Header Ads

ពិតជាសំណាងមែន !! ទិញដីមួយកន្លែង សង្ស័យថាមានកំណប់ ក៏ទៅជីករកមើល ស្រាប់តែប្រទះឃើញ…

បុរស​ជនជាតិ​​អង់គ្លេស​​ម្នាក់​​ ត្រូវ​បាន​គេ​ចាត់​ទុក​​ជា​មនុស្ស​​ដ៏​មាន​សំណាង​​ម្នាក់​​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់​ពី​​​យក​លុយ​​ខំ​​សន្សំ​​ពេញ​មួយ​ជីវិត​​​​មក​ទិញ​វាល​មួយ​​កន្លែង​នៅ​តំបន់​ South Wales ​រួច​ជីក​មើល​ក៏​​​ប្រទះ​ឃើញ​គ្រឹះ​​ទីក្រុង​បុរាណ​ និង​​វត្ថុ​ប្រើ​ប្រាស់​បុរាណ​ជា​ច្រើន​​ទៀត​។

លោក​ Stuart Wilson អាយុ​ ៣៧​ឆ្នាំ បាន​យក​ប្រាក់​​​ចំនួន​ ៣២ ០០០​ផោន ឬ​ប្រមាណ​​៣៩ ០០០​ដុល្លារ​​ទៅ​ទិញ​ដី​ឡូត៍​ទំហំ​ ៤,៦​អា​ រយៈពេល​​ជាង​​​មួយ​​ទសវត្ស​មក​ហើយ ដោយ​​គាត់​សង្ស័យ​ថា​​​​ប្រហែល​​ជា​​មាន​​របស់​អាថ៌កំបាំង​កប់​​ក្រោម​ដី​​មិន​ខាន។ ​គាត់​​​​​សម្រេច​​ជីក​​គាស់​​កកាយ​បន្តិច​ម្ដង​ៗ​ក៏​ឃើញ​​​​សំណង់​គ្រឹះ​បុរាណ​ និង​វត្ថុ​ប្រើ​ប្រាស់​បុរាណ​​ជា​ច្រើន​​នៅ​ទីក្រុង​ Trellech។

សំណង់​ទីក្រុង​​​បុរាណ​​ខាង​លើ ត្រូវ​គេ​ជឿ​​ថា​ស្ថិត​នៅ​​ក្នុង​សតវត្ស​​ទី​​១៣​ ​ដែល​មាន​មនុស្ស​​​រស់​នៅ​ជាង​ ១​០ ០០​០​នាក់ រួម​ទាំង​​​ស្ដេច​ក្រាញ់​ Norman នៃ​គ្រួសារ​ de Clare ដែល​ប្រើ​​ទីនេះ​​ជា​កន្លែង​​ផលិត​​ដែក។

មក​ទល់​​ពេល​​នេះ​លោក​ Wilson រួម​​នឹង​​អ្នក​ស្ម័គ្រ​ចិត្ត​​ជា​ច្រើន​នាក់​ផ្សេង​ទៀត​​​ កំពុង​​ជីក​គាស់​កកាយ​​របស់​​របរ​​បន្សល់​​ទុក​ក្នុង​ផ្ទះ​មួយ សាល​២​ និង​ទី​ធ្លា​​មួយ។ ​សំណង់​ដដែល​ គេ​អះអាង​​ថា​​បាន​បាក់​បែក​ និង​​បោះ​បង់​ចោល​​ដោយ​សារ​កើត​មាន​សង្គ្រាម​​ស៊ីវិល។ ចំណែក​លទ្ធ​ផល​​នៃ​ការ​ជីក​គាស់​កកាយ​បាន​​វត្ថុ​បុរាណ​​នានា​​លោក​នឹង​បញ្ជូន​ឲ្យ​អ្នក​​ជំនាញ​​យក​ទៅ​សិក្សា​​ពី​​ការ​រស់​​នៅ​ប្រជាជន​សម័យ​មុន​ និង​ប្រវត្តិ​ស្ដេច​​ Norman​៕ ប្រភព៖ Khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments