Header Ads

កំពុងផ្អើលនៅក្រចេះ !! ពុលនំអន្សមអាំងស្លាប់មនុស្ស ១៤នាក់ និងកំពុងសង្គ្រោះបន្ទាន់ ២០០នាក់

ក្រចេះ៖ មុននេះ បើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ឯកឧត្ដម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា មានករណីពុលនំអន្សមអាំង បណ្ដាលឱ្យប្រជាពលរដ្ឋរងគ្រោះសរុបទាំងអស់ចំនួន ២១៤នាក់ ក្នុងនោះស្រី ១២៣នាក់ ដែលករណីនេះកើតឡើងនៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ។

ប្រភពបានឱ្យដឹងថា អ្នករងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ចំនួន ១៩២នាក់ ក្នុងនោះស្រីចំនួន ១០៨នាក់ អ្នករងគ្រោះបញ្ចូនទៅភ្នំពេញ មានចំនួន១៥នាក់ ក្នុងស្រី១១នាក់ (ស្លាប់០៧នាក់ ស្រី០៥) ។ ចំណែកអ្នករងគ្រោះកំពុងសង្គ្រោះបន្ទាន់សរុប ២០០ នាក់ ក្នុងនោះស្រី១១៤ ។

យោងតាមព័ត៌មានចុងក្រោយគិតត្រឹមម៉ោង ១០ និង០០នាទី ថ្ងៃខែឆ្នាំដដែល មានស្លាប់សរុបចំនួន ១៤នាក់ ក្នុងនោះស្រីចំនួន០៩នាក់ ក្នុងនោះ មានឈ្មោះដូចខាងក្រោម៖ ១.ផាត់ សានន ភេទស្រី រស់នៅទេចម្លង ២.ស៊្រន ស្រែ ភេទស្រី រស់នៅទេចម្លង ៣.មល ទូច ភេទប្រុស រស់នៅខ្សាល់ ៤.ប្រប់ តុល ភេទស្រី រស់នៅទេចម្លង ៥.ទូច ទេង ភេទប្រុស រស់នៅខ្សាល់ ៦.ភីន ហម ភេទស្រី រស់នៅអូរចឹង ៧.គ្រង អៃ ភេទស្រី រស់នៅទេចម្លង ៨.តា រន ភេទប្រុស រស់នៅខ្សាល់ ៩.គាំ ហេង ភេទប្រុស រស់នៅស្រែសង្កែ ១០.សៅ ណាន ភេទស្រី រស់នៅយ៉ែ ១១.ដើក ក្រត ភេទប្រុស រស់នៅទេចម្លង ១២. ដើក ជាល ភេទស្រី រស់នៅទេចម្លង ១៣. បូ ខា ភេទស្រី រស់នៅទេចម្លង ១៤.? បញ្ជាក់- អ្នកដែលកំពុងសង្គ្រោះបន្ទាន់(សាលសង្គ្រោះបន្ទាន់) នៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ០៨ នាក់ ស្រី ០៦ នាក់ ៕ កែសម្រួលដោយ សហការី KBN ប្រភព៖ KBN

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments