Header Ads

អ្នកភូមិជាច្រើន ចេះតែឆ្ងល់ !!! ហេតុអ្វីមានពន្លឺភ្លើង និងសំលេងស្រែកចេញពីកូនខ្ទម ដល់ពេលទៅមើល ជួបរឿងនឹកស្មានមិនដល់

កាលពីវេលាម៉ោង ០៧:៣០នាទីយប់ ថ្ងៃទី ១ វិច្ឆិកា មានអ្នកភូមិជាច្រើនឆ្ងល់ថា មានពន្លឺភ្លើង និងសំលេងស្រែកចេញពីកូនខ្ទម ក៏ដើរទៅមើលថាអ្វីអោយពិតប្រាកដ ក៏ដឹងថាជាស្រ្តីម្នាក់សំរាលកូន ។ អង្គភាពសង្គ្រោះបន្ទាន់ទេសបាលតំបន់មេចាក់រ៉ោ ស្រុកមេរ៉ាក់ម៉ាត ខេត្ត តាក់ ចូលផ្ដល់ការជួយសង្គ្រោះដល់ស្ត្រីមានផ្ទៃពោះចាស់ខែ ក្រោយពីអ្នកភូមិបានប្ដឹងប៉ូលីសសុំជំនួយអោយបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសម្រាលកូន។

ដោយពេលទៅដល់កន្លែងកើតហេតុជាខ្ទមកណ្ដាលចំការ ប្រទះឃើញស្ត្រីឈ្មោះ ទីនទីន យុ អាយុ ៣៥ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា ដេកនៅក្នុងខ្ទមមានអាការៈឈឺពោះសម្រាលកូន បែកទឹកភ្លោះ ទើបសមត្ថកិច្ចសម្រេចចិត្តហៅមន្ទីរពេទ្យមេរ៉ាក់ម៉ាត ហើយជួយបង្កើតបឋម ដោយក្មេងកើតនៅវេលាម៉ោង ០៦:៤០នាទី ជាក្មេងស្រីមានសុខភាពល្អ បរិបូរណ៍ ទម្ងន់ខ្លួនប្រហែល ២.៤៨០ ក្រាម។

សម្រាប់ក្មេងស្រីម្នាក់នេះ គឺជាកូនទី ៨ ហើយ ទើបប៉ូលីសបញ្ជូនទៅមន្ទីរពេទ្យមេរ៉ាតម៉ាតក្នុងវេលាក្រោយមក។ ខណៈពេលនេះសុវត្ថិភាពទាំងម្ដាយទាំងកូនដោយសម្រាកព្យាបាលនិងត្រូវទទួលថ្នាំសម្លាប់មេរោគបន្តនៅបន្ទប់សម្រាលនៃមន្ទីរពេទ្យ។

ដែលចាត់ទុកថាជាដំណាក់កាលមួយនៃការអភិវឌ្ឃន៍ក្បួនការពេទ្យសង្គ្រោះបន្ទាន់របស់ទេសបាលតំបន់មេចាក់រ៉ា ដែលអភិវឌ្ឍន៍សមត្ថភាពរបស់បុគ្គលិកអោយចូលទទួលការអប់រំជាបន្តបន្ទាប់ រហូតធ្វើអោយអាចចូលផ្ដល់ការជួយសង្គ្រោះនិងអនុវត្តន៍បានយ៉ាងមានប្រសិទ្ធភាពនិងគុណភាព ដែលជះឥទ្ធិពលដល់ជីវិតនិងសុវត្ថិភាពរបស់ប្រជាជនបានភ្លាមៗ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments