Header Ads

អីយ៉ាស់ !! តារាល្បីៗហូលីវូដ នាំគ្នាចូលថតរឿង បុព្វេសន្និវាស អស់ហើយ !!!

កាលពីកន្លងមកទំព័រហ្វេសប៊ុកឈ្មោះ หนูน้อยบนยอดเขาอันหนาวเหน็บ បានបង្ហោះរូបភាពឈុតសំលៀកបំពាក់នៅក្នុងភាពយន្តភាគថៃល្បីល្បាញ “ បុព្វេសន្និវាស “ ព្រមទាំងសរសេរ caption បែបលេងសើចថា “បង្កើតបាតុភូតជាមួយគ្នាទូទាំងប្រទេសនៅមិនគ្រប់គ្រាន់ ពេលនេះសូមបើកបង្ហាញតួអង្គបុព្វេសន្និវាស Version ហូលីវូត ដែលបានបណ្ដាក់ទុនផលិតជាង ៤០០លានដុល្លារតែម្ដងហើយ! ក្រុមសារពត៌មាន តាក់កាយរីផត “ ។

ទំព័រហ្វេសប៊ុកខាងលើបានកែច្នៃកាត់តតួអង្គនៅក្នុងរឿង “ បុព្វេសន្និវាស “ អោយក្លាយជា Version ហូលីវូត ចេញមក ។ តោះទៅមើលជាមួយគ្នាថា ស៊ុបពើស្ដារលំដាប់ពិភពលោកដែលអ្នកចូលចិត្តដើរតួជាតួអង្គអ្វីខ្លះ!

តួអង្គទី ១ តារាចម្រៀង Pop ដ៏ល្បីល្បាញជនជាតិអាមេរិក “Taylor Swift “ ដើរតួជា មេយីង ការ៉ាក់កេត នៅសម័យបុរាណ ជាគូដណ្ដឹងរបស់ បងម៉ឺន ឬ កេតស៊ុរ៉ាង អ្នកបុរាណវិទូ អាយុ ២៥ឆ្នាំ នៅសម័យបច្ចុប្បន្ន ។

“ Ryan Gosling “ តួឯកប្រុសហូលីវូតដ៏សង្ហារ ដើរតួជា បងម៉ឺន ។

តារាចម្រៀងសំណព្វចិត្តយុវវ័យ “Justin Bieber “ ដើរតួរជា អាចយ ។

ស៊ុបពើស្តារតួម្ដាយដូចជា “Mariah Carey “ និង “ Cristina Aguiarira “ ដើរតួជា នាងភីន និង នាងយែម អ្នកបម្រើរបស់ មេយីង ការ៉ាក់កេត ។

Miley Cyrus “ ដើរតួជា មេយីង ច័ន្ទវ៉ាត ។

“ Tom Huddleston “ ដើរតួជា ម៉ឺនរឿងរ៉ាតឆាក់ភ័ក្ដឌី នៅសម័យបុរាណ និង ដើរតួជា រឿងរិទ្ធិ នៅសម័យបច្ចុប្បន្ន ។

“ Eddie Maine “ ដើរតួជា អកហ្លួងស៊ុរ៉ាក់សាខន / ខនស្ទេនទីន ហ្វលខន ។

“ Anne Hathaway “ ដើរតួជា មេម៉ាក់លិ / ថងគីម៉ា ជាមិត្តរបស់ មេយីង ការ៉ាក់កេត ។

“Madonna “ ដើរតួជា នាងព្រីក ។

“ nicki minaj “ ដើរតួជា អ្នកបំរើរបស់មេយីង ចំប៉ា ។

“Richard Gere “ ដើរតួជា អកយ៉ាហូរ៉ាធិបតី ជាឪពុករបស់ បងម៉ឺន ។

“Meryl Streep “ ដើរតួជា មេយីង ចំប៉ា ជាម្ដាយរបស់បងម៉ឺន ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments