Header Ads

ប្តី​ទៅតាម​ប្រពន្ធដែល ​ធ្វើការ​នៅ​ទីក្រុងឲ្យ​វិល​មក​ផ្ទះ ពេលទៅដល់ម្ចាស់​ថ្លៃ ស្ទើរ​គាំងបេះដូង ខណៈ​ឃើញ​ប្រពន្ធ​កំពុង​រួមរក្ស័ជាមួយ​សង្សារ​ក្នុងផ្ទះ​សំណាក់​យ៉ាង​មាន​ក្តី​សុខ​…

ជាក់ស្តែង ថ្មីៗ​នេះ បុរស​ជា​ប្តី​ម្នាក់​បាន​តាម​ទាន់​ប្រពន្ធ​របស់ខ្លួន និង​ប្រុស​ស្នេហ៍​របស់​នាង កំពុង​ត្រៀម​លេងល្បែង​ស្នេហា​ដ៏​ដុត​រោល​នឹង​គ្នា​យ៉ាង​មាន​សេចក្តីសុខ នៅក្នុង​សណ្ឋាគារ​មួយកន្លែង​នៅក្នុង​ទីក្រុង​ហាណូយ (​វៀតណាម​) ។ ដែល​ស្ត្រី​ជា​ប្រពន្ធ​នោះ​មាន​ឈ្មោះថា Hoa អាយុ ២៥ ឆ្នាំ រីឯ​ប្រុស​ស្នេហ៍​វ័យក្មេង​របស់​នាង​ដែល​ពុំ​ត្រូវបាន​បញ្ចេញ​ឈ្មោះ ក៏មាន​អាយុ​ស្របាល​គ្នា​ផងដែរ ។​

កាសែត​វៀតណាម soastar បាន​ចុះផ្សាយ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣ ឧសភា បុរស​ម្នាក់​ឈ្មោះថា H. បាន​ពរ​កូនស្រី​តូច​របស់គាត់​ពី​ស្រុក Thanh Hoa ទៅកាន់​ទីក្រុង​ហាណូយ ដើម្បី​ស្វែងរក​ប្រពន្ធ និង​ទីបំផុត គាត់​ក៏បាន​រកឃើញ​ប្រពន្ធ និង​រួមរស់​ដូច​ប្តី​ប្រពន្ធ​នៅក្នុង​បន្ទប់​សណ្ឋាគារ​មួយ​នៅ Long Bien ។

​លោក H. បាន​ប្រាប់​ប៉ូលីស​ថា គាត់​បាន​ទៅ​ជួប​ប្រពន្ធ ខណៈ​នាង​កំពុងធ្វើការ​នៅក្នុង​ទីក្រុង​ហាណូយ ដើម្បី​ឲ្យ​នាង​វិល​ត្រឡប់មកផ្ទះ​វិញ ដើម្បី​មើលថែ​កូន ខណៈ​ម្តាយ​អាយុ ៧៤ ឆ្នាំ​របស់គាត់​កំពុងមាន​ជំងឺមហារីក និង​ត្រូវ​នាំយក​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

ប៉ុន្តែ ទីបំផុត គាត់​ពុំ​នឹកស្មានថា ប្រពន្ធ​របស់គាត់​ក្បត់ចិត្ត​គាត់ និង​កំពុង​រួមរស់​ជាមួយ​ប្រុស​ស្នេហ៍​យ៉ាង​សប្បាយ​ដោយ​ពុំ​គិតពី​រូបគាត់ និង​សូម្បី​កូនស្រី​តូច ដែល​កំពុង់​រង់ចាំ​នៅឯ​ស្រុកកំណើត​សោះឡើយ ។​

ទោះជា​យ៉ាងណា Hoa នៅតែ​បង្ហាញ​ទឹកចិត្ត​ស្រលាញ់​ប្តី​ដដែល និង​សង្ឃឹមថា គាត់​នឹង​ដក​ការចោទប្រកាន់​ពី​ប្រុស​ស្នេហ៍​របស់​នាង ដើម្បី​កុំ​ឲ្យ​ប្តី​របស់​នាង​ប្រឈមមុខ​នឹង​គ្រួសារ​របស់​នាង ដើម្បី​ទុក​ឱកាស​ឲ្យ​នាង​កែខ្លួន និង​បាន​មើលថែ​កូន​របស់​នាង​វិញ ។ ហើយ​នាង​សូម្បី​ទ​ទួ​ច​សុំ​ថា នាង និង​ប្តី សុខចិត្ត​ទៅ​រស់នៅ​កន្លែង​ផ្សេង​ឆ្ងាយ​ចុះ ព្រោះតែ​ខ្លាច​មិន​ហ៊ាន​ទៅ​ស្រុកភូមិ ជាមួយ​ភាព​ដ៏​អាម៉ាស់​នេះ​ទេ ៕ ប្រភពអត្ថបទ៖ CEN

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments