៦ ឧសភា ២០១៨ នេះបើយោងតាមសារព័ត៌មាន ស៊ិនហួរ។

បើតាមរបាយការណ៍ បានបញ្ជាក់ថា មនុស្សយ៉ាងតិច១៩នាក់ បានស្លាប់ដោយសារថ្មសង្កត់ និងជាច្រើននាក់ទៀត ត្រូវបានគេជឿថា នៅជាប់កប់ខាងក្រោមគំនរបាក់បែក នៃស្ពានអាកាសដែលបាក់ខាងលើផងដែរ ។ មកទល់និងពេលនេះ សាកសព១៩នាក់ ត្រូវបានគេទាញយកចេញ ពីគំនរបាក់បែក ខណៈមនុស្សយ៉ាងតិច ចំនួន៣០នាក់ បានរងរបួសធ្ងន់និងស្រាល ហើយ អាជ្ញាធរ​ឥណ្ឌា ព្រួយបារម្ភថា ចំនួនមនុស្ស​ស្លាប់ អាចនឹងមាន​ការកើនឡើងថែមទៀត ពីព្រោះថា អាច​នៅមានអ្នកជាប់ខ្លួន ជាច្រើន​នាក់​​ទៀត។ ស្ពាន​អាកាស​ខាងលើ ​បាន​បាក់​ស្រុត​នៅ​​សង្កាត់ វ៉ារ៉ាណាស៊ី (Varanasi) ចម្ងាយប្រហែល​ ៣០៦គីឡូម៉ែត្រ ភាគខាង​អាគ្នេយ៍​ទីក្រុងឡាក់ណាវ (Lucknow) នៃរដ្ឋ Uttar Pradesh។

ទោះជាយ៉ាងណាក្តី ជុំវិញសោកនាដកម្ម​ដ៏អាក្រក់នេះ រដ្ឋមន្រ្តីនៃរដ្ឋ Uttar Pradesh បានចូលរួម​មរណៈទុក្ខ​ ដល់ក្រុមគ្រួសារ​ជនរងគ្រោះ និងបាន​​ប្រកាសប្រគល់​ថវិកាចំនួន ៧,៣២២ដុល្លារ ដល់សម្រាប់គ្រួសារ​ នៃអ្នកដែលបានស្លាប់ និង ២,៩២៨ដុល្លារ ទៅដល់អ្នក​ដែលបានទទួល​រង​របួស។ ជាមួយគ្នានេះ​ ការស៊ើប​អង្កេត ក៏ត្រូវ​បានបើកស្រាវជ្រាវ រកមូលហេតុពិតប្រាកដ​ ទៅលើហេតុការណ៍​នេះ​ផងដែរ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments