Header Ads

រន្ធត់ណាស់ !!! ស្ពានខ្សែរ៉តបាក់ស្រុតនៅលើជ្រលងភ្នំ បណ្តាលអោយមនុស្សស្លាប់ជាង ២០នាក់ ដោយសារតែ…(មានវីដេអូ)

AFP បានរាយការណ៍ថា កើតហេតុស្ពានខ្សែរ៉តដែលកំពុងសាងសង់ បាក់កណ្ដាលជ្រលងភ្នំនៅក្រុងឈិរ៉ាខារ៉ា ប្រទេសកូឡុំប៊ី បណ្ដាលអោយមានកម្មករស្លាប់នៅនឹងកន្លែង ៩នាក់ និងស្លាប់បន្ថែមទៀត ១០នាក់ តាមរយៈអ្នករងរបួស ៥នាក់ទៀត។

ស្ពានខាងលើជាផ្នែកមួយនៃផ្លូវហាយវេមួយខ្សែថ្មីដែលតភ្ជាប់រវាងក្រុងវីលឡាវិសេននិយ៉ូទៅកាន់ក្រុងបូកូតា មានប្រវែងសរុប ៤៥០មែត្រ នៅមិនទាន់បើកអោយសាធារណជនប្រើប្រាស់ទេ ការបាក់ស្ពានធ្វើអោយស្ពានដែលស្ថិតនៅក្នុងការសាងសង់ធ្លាក់ចុះទៅក្នុងជ្រលងភ្នំ។

ក្រោយមក លោកជឺម៉ាន់ កាដូណា រដ្ឋមន្ត្រីក្រសួងទូគមនាគមន៍ ធ្វើដំណើរទៅត្រួតពិនិត្យនៅចំណុចកើតហេតុដើម្បីគោរពវិញ្ញាណខ័ន្ធកម្មនិងជួយសង្គ្រោះ សាច់ញាតិអ្នកដែលបាត់បង់ជីវិត ព្រមទាំងអោយមន្ត្រីបើកការស៊ើបអង្កេតរកមូលហេតុនៅស្ពានដែលបាក់ស្រុតនោះឆាប់ៗ៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments