Header Ads

មិននគួរអោយជឿ !!! ស្រីស្អាតម្នាក់បង្រៀនគេផាត់មុខតាមអ៊ីនធើណេត ដើម្បីរកលុយចិញ្ចឹមគ្រួសារ តែដល់ពេលដឹងការពិត ម្នាក់ៗចង់ដាច់ផ្ងារ

ទំព័រ China Xinhua News បានរាយការណ៍ពត៌មាន អ្នកលេងអ៊ិនធើណែតជនជាតិចិនបានផ្ដល់កម្លាំងចិត្តអោយបុរសម្នាក់ដែលបាន Live ផ្ទាល់បង្រៀនផាត់មុខតាមអនឡាញ រកលុយចិញ្ចឹមគ្រួសារ ដោយបានបង្ហោះថា..

“ ហូយូវ “ បុរសមកពីស្រុក ហាងចូវ ខេត្ត ជឺជៀង ជាណេតអាយដលល្បីឈ្មោះក្នុង Application Live ផ្ទាល់មួយរបស់ចិន ដោយខ្លឹមសារក្នុងការ Live ផ្ទាល់ដែលគេបានលើកយកមកបង្ហាញអ្នកគាំទ្ររាល់ថ្ងៃនោះគឺ ការផាត់មុខតែងខ្លួនជាមនុស្សស្រី ព្រមទាំងបាន Live ផ្ទាល់បង្រៀនផាត់មុខទៀតផង ដោយក្នុងមួយថ្ងៃៗគេនឹងបង្រៀនផាត់មុខបែបផ្សេងៗគ្នា មិនថានឹងជាបែបស្រាលៗសុភាពៗ ឬបែបហ្វេសសិន សរុបទាំងអស់ប្រហែល 50-60ស្ទាយ ។

ហូយូវ រៀបរាប់ថា ពេលខ្លះក៏មានអ្នកគាំទ្រដែលមិនដឹងហើយចូលមកសួរថា នារីដែល Live ផ្ទាល់ម្សិលមិញទៅណា តែពេលគេឆ្លើយថានារីម្នាក់នោះគឺជាខ្ញុំ បែរជាធ្វើអោយអ្នកគាំទ្រម្នាក់បាត់ខ្លួនទៅតែម្ដង ។

ក្រៅពីនេះក៏មានមនុស្សដែលចូលមកជេរប្រទេចថា គេជាខ្ទើយ គួរអោយស្អប់ គួរអោយខ្ពើម តែគេក៏ជ្រើសរើសមិនខ្វល់ព្រោះត្រូវការធ្វើការរកលុយចិញ្ចឹមគ្រួសារដែលគ្មានជីវភាពសមរម្យ តែក៏មានអ្នកលេងអ៊ិនធើណែតជាច្រើនបានបញ្ចេញមតិផ្ដល់កម្លាំងចិត្តថា..

“ រកលុយដោយខ្លួនឯងដោយសុចរិត មិនឃើញមានខុសត្រង់ណាឡើយ ““ ហេតុអីចូលចិត្តជាន់ឈ្លីគ្នាម្ល៉េះ គេប្រើសមត្ថភាពរកលុយចិញ្ចឹមខ្លួនឯង ពូកែជាងអ្នកដែលថាអោយគេទៀតផង ““ ខ្ញុំជាមនុស្សស្រីពិត តែនៅផាត់មុខចាញ់បងទៀត “ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments