Header Ads

ជួយស៊ែរម្នាក់មួយទៅដើម្បីការពារខ្លួន !! គាថាសំរាប់បងប្អូនដែលចូលចិត្តដើរព្រៃ “គាថាចងមាត់ពស់” និង “ថ្នាំបន្សាបពិសពស់គ្រប់ប្រភេទ”

“គាថាចងមាត់ពស់”

៚ហ៊ុចជុជ្ជៈ សំហ៊ុចជុជ្ជៈ ហិបាគ្រុទ្ធោ៚

(សូត្រ ១ចប់ ហើយផ្លុំដាក់ជាយកន្សែងរួចចងគួចជាយកន្សែងនោះហើយសូត្រ១ ចប់ទៀតផ្លុំដាក់គំនួច) *គូសចំណាំថា ពេលចង បន្ទាប់មកត្រូវស្រាយ កុំឱ្យមានបាប។

“គាថាស្រាយមាត់ពស់”

៚ឥតិមុលា៚

*សូត្រ១ចប់ផ្លុំដាក់រួចស្រាយហើយរលាស់ចេញ។

“គាថាចងមាត់ពស់” (វិធីប្រើមូរគួចចុងអាវ ឬ ចុងស្មៅ)

៚ឥតិមលិ៚

“គាថាស្រាយមាត់ពស់”

៚ឥតិមលា៚

*ពេលសូត្ររួចស្រាយលាចុងអាវ ឬ ចុងស្មៅវិញកុំឱ្យបាប ។ *គាថានេះសក្តិសិទ្ធិណាស់ ពេលដើរទីព្រៃ រឺ ស្រែយប់ព្រលប់ ។

“ឪសថបន្សាបពិសពស់គ្រប់ប្រភេទ”

ច្របាច់ទឹកក្រូចសើច និង ច្របាច់ទឹកថ្មាំខ្លាំង ឱ្យអ្នកជំងឺផឹកមួយ ឫពីស្លាបព្រៀរបាយ ហើយសំគាល់បើកាលណាអ្នក ជំងឺក្អួតធ្លាក់មកមិនទាន់អស់ឱ្យពិសារឪសថបន្ថែមទៀត ។

“ឪសថបន្សាបពិសពស់គ្រប់ប្រភេទ”

ម្ទេសបុកលាយជាមួយថ្នាំខ្លាំង(ថ្នាំជក់) លាយទឹកបន្តិចរាងបុិៗហើយពូតយកទឹកមួយស្លាបព្រាបាយឱ្យអ្នកជំងឺផឹក ហើយកាកថ្នាំយកមកបិតបំពោកលើរបួស ។

“ឪសថបន្សាបពិស”ដូចជា៖

ក្អែប,ខ្ទួយ,ឃ្មុំ,ពិសត្រីអណ្តែង,ខ្យាដំរី…” ជ័រល្ហុង “យកមកលាបត្រង់កន្លែងត្រូវពិស ៕៚

ប្រភព៖ khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments