Header Ads

រស់មិនយូរទេ បើម្លឹងៗនោះ !! ថ្នាំពុល​គីមី​ប្រមាណ​១០​តោន ឈ្មួញ​​លួច​នាំ​ចូល​ពី​យួន ​ដោយ​ខុសច្បាប់

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ធ្វើការ​បង្ក្រាប​ទំនិញ​ចំនួន​១៣​មុខ ដែល​ជា​ប្រភេទ​ថ្នាំ​គីមី កសិកម្ម​ដែល​មាន​សារធាតុ​គីមី​ប្រមាណ​១០​តោន នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម កាលពី​ម៉ោង​ប្រហែល​១២​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ក្រោយ​វត្ត​ពោធិ៍​យួន ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។

ប្រភព​បញ្ជាក់​ថា ថ្នាំពុល​ទាំងនេះ ត្រូវ​បាន​ឈ្មួញ​ដឹក​តាម​ទូក​ធំ​ៗ ដឹក​មក​ពី​វៀតណាម​តាម​កាណូត​ឆ្លងកាត់​តាម​ច្រករបៀង​ព្រំដែន​ជ្រៃ​ធំ ។ បន្ទាប់​ពី​បង្ក្រាប និង​ដកហូត​ថ្នាំ​គីមី​ពុល​ទាំងនោះ សមត្ថកិច្ច​បាន​នាំ​យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ។ ទំនិញ​ទាំងនេះ​ពុំ​មានច្បាប់​អនុញ្ញាត​នោះ​ទេ ។ ចំណែក​ម្ចាស់​ចំនួន​បី​នាក់ ត្រូវ​បាន​នាំ​ខ្លួន​មក​សាកសួរ នៅ​ស្នងការ​នគរបាល​ខេត្តកណ្តាល ។

ប្រភព​ប្រាប់​ថា​ទំនិញ​ដែល​រក​ឃើញ​ជា​ប្រភេទ​ថ្នាំពុល​គីមី​បាញ់​លើ​ដំណាំ​កសិកម្ម ។ ក្នុង​ចំណោម​ថ្នាំពុល​គីមី​ទាំងនោះ មាន​១៣​ប្រភេទ​ត្រូវ​បាន​គេ​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​ថា មិន​មាន​ចុះបញ្ជី​ជាមួយ​ក្រសួងកសិកម្ម និង​មួយ​ចំនួន​ទៀត​មិន​មាន​តាម​ច្បាប់ ព្រមទាំង​មួយ​ចំនួន​ផ្សេង​ទៀត​មិន​បាន​បង់ពន្ធ ។ ហើយ​ថ្នាំ​ទាំងនោះ មាន​ថ្នាំ​សំលាប់​សត្វល្អិត ថ្នាំ​បំប៉ន​ដំណាំ និង​ថ្នាំ​កំចាត់​ស្មៅ​ជាដើម ៕ ប្រភព៖ khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments