Header Ads

ទម្រលិង្គព្រះឥសូរមួយ ត្រូវគេទុកចោល រហូតដល់ភ្ញៀវទេសចរណ៍ជាច្រើនបានអង្គុយលើក៏ព្រោះមិនដឹងពីតម្លៃនិងតួនាទី

ថ្មីៗនេះមានម​គ្គុ​ទេស​ទេសចរ​ណ៏នៅខេត្តសៀមរាបមួយរូប ដែលមានគណនីហ្វេសប៊ុកឈ្មោះ Soknin Thun បានធ្វើការសំណូមពរ អំពាវនាវដល់អាជ្ញាធរដែលពាក់ព័ន្ធសូមមេត្តាជួយថែរក្សានូវ ទម្រលិង្គព្រះឥសូរមួយ ដែលមានទីតាំងនៅទល់មុខភោជនីយដ្ឋានផាមប៊ូរស្រះស្រង់។ ដោយសង្កេតឃើញថាថ្មមួយដុំនេះ ហាក់ដូចជាគ្មានអាជ្ញាធរណាធ្វើការថែរក្សាទុកចោល រហូតដល់មានភ្ញៀវទេសចរណ៍ជាច្រើនបានអង្គុយលើក៏ព្រោះតែស្មានថាជាថ្មធម្មតា។ ដោយម​គ្គុ​ទេស​ទេសចរ​ណ៏រូបនោះបានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖

“បន្ទាប់ពីបានពន្យល់ពួកគាត់ពីតម្លៃ និងតួនាទីរបស់ថ្មមួយដុំនេះរួចមក ភ្ញៀវទេសចរណ៍ទាំងពីរនាក់ក៏បាននិយាយថាសុំទោសព្រោះពួកគាត់មិនបានដឹងហេីយចាកចេញទៅ។ ទម្រលិង្គព្រះឥសូរមួយនេះមានលក្ខណៈនៅល្អស្អាតមានទីតាំងនៅទល់មុខភោជនីយដ្ឋានផាមប៊ូរស្រះស្រង់នៅក្បែរនឹងផ្លូវតែម្ដង។ អាជ្ញាធរគួរតែយកទៅរក្សាទុកកន្លែងមានសុវត្ថិភាពណាមួយបានសមរម្យជាងនេះផង។ ដូចជាមិនសមសោះនៅនឹងភ្នែកច្រមុះប៉ុណ្ណោះហេីយបែរជាមេីលមិនឃេីញទៅវិញ។ សូមជួយផ្ដល់ដំណឹងនេះអោយបានដឹងដល់អាជ្ញាធរអប្សារាផង ក្រែងលោថ្មកំសត់មួយដុំនេះបានផ្ទះជ្រកកោននឹងគេ”។ ប្រភព និងរូបភាពពីហ្វេសប៊ុក ៖ Soknin Thun

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments