Header Ads

ហួសចិត្តណាស់ !! អ្នកដំណើរលើយន្តហោះទាំងអស់ ចេះតែឆ្ងល់ថា ហេតុអី ២នាក់នេះ ទៅបន្ទប់ទឹកយូរម្ល៉េះ ដល់ពេលតាមទៅមើល ស្រាប់តែជួប...

ដឹសាន់ រាយការណ៍ថា ជើងហោះហើរ ពីអាកាសយានដ្ឋាន ឡុងដុនកេតវិត ឆ្ពោះទៅកាន់ ឃេនឃូន ប្រទេស ម៉ិចស៊ីកូ របស់ក្រុមហ៊ុនអាកាសចរណ៍ Virgin Atlantic កើតមានហេតុការណ៍អ្នកដំណើរពីរនាក់ចូលទៅប្រព្រឹត្តអនាចារក្នុងបន្ទប់ទឹក រហូតដល់អ្នកបំរើការលើយន្តហោះ ៣នាក់ ទ្រាំនឹងសកម្មភាពនេះមិនបាន នាំគ្នាទៅគោះទ្វារនិងហៅអ្នកដំណើរទាំងពីរនាក់នោះចេញមក ។

ពេលដែលទ្វារបើកមក ឃើញប្រុសម្នាក់ស្ថិតនៅក្នុងសភាពខោរបូតរបាញ និងស្រីម្នាក់ដែលកំពុងតែអង្គុយលើផ្ទៃបន្ទប់ទឹក បុរសនោះប្រកែកថា នារីនោះមានអាការៈមិនស្រួលខ្លួន តែអ្នកបំរើលើយន្តហោះមិនជឿ ព្រោះទាំងពីរនាក់នោះមិនបានដើរមកជាមួយគ្នាតាំងពីដំបូងឡើយ ។

អ្នកដំណើរដែលអង្គុយក្បែរនារីបង្កហេតុនោះបានបង្ហើបប្រាប់ ដឹសាន់ ថា “ នាងរាក់ទាក់ណាស់ បបួលខ្ញុំនិងមនុស្សប្លែកមុខជជែក ក្រោយមកនាងចាប់ផ្ដើមនិយាយនិងសាងទំនាក់ទំនងជាមួយបុរសដែលធ្វើដំណើរមកម្នាក់ឯងហើយអង្គុយនៅកន្លែងអង្គុយម្ខាងទៀតនៃផ្លូវដើរ មុននឹងពួកគេថើបគ្នា។

កគេថើបគ្នាប្រហែល ២០នាទី ដោយនៅមុននេះជាមនុស្សប្លែកមុខដូចគ្នាទេ ក្រោយមកនាងក៏ទៅបន្ទប់ទឹកទើបបុរសនោះទៅតាម គ្រប់គ្នាដឹងមានអ្វីកើតឡើងក្នុងបន្ទប់ទឹកនោះ ព្រោះនាងស្រែកខ្លាំងៗ ហើយបញ្ចេញសម្លេង អេះអះ ខ្លាំងណាស់ “ ។

ក្រោយពីកើតហេតុ បុ្រសស្រីមួយគូបានចេញពីបន្ទប់ទឹក ហើយត្រឡប់ទៅកាន់កន្លែងអង្គុយរបស់ខ្លួន ខណៈពេលដែលអ្នកបើកយន្តហោះទាក់ទងទៅប៉ូលីសដើម្បីចូលមកចាប់ខ្លួនអ្នកបង្កហេតុពេលទៅដល់អាកាសយានដ្ឋាន ម៉ិចស៊ីកូ ។

ខាងក្រុមហ៊ុនអាកាសចរណ៍បានផ្ដល់ការយល់ឃើញចំពោះរឿងនេះថា សុវត្ថិភាពនិងសុខភាពរបស់អ្នកដំណើរព្រមទាំងបុគ្គលិកទាំងអស់ជារឿងសំខាន់ ហើយពួកគេនិងមិនទ្រាំចំពោះសកម្មភាពដូចនេះទេ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments