Header Ads

ហួសនឹងថ្លែង !!! អ្នកទេសចរម្នាក់កំពុងតែដើរលេងទស្សនាវត្តបុរាណដ៏ល្បីមួយ ដើរដល់កន្លែងស្ងាត់ ស្រាប់តែជួបរឿងនឹកស្មានមិនដល់

ជារឿងរ៉ាវដែលកំពុងមានការជជែកវែកញែកក្នុងពិភពអនឡាញ ពេលដែលទំព័រហ្វេសប៊ុកឈ្មោះ ម៉េមពោធិ៍ដាំ បានផ្សព្វផ្សាយរឿងរ៉ាវរបស់អ្នកទេសចរមួយក្រុមដែលធ្វើដំណើរទៅទស្សនាវត្តមួយក្នុងខេត្ត ព្រះនគរស្រីអយុធ្យា ដោយអ្នកដែលទៅប្រទះឃើញហេតុការណ៍មិនច្បាស់ថា អ្នកទេសចរក្រុមខាងលើជាជនជាតិថៃឬជនជាតិបរទេសទេ។

តែក៏ចាត់ទុកថាជារឿងមិនសមរម្យ ដោយសារតែអ្នកទេសចរដែលជាស្ត្រីម្នាក់ឡើងទៅអង្គុយលើព្រះពុទ្ធរូបបុរាណ ដោយមានមិត្តភក្ដិម្នាក់ទៀតចាំថតរូបអោយ ។ អ្នកបង្ហោះរូបភាពទាំងនេះបានផ្ដាំផ្ញើរដល់អាជ្ញាធររឹតបន្តឹងនិងចាំជួយដាស់តឿនមិនអោយមានអ្នកប្រព្រឹត្តទង្វើក្នុងលក្ខណៈដូចនេះទៀត។

ដោយអ្នកបង្ហោះបានសរសេរថា “ ម្សិលមិញខ្ញុំទៅវត្តអយុធ្យាឃើញអ្នកទេសចរមួយក្រុមមិនច្បាស់ថាជាជនជាតិថៃឬជនជាតិបរទេសទេ ព្រោះខ្ញុំនៅខាងលើ ហើយមើលចុះទៅ ក៏ឃើញរូបភាពទាំងអស់នេះបាទ វាមិនគួរអោយមើលឡើយ ចង់អោយមានអាជ្ញាធរចាំហាមប្រាមឬចង្អុលណែនាំ ដាស់តឿនចំពោះអ្វីដែលហាមធ្វើ និងមិនសមរម្យអោយអ្នកទេសចរទាំងអស់នេះបានដឹងផង ” ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments