Header Ads

បុរសម្នាក់បានស្ទូចប៉ះប្រអប់ធំមួយ !!! ពេលយកវាមកមេីលស្រាប់តែមានរឿងនឺកស្មានមិនដល់…

ចិនជាប្រទេសមួយធំ មានខឿនវប្បធម៌ប្រពៃណី យូរលង់ គេបានកត់ត្រាទុកនូវករណីជាច្រើន ដែលឃ្លាំងទ្រព្យ វត្ថុបុរាណ ជំនាន់ដើម ត្រូវបានប្រទះឃើញដោយចៃដន្យ។ បុរសម្នាក់នៅចិន បានប្រើប្រាស់ដុំមេដែកថាមពលខ្លាំង ព្យាយាមគ្រប់គ្រងនូវវត្ថុដែលស្ថិតនៅក្រោមបាតទន្លេ។ ក្រៅពីវត្ថុលោហៈមួយចំនួន លោកអាចយកមកលក់ជារបស់អេតចាយ ចិញ្ចឹមជីវិត ថ្ងៃមួយទេវតាសំណាងក៏ញញឹមដាក់រូបលោក ។

ថ្ងៃនោះស្រាប់តែដុំមេដែករបស់គាត់បានស្រូបជាប់វត្ថុមួយធ្ងន់គួរសម លោកក៏ចាប់ផ្តើមទាញវាបន្តិចម្តងៗចូលមកកៀកច្រាំង ក៏ដឹងថា នោះគឺជាប្រអប់មួយ។ប្រអប់នោះមានរចនាបថ ដូចជាប្រអប់បុរាណ វាត្រូវខូចខាតផ្នែកខ្លះៗ។

លោកក៏ចាប់ផ្តើម យកវាមកដាក់លើគោក ហើយគាស់មើល ក៏ឃើញថា នៅក្នុងប្រអប់ធំនោះមានប្រអប់តូចមួយ ពណ៌រាងលឿងៗ និងរចនាបថស្អាតស្ថិតនៅពីក្នុង។ ពេលបើកប្រអប់នោះឡើង លោកឃើញមានប្រាក់ និងកាក់សម័យបុរាណជាច្រើនស្ថិតនៅក្នុងនោះ។ប្រសិនបើ វាជាប្រាក់ និងកាក់ នៅជំនាន់នោះ ពិតជាមានតម្លៃពុំច្រើននោះទេ ប៉ុន្តែដោយបច្ចុប្បន្នវាបានក្លាយទៅជាវត្ថុបុរាណដ៏កម្រ ធ្វើឲ្យវាមានតម្លៃខ្លាំងណាស់។

តាមអ្នកជំនាញការឲ្យដឹងថា ៖ ជនជាតិចិន បានចាប់ផ្តើមផលិតកាក់ប្រាក់ដំបូងនៅអំឡុង ១ពាន់ឆ្នាំមុនគ្រិសសករាជ។ ដូច្នេះ ទោះបីចំនួនកាក់នេះពុំច្រើន ប៉ុន្តែវាពិតជាមានតម្លៃខ្លាំងណាស់៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments