Header Ads

អុញនោះ !! កូនស្រី ឈិន ឡុង រួមទាំងមិត្តស្រី ធ្លាក់ខ្លួនក្លាយជាជនអនាថា (មានវីដេអូ)

នាង Etta Ng កូន​ស្រី​​របស់​លោក ឈិនឡុង បានបង្ហោះវីដេអូស្វែងរកសុំជំនួយនៅលើយូធូប ដោយអះអាងថានាងនិងមិត្តស្រីរបស់នាង ក្លាយជាជនអនាថាគ្មានផ្ទះសម្បែង ដោយសារតែមានឪពុកម្តាយស្អប់ខ្ពើមមនុស្សស្រលាញ់ភេទដូចគ្នា។ នាង Etta Ng អាយុ១៩ឆ្នាំ និងមិត្តស្រីរបស់ខ្លួនឈ្មោះ Andi Autumn អាយុ៣០ឆ្នាំ បានឲ្យដឹងថា ពេលនេះសូម្បីតែមិត្តភក្តិនិងគ្រួសាររបស់ពួកគេក៏បដិសេធមិនជួយ ក្រោយខ្លួន និងមិត្តស្រីក្លាយជាជនអនាថា ដោយបញ្ជាក់ថាពួកគេកំពុងជ្រកកោនក្រោមស្ពាន។

គូស្នេហ៍មួយគូនេះបាននិយាយថា៖ “ពួកយើងមានតែក្រោមស្ពានដើម្បីជ្រកកោន ខ្ញុំមិនយល់ថាមានរឿងអ្វីកើតឡើងនោះទេ ពួក​យើង​បាន​ទៅ​រក​ប៉ូលីស ទៅ​មន្ទីរ​ពេទ្យ កន្លែង​ផ្គត់ផ្គង់​អាហារ និង សហគមន៍ LGBTQ ហើយ​ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​មិន​ជួយ​យើង​ទេ។ ហេតុនេះ​ហើយ​ទើប​ពេលនេះពួកយើង​បញ្ចេញ​វីដេអូ​នេះ ព្រោះ​​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទៀត​ឡើយ”។ ក្រោយពីបានបញ្ចេញវីដេអូស្វែងរកជំនួយបែបនេះមានមហាជននៅលើបណ្តាញសង្គមជាច្រើនបានប្រតិកម្មថា៖ “បើពួកគេមិនមានលុយពួកគេគួរតែទៅរកការងារធ្វើ មិនគួរណាមកថតវីដេអូសុំជំនួយបែបនេះទេ”។ គួរបញ្ជាក់ផងដែរថានាង Etta Ng ជាកូន​ស្រី​ឥត​ខាន់ស្លា​របស់​លោក ឈិនឡុង និងអ្នកស្រី Elaine Ng ដែលត្រូវបានលោក ឈិនឡុង កាត់កាលចោលព្រោះតែជាមនុស្សប្រើប្រាស់ថ្នាំញៀន និងមិនព្រមធ្វើការងារ លួចលុយឪពុកដើរចាយឥតប្រយោជន៍៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments